- អាជីវកម្មអាជីវកម្ម December 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តរតនគិរី ក្រោមកិច្ចសហការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់ (SwissContact) សូមប្រកាសជ្រើសរើសសិក្ខាកាមចំនួន ១០០រូប ដើម្បីចូលសិក្សាវគ្គបណ្តុះបណ្តាលខ្លីឥតគិតថ្លៃជំនាញឆុងកាហ្វេ កម្រិតមូលដ្ឋាន (Basic Barista Skills) ដែលនឹងប្រព្រឹត្តទៅអំឡុងខែធ្នូ ឆ្នាំ២០២១ តទៅ។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានថ្លែងឱ្យដឹងថា វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្តោតលើការសិក្សាទ្រឹស្តី និងអនុវត្តផ្ទាល់ជាមួយគ្រូបង្គោលអាស៊ានលើជំនាញសំខាន់ៗរួមមាន៖ ១៖ តួនាទីជាអ្នកឆុងកាហ្វេ
- អាជីវកម្មអាជីវកម្ម December 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវតីខ្មែរមួយរូបមានគំនិតចង់លើកស្ទួយវិស័យកសិកម្មដោយច្នៃកាកសំណល់ផ្លែឈើ ផលិតចេញជាទឹកជីសម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ។ យុវតី បុត្រចាន់សេរីរត្ន ម្ចាស់សហគ្រាស ផលិតជីទឹកធម្មជាតិមួយកន្លែង ស្ថិតនៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា កញ្ញាបានសិក្សាស្វែងយល់ពីបច្ចេកទេស ក្នុងការកែច្នៃកាកសំណល់ផ្លែឈើផលិតចេញជាទឹកជីនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សម្រាប់ស្រោចស្រពដំណាំគ្រប់ប្រភេទ និងជាពិសេសគឺជួយកាត់បន្ថយការចំណាយថវិកាច្រើនរបស់ប្រជាកសិករ។ កញ្ញាបានបន្តថា សម្រាប់ទឹកជីធម្មជាតិដែលសហគ្រាសបានផលិតចេញ គឺច្នៃចេញពីកាកសំណល់ផ្លែឈើ និងវត្ថុធាតុ ដើមទាំងអស់ដែលមាននៅក្នុងស្រុក ដើម្បីយកមកកែច្នៃចេញជាទឹកជីធម្មជាតិសម្រាប់ស្រោចស្រពដំណាំ និងកែដីដែលខូចមិនមានជីវជាតិ ឬដីដែលមានជាតិពុល ។ កញ្ញាបានបន្ថែមទៀតថា សម្រាប់ទឹកជី ធម្មជាតិ ដែលសហគ្រាសផលិតទាំងអស់ គឺបានសិក្សានិងស្រាវជ្រាវច្បាស់លាស់ និងមានការចុះបញ្ជីការអនុញាតឱ្យប្រើ ប្រាស់ពីក្រសួងកសិកម្ម។ កញ្ញាបញ្ជាក់ថា ការសម្រេចបង្កើតសហគ្រាសនេះឡើងដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជា ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក ការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក ហើយការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន
- អាជីវកម្មអាជីវកម្ម November 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ តាមគន្លងប្រក្រតីភាពថ្មី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ អាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ តែម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារ៉ាអូខេ និងឌីស្កូតែកចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិកប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ ការពារ និង ៣ កុំ» របស់ សម្តេចតេជោ ហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា មេរោគកូវីដបំលែងថ្មី Omicron កំពុងបង្កការព្រួយបារម្ភថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចសេដ្ឋកិច្ចពិភពលោកដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ស្រាប់។ ខណៈពេលដែលសេដ្ឋកិច្ចកំពុងងើបឡើងវិញពីការវាយលុកនៃនៃជំងឺរាតត្បាត សេដ្ឋកិច្ចពិភពលោកក៏បានទទួលរងនូវផលប៉ះពាល់មួយទៀតពីវ៉ារ្យ៉ង់ថ្មីនេះ ដែលបាននាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរជាថ្មីម្ដងទៀត។ បើតាមសារព័ត៌មានដដែល ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនឹងអាស្រ័យលើថា តើវ៉ារ្យ៉ង់នេះមានគ្រោះថ្នាក់ប៉ុណ្ណា និងថាតើការចាក់វ៉ាក់សាំងដែលមានស្រាប់មានលក្ខណៈល្អប៉ុណ្ណា។ លោក Gregory Daco ប្រធានសេដ្ឋវិទូនៅ Oxford Economics បាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចអាចមាន “តិចតួច” នៅក្នុងលំដាប់នៃ ០.២៥% លើកំណើនសកលនៅឆ្នាំ២០២២ ប្រសិនបើ វ៉ារ្យង់ថ្មី Omicron “មានរោគសញ្ញាស្រាល” ហើយវ៉ាក់សាំង “មានប្រសិទ្ធភាព” ។ ប៉ុន្តែបើសិនជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងមិនបោះជំហានថយក្រោយពីផែនការបើកដំណើរការឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជាអំពីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះថា Omicron ក៏ដោយក្ដី។ មិនតែប៉ុណ្ណោះក្រសួងទេសចរណ៍ និងកីឡា ក៏នឹងស្នើឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតលើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកទឹកចិត្តដល់អាជីវកម្មក៏ដូចជាប្រជាជន។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា “”គ្មាននរណាម្នាក់ចង់បានការបិទព្រំដែនម្ដងទៀតទេ ព្រោះវាពិតជាពិបាកសម្រាប់យើងក្នុងការបើកប្រទេសឡើងវិញ។ សេដ្ឋកិច្ចរបស់យើងនៅតែទទួលរងពីវិបត្តិ ដូច្នេះវានឹងមិនមានការបិទព្រំដែនទៀតទេ លុះត្រាតែយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ ទោះជាយ៉ាងណាក៏ដោយ ផែនការនៃការធ្វើតេស្កជំងឺកូវីដ-១៩ លើអ្នកដំណើរ ដោយ RT-PCR ទៅជាឧបករណ៍ធ្វើតេស្ត antigen សម្រាប់គម្រោង Test and Go
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អភិបាលខេត្តព្រះសីហនុចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរសមុទ្រ មានបំពាក់ GPS និងមានការគ្រប់គ្រងបញ្ជីឈ្មោះភ្ញៀវទេសចរបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការកំណត់ទីតាំងជួយសង្រ្គោះពេលមានហានិភ័យកើតឡើង។ នេះជាការថ្លែងរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តព្រះសីហនុ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៣០រូប ពី១៦ ស្ថាប័នមកពីរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម គួច ចំរើន បានថ្លែងថា ការប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនមានសមត្ថភាពប្រើបច្ចេកវិទ្យាខ្ពស់នេះដើម្បីបង្កើនសុវត្ថិភាពឱ្យល្អប្រសើរដល់ភ្ញៀវទេសចរមកលេងនៅតំបន់ឆ្នេរ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា«ខ្ញុំចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរ មានការគ្រប់គ្រងពិសេសលើការចុះបញ្ជីភ្ញៀវទេសចរ រួមទាំងការចាប់ប្រព័ន្ធ GPS នៅលើមធ្យោបាយដឹកជញ្ជូន»។ ការណ៍ដែល
- អាជីវកម្មអាជីវកម្ម November 30, 2021 Khmernote
រដ្ឋបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បាចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ សូមអានសេចក្ដីសម្រេចលម្អិតនៅខាងក្រោម៖










