ក្រុមហ៊ុន Lego រើសយកវៀតណាមសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារផលិតរបស់ក្មេងលេងនាំចេញទៅទីផ្សារពិភពលោក
អាជីវកម្ម
December 17, 2021
Khmernote
ក្រុមហ៊ុនផលិតរបស់ក្មេងលេងរបស់ដាណឺម៉ាក Lego Group នឹងសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress។
សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃពុធ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ដើម្បីសាងសង់រោងចក្រ ដែលជារោងចក្រទីប្រាំមួយនៅទូទាំងពិភពលោក។
រោងចក្រនេះ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៤ និងជួលមនុស្សប្រមាណ ៤.០០០នាក់ ហើយគម្រោងនេះនឹងក្លាយជារោងចក្រអាស៊ីទីពីររបស់ខ្លួន បន្ទាប់ពី Lego បានបើកដំណើរការមួយរួចទៅហើយនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៦ ដោយផលិតផលរបស់ Lego ត្រូវបានលក់នៅក្នុងទីផ្សារជាង ១៣០ឆ្នាំមកហើយ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


