ប៉ះពាល់ច្រើនណាស់! រថយន្តកុងតឺន័រ ៤០០០គ្រឿង បានជាប់គាំងនៅព្រំដែនប្រទេសចិន ដោយសាររឿងមួយនេះ
សេដ្ឋកិច្ច December 13, 2021 Khmernote

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន រថយន្តកុងតឺន័រចំនួន ៤០០០ គ្រឿង ត្រូវបានជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son នេះបើយោងតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋានកែច្នៃ និងពាណិជ្ជកម្មផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ នៃក្រសួងកសិកម្មវៀតណាម។ ការកកស្ទះនេះកើតមានឡើង ដោយសារតែប្រទេសចិនរក្សាវិធានការបង្ការ Covid-19 ដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ដែលធ្វើឱ្យការនាំចេញកសិផលរបស់វៀតណាមកំពុងទទួលរងផលប៉ះពាល់។

លោក Le Thanh Hoa នៅក្នុងសន្និសីទស្តីពីពាណិជ្ជកម្មកសិកម្មដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងហាណូយថា នៅឯច្រកព្រំដែនទាំងបីនៃ Huu Nghi, Tan Thanh និង Chi Ma ល្បឿននៃការបោសសំអាតគយបច្ចុប្បន្នបានធ្លាក់ចុះជាងពាក់កណ្តាលមកនៅត្រឹមប្រហែល ២២០កុងតឺន័រក្នុងមួយថ្ងៃ។

លោកបានបន្តថា នៅច្រកទ្វារព្រំដែន Mong Cai ក្នុងខេត្ត Quang Ninh មានតែរថយន្តដឹកទំនិញមួយគ្រឿងប៉ុណ្ណោះ ដែលត្រូវបានបោសសម្អាតរៀងរាល់សប្តាហ៍។ គួរបញ្ជាក់ថា បន្ទាប់ពីរលក Covid-19 លើកទីបួនបានវាយប្រហារប្រទេសវៀតណាមកាលពីចុងខែមេសា ប្រទេសចិនបាននិងកំពុងបង្កើនការត្រួតពិនិត្យ និងការសម្លាប់មេរោគលើទំនិញ និងមធ្យោបាយដឹកជញ្ជូន និងអ្នកបើកបរចេញពីប្រទេសវៀតណាម។ ពួកគេ​ក៏​កំពុង​រឹតបន្តឹង​ការគ្រប់គ្រង និង​តាមដាន​ទំនិញ ដែល​បាន​រួមចំណែក​ដល់​ការពន្យារ​នីតិវិធី​គយ​៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress