ព័ត៌មានចុងក្រោយ
  • រដ្ឋាភិបាលថៃ គ្រោងប្រើមូលនិធិមួយដើម្បីធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃថោក ទាក់ចិត្តប្រជាជនឱ្យចាប់អារម្មណ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 26, 2021 Khmernote

    យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បានឱ្យដឹងថា មូលនិធិរបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងឧបត្ថម្ភធនដល់តម្លៃរថយន្តអគ្គិសនី (EVs) ដើម្បីរក្សាតម្លៃរថយន្តនេះឱ្យទាបដូចទៅនឹងតម្លៃរថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុង។ លោកបានមានប្រសាសន៍ថា នេះគឺជាវិធីសាស្រ្តក្នុងការមួយដើម្បីធ្វើការផ្សព្វផ្សាយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ បន្ថែមពីលើការលើកទឹកចិត្តពន្ធ លើពន្ធដែលបានគ្រោងទុក មូលនិធិនេះនឹងក្លាយជាឧបករណ៍មួយផ្សេងទៀតដើម្បីរក្សាតម្លៃទីផ្សាររថយន្តអគ្គិសនី (EV) ឱ្យមានតម្លៃសមរម្យសម្រាប់ទីផ្សារដ៏ធំ។ យ៉ាងណាមិញ ផែនការផ្សព្វផ្សាយ រថយន្តអគ្គិសនីដ៏ទូលំទូលាយនេះ កំពុងរង់ចាំការអនុម័តពីគណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនីជាតិ។ គួរឱ្យដឹងថា ដោយសារ​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​ដ៏​សំខាន់ ជាពិសេស​សម្រាប់​រថយន្ត​ប្រភេទ ភីកអាប់​ ទម្ងន់​មួយ​តោន រដ្ឋាភិបាល​ក៏​ចង់​ជំរុញ​ការផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​ផងដែរ។ ហើយនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផលិតរថយន្តភីកអាប់អគ្គិសនីនៅក្នុងប្រទេសថៃដោយផ្អែកលើមូលដ្ឋានសាកល្បង៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost

  • ធនាគារជាតិ ចេញសេចក្តីជូនដំណឹងនិងបញ្ជាក់ថា ធនាគារ ABA អនុវត្តមិនត្រូវគោលការណ៍លើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ដោយត្រូវដោះស្រាយភាពរអាក់រអួលបច្ចេកទេស រយៈពេល២ម៉ោង យ៉ាងយូរ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ November 25, 2021 Khmernote

    ដូចដែលមហាជនទាំងអស់គ្នាបានដឹងរួចមកហើយថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ ABA បានមានបញ្ហាបច្ចេកទេសលើ App Mobile របស់ខ្លួនដែលបានធ្វើអោយអ្នកប្រើប្រាស់សេវាធនាគារមួយនេះ មិនអាចធ្វើការទូទាត់ប្រាក់ រឺផ្ទេរប្រាក់នានាតាម App បានឡើយ។ នៅមុននេះបន្តិចដែរ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយជុំវិញបញ្ហារបស់ធនាគារ ABA ក៏ដូចជាធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ ធ.៧.០១៩.៥៧៥ សជណ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវអោយគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលបច្ចេកទេសក្នុងរយៈពេល២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនិតិវិធី៕

  • រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាឱ្យក្រុមការងារបច្ចេកទេសជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ពន្លឿនការងារឱ្យបានលឿនបំផុត និងមានគុណភាពរឹងមាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមការងារបច្ចេកទេស ជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ពន្លឿនការស្ថាបនាឱ្យបានលឿនបំផុតនិងមានគុណភាពរឹងមាំ ដើម្បីជួយសម្រួលការដឹកជញ្ចូន ឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។ កំណាត់ផ្លូវជាតិលេខ២១បេ មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុម ការងារបច្ចេកទេសក្រសួងចុះពិនិត្យមើល ស្ថានភាព ដើម្បីរៀបចំជួសជុលស្តារឱ្យប្រសើរឡើង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តារឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយប្រើ គ្រឿងចក្រStabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែ មានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋ

  • ត្រៀមខ្លួនហើយនៅ? ប្រូម៉ូសិន Black Friday មកដល់ទៀតហើយ នៅផ្សារទំនើប អ៉ីអន ទាំង ២សាខា លឺថាហាងរាប់រយកន្លែងបញ្ចុះតម្លៃដល់ ៥០% អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 25, 2021 Khmernote

    ផ្សារទំនើប អ៉ីអន ម៉ល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ខាងផ្សារទាំងពីរសាខាកំពុងរៀបចំសម្រាប់ថ្ងៃ Black Friday ដើម្បីធ្វើការបញ្ចុះតម្លៃរហូតដល់ ៥០% លើមុខទំនិញ និងហាងរាប់រយកន្លែងនៅក្នុងផ្សារលំដាប់អន្តរជាតិមួយនេះ។ កម្មវិធីប្រូម៉ូសិនពិសេស មានរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះគឺ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Black Friday គឺជាឈ្មោះក្រៅផ្លូវការដែលប្រើដើម្បីពណ៌នាថ្ងៃឈប់សម្រាកបន្ទាប់ពីពិធីបុណ្យ Thanksgiving ។ ជាទូទៅ វាជាថ្ងៃដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតប្រចាំឆ្នាំ ព្រោះជាពេលចាប់ផ្តើមរដូវវិស្សមកាល។ រដូវកាលនេះ សំខាន់ណាស់សម្រាប់សេដ្ឋកិច្ច

  • យុវជនថៃ ទាំងប្រុស និងស្រី កំពុងជួបវិបត្តិអត់ការងារធ្វើ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2021 Khmernote

    យោងតាមអង្គការ ពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ភាពអត់ការងារធ្វើក្នុងចំណោមយុវជន និងយុវនារីក្នុងប្រទេសថៃបានឈានដល់កម្រិតខ្ពស់មួយដែលមិនធ្លាប់កើតមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពទីផ្សារការងាររបស់ប្រទេសថៃដែលបានចេញផ្សាយនៅសប្តាហ៍នេះថា ការងាររបស់យុវជនបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ ពីត្រីមាសទី៤ នៃឆ្នាំ២០១៩ ហើយអត្រាអត់ការងារធ្វើរបស់យុវជនបានកើនឡើង ៣% ទាំងបុរស និងស្រ្តី។ ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ ការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត ប៉ះពាល់ដល់ការងារនៅក្នុងគ្រឹះស្ថានតូចៗដែលមានបុគ្គលិកតិចជាង ៥០នាក់។ ហើយការងាររបស់យុវជននៅក្នុងគ្រឹះស្ថានទាំងនេះបានរងទុក្ខច្រើនបំផុត ដោយធ្លាក់ចុះ ១៨% សម្រាប់យុវជន និង ២៤% សម្រាប់យុវនារី។ លោក Graeme Buckley

  • អាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រៀមខ្លួនរួចជាស្រេចរង់ចាំស្វាគមន៍ទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ កាលពីរសៀលថ្ងៃ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកត្តិយសរបស់ជាតិ។ ឯកឧត្តម ប៊ុន រដ្ឋា

  • មូលហេតុមួយដែលអ្នកគួរមានគណនីនៅធនាគារ ២ រឺច្រើនជាងនេះ ក្នុងសម័យឌីជីថល ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ November 25, 2021 Khmernote

    សម័យឌីជីថល កាន់តែជឿនលឿនជាពិសេសវិស័យធនាគារកំពុងតែបានពង្រីកខ្លួនកាន់តែខ្លាំង តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធធនាគារតាមបែបឌីជីថល ហើយវាក៏កំពុងតែពេញនិយមខ្លាំងនៅក្នុងសម័យបច្ចុប្បន្ននេះដូចគ្នា ដោយសារតែវាចំណាយពេលវេលាតិចជាងមុនក្នុងការធ្វើប្រតិបត្តិការណ៍នានាដូចជាដកប្រាក់ ផ្ទេរប្រាក់ក្នុងរឺក្រៅប្រទេស និងការទូទាត់ជាដើម។ ប៉ុន្តែបងប្អូនមួយចំនួនមិនបានចាប់អារម្មណ៍ពីគុណវិបត្តិមួយចំនួនតូច ជុំវិញការប្រើប្រាស់ធនាគារតាមបែបឌីជីថលនេះទេ ដោយយើងមិនគួរប្រើប្រាស់គណនីធនាគារតែមួយនោះទេ ព្រោះប្រសិនបើធនាគារមួយនោះមានបញ្ហាបច្ចេកទេសណាមួយ វានឹងធ្វើអោយអ្នកមានការលំបាក រឺយឺតយ៉ាវក្នុងការបន្ទាន់ណាមួយដូចជាទូទាត់ប្រាក់ក្នុងទំហំធំ រឺតូចទៅតាមកាលៈទេសៈជាក់ស្តែង។ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ App របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេបានមានបញ្ហាបច្ចេកទេស ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់បានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ដោយក្នុងនោះធនាគារ ABA ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការថា៖

  • សម្តេចតេជោ ហ៊ុន សែន ចង់បង្កើតកិច្ចព្រមព្រៀង ស្តីពីការធ្វើកសិកម្មតាមព្រំដែន រវាងកម្ពុជា និងវៀតណាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានតាមរយៈសារសម្លេងបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជាថា កម្ពុជា និងវៀតណាម គួរមានកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកពីចំណងចង់ឱ្យមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មនៅតាមព្រំដែនជាមួយវៀតណាមនេះ ក្នុងពេលសម្តេចអនុញ្ញាតឱ្យ ង្វៀន ហ៊ុយតាំង ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ បានកត់សម្គាល់ពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម