ព័ត៌មានចុងក្រោយ
  • មិនធម្មតា! ក្នុងពេលបុណ្យអុំទូក ៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ មានភ្ញៀវទេសចរជាង១លាន១សែននាក់ចេញដើរកម្សាន្ត បង្កើតបាននូវចរន្តសេដ្ឋកិច្ចដ៏សំខាន់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 22, 2021 Khmernote

    យោងតាមការចុះផ្សាយរប់សក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ * រាជធានីភ្នំពេញ ២០៣,៤៥៤នាក់ * ខេត្តព្រះសីហនុ ១៤៥,០៤២នាក់ * ខេត្តសៀមរាប ១៤១,២១៩នាក់ * ខេត្តកំពត ១០២,១៦៧នាក់ * ខេត្តកែប ៩២,៥៣៨នាក់ * ខេត្តពោធិ៍សាត់ ៧៥,៥៧៨នាក់

  • រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃតី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង ឬកម្មវិធីនានា ដែលជួយកែលម្អគុណភាពនៃសេវាសុខាភិបាល, លើកកម្ពស់សន្តិសុខស្បៀង, និងកែលម្អជីវភាពរបស់ប្រជាជន ជាពិសេស ប្រជាជននៅជនបទ អ្នកបាត់បង់ការងារនៅទីក្រុង ស្ត្រីរងគ្រោះដោយសារអំពើហិង្សា និងជនពិការ»។នេះបើតាមប្រសាសន៍របស់ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១។ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រទេសចិនបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យប្រទេសចិន ពិនិត្យលទ្ធភាពដើម្បីបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយសម្ដេចបានប្រគល់ការងារនេះ ឱ្យក្រសួងសុខាភិបាលបន្តពិភាក្សាជាមួយនឹងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏ដូចជាបណ្ដាផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើកិច្ចការងារនេះបន្តទៀត។ ក្នុងពិធីអបអរសាទរការផ្ដល់វ៉ាក់សាំង ដោយជោគជ័យរបស់ប្រទេសចិន ចំពោះយុទ្ធនាការចាក់វ៉ាក់សាំង ជុំទីមួយរបស់កម្ពុជា និងការផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន២លានដូសបន្ថែមទៀត របស់រដ្ឋាភិបាលនៃសាធាណរដ្ឋប្រជាមានិតចិន ជូនដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន Li

  • ក្រសួងសាធារណការ ជំរុញឲ្យអង្គភាពសាងសង់ ក្រុមការងារពាក់ព័ន្ធពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ឱ្យបានចប់មុនដាច់ខែធ្នូឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំបន្ទាន់ជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីជំរុញឲ្យអង្គភាពសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេស ពន្លឿនគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុង សៀមរាប ខេត្តសៀមរាប ឲ្យបានចប់មុនថ្ងៃទីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។ ថ្លែងក្នុងកិច្ចប្រជុំបន្ទាន់ ដើម្បីពន្លឿនការអនុវត្តន៍គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ឲ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែ វិច្ឆិកា ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់ មួយចំនួនរបស់ខ្លួនរួមមាន៖

  • ទីក្រុងហូជីមិញ អនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 17, 2021 Khmernote

    ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម បានអនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញនៅក្នុងតំបន់មួយចំនួន ខណៈដែលសេវាកម្មជិះកង់អាចដំណើរការបានពាក់កណ្ដាលនៃសមត្ថភារបស់ពួកគេចាប់ពីថ្ងៃអង្ការ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។ យោងតាមការសម្រេចចិត្តដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារដោយប្រធានទីក្រុង Phan Van Mai អាជីវកម្ម “មិនសំខាន់” រួមទាំងក្លឹបរាត្រី ស្ប៉ា និងហាងខារ៉ាអូខេ អាចបើកឡើងវិញបានពេញលេញ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យទាប។ ដោយឡែក សម្រាប់តំបន់ដែលមានហានិភ័យមធ្យម ពួកគេអាចប្រតិបត្តិការបានពាក់កណ្តាលនៃសមត្ថភាព និងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ពួកគេត្រូវតែរក្សាទំហំប្រតិបត្តិការរបស់ពួកគេនៅកម្រិត ២៥ភាគរយនៃសមត្ថភាពពេញលេញរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ហាងខារ៉ាអូខេ និងម៉ាស្សា បារ

  • គណៈរដ្ឋមន្ត្រីថៃ អនុម័ត​ប្រាក់កម្ចីប្រមាណ ៦១០លានដុល្លារ ដល់មូលនិធិប្រេងឥន្ធនៈ ដើម្បីរក្សាតម្លៃសាំងមិនឲ្យថ្លៃលើស ៣០បាតក្នុង១លីត្រ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 17, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តប្រាក់កម្ចីចំនួន ២០ពាន់លានបាត (ប្រមាណ ៦១០ លានដុល្លារ) ដល់មូលនិធិប្រេងឥន្ធនៈ បន្ទាប់បានបញ្ចប់កិច្ចប្រជុំរបស់ខ្លួននៅទីក្រុង Krabi កាលពីថ្ងៃអង្គារ។ នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បាននិយាយថា ប្រាក់កម្ចីនេះនឹងជួយមូលនិធិរក្សាតម្លៃប្រេងម៉ាស៊ូតនៅកម្រិត ៣០បាត (០.៩២ ដុល្លារ) ក្នុងមួយលីត្រ។ លោក ប្រាយុធ បានបន្ថែមថា ទោះបីជាយ៉ាងណា ដោយវិនិច្ឆ័យលើតម្លៃប្រេងដែលឡើងខ្ពស់ ប្រាក់កម្ចីគួរតែមានរយៈពេលយ៉ាងតិច ៤ខែ។ ជាមួយគ្នានេះ រដ្ឋាភិបាលអាចផ្តល់ប្រាក់កម្ចីដោយស្របច្បាប់ដល់មូលនិធិប្រេងឥន្ធនៈរហូតដល់ ៣០ពាន់លានបាត ទោះបីជាខ្លួនបានកំណត់ប្រាក់កម្ចីនេះចំនួន ២០ពាន់លានបាតក៏ដោយ។

  • ជប៉ុន បើកទ្វារទទួលនិស្សិត និងអ្នកជំនួញឡើងវិញ  ក្រោមវិធានការថ្មីនៃការចូលទៅក្នុងប្រទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 16, 2021 Khmernote

    អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Thani Sangrat បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនកំពុងអនុញ្ញាតឱ្យក្រុមមនុស្សមួយចំនួនចូលទៅក្នុងប្រទេស និងបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនគិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា។ ក្រោមវិធានការថ្មី រយៈពេលនៃការធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយពី ១០ថ្ងៃមកត្រឹម ៣ថ្ងៃ សម្រាប់ជនជាតិជប៉ុន ជនបរទេស ដែលមានស្ថានភាពរស់នៅក្នុងប្រទេសជប៉ុន និងអ្នកដែលធ្វើដំណើរទៅប្រទេសនេះសម្រាប់អាជីវកម្ម ឬសកម្មភាពរយៈពេលវែងផ្សេងទៀត ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ ជាមួយគ្នានេះ ប្រទេសជប៉ុន ក៏បានបង្កើនដែនកំណត់នៃទិដ្ឋាការដែលបានផ្តល់ក្នុងមួយថ្ងៃពី ៣,៥០០ ទៅ ៥,០០០។ គួរឱ្យដឹងថា ប្រទេសនេះទទួលស្គាល់តែវ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca Covid-19 ប៉ុណ្ណោះ ហើយអ្នកធ្វើដំណើរត្រូវទទួលបានការយល់ព្រមពីអាជ្ញាធរជប៉ុនជាមុនសិន។ លើសពីនេះ

  • ដំណឹងល្អ! មិត្តចិន យល់ស្របជាមួយកម្ពុជា ជំរុញឱ្យមានការពិភាក្សាចរចាគ្នា លើកូតានាំអង្ករនិងកសិផលកម្ពុជា ចូលទៅប្រទេសចិនដោយផ្ទាល់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 16, 2021 Khmernote

    យោងតាមការដកស្រង់ពីការចុះផ្សាយរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ប្រទេសចិនបានយល់ស្របនឹងកម្ពុជា ពិភាក្សាលើកូតានាំអង្ករ និងនាំកសិផលកម្ពុជាចូលទៅក្នុងប្រទេសចិនដោយផ្ទាល់តែម្ដង។ គំនិតនេះត្រូវបានលើកឡើងនៅក្នុងជំនួបសន្ទនាការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាមួយ ឯកឧត្តម លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ។ នាឱកាសនោះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាំង បានពិភាក្សាគ្នាទាក់ទងនឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ