- ទេសចរណ៍ទេសចរណ៍ December 6, 2021 Khmernote
ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានអះអាងថា ប្រទេសចិននឹងជួយលើទឹកចិត្តទេសចរ និងវិនិយោគិនចិន ឱ្យមកកម្ពុជា និងពិចារណាបើកជើងហោះហើរផ្ទាល់ទាំងអស់ រវាងប្រទេសទាំងពីរ។ ការលើកឡើងបែបបនេះ ត្រូវបានបង្ហាញនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង សហប្រតិបត្តិការអតន្តរជាតិ ស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ៣-៥ ខែធ្នូ ឆ្នាំ២០២១។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ឯកឧត្តម វ៉ាង យី បញ្ជាក់ជាថ្មីម្ដងទៀតថា ប្រទេសចិនក៏នឹងគាំទ្រ
- អាជីវកម្មអាជីវកម្ម December 4, 2021 Khmernote
ប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមកំពុងរីកមុខរីកមាត់នៅលើទីផ្សារអន្តរជាតិតាមរយៈផលិតផលកសិកម្មដែលបាននាំចេញ ក៏ដូចជាកែច្នៃសម្រាប់ដាក់លក់នៅតាមបណ្ដាផ្សារអន្តរជាតិធំៗជាច្រើនផងដែរ។ ហើយនាពេលថ្មីៗនេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រុមហ៊ុនវៀតណាមមួយបាននាំចេញ ទំពាំងស្រស់កែច្នៃចំនួន ២៨តោនទៅកាន់ប្រទេសហូឡង់ ដែលជាទីផ្សារថ្មី និងជាភាពរីកចម្រើនមួយទៀតនៅអឺរ៉ុប។ បើតាមសារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន Kim Boi Joint Stock Company នៅខេត្ត Hoa Binh ភាគខាងជើងកាលពីថ្ងៃទី២ ខែធ្នូ បាននាំចេញទំពាំងស្រស់កែច្នៃចំនួន ២៨តោនទៅកាន់ប្រទេសហូឡង់។ ក្រុមហ៊ុនមួយនេះ មានផលិតផលជាច្រើនរួមទាំងទំពាំង ដែលក្នុងនោះមានទាំងទំពាងស្រស់ ទពាំងជូរ និងទំពាំងក្រៀមជាដើម ដែលត្រូវបានដាក់លក់ក្នុងប្រទេសជាច្រើន រួមមាន៖ប្រទេសហូឡង់ ឆេក
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 4, 2021 Khmernote
គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ និងជានាយក គម្រោង និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ ដឹកនាំដោយឯកឧត្តម Perames Vudthitornetiraks ប្រធានស្ថាប័ននីដា និងអាជ្ញាធរពាក់ព័ន្ធរបស់ខេត្តបន្ទាយមានជ័យ បានប្រជុំពិភាក្សាការងារ និងចុះត្រួតពិនិត្យដំណើរការនៃគម្រោងសាងសង់អគារច្រកទ្វារ អន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការចុះត្រួតពិនិត្យលើគម្រោងច្រកទ្វារព្រំដែនអន្តរជាតិនេះ គឺក្នុងន័យតាមដានវាយតម្លៃចំពោះកិច្ចការងារសាងសង់ នៃអគារច្រកទ្វារ អន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥ ធ្វើយ៉ាងណាត្រូវសម្រេចទៅតាមផែនការ
- ទេសចរណ៍ទេសចរណ៍ December 4, 2021 Khmernote
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តជាគោលការណ៍នូវទិដ្ឋាការព្យាបាលជំងឺរយៈពេលមួយឆ្នាំ ដើម្បីទាក់ទាញជនបរទេសដែលមានបំណងចង់បានសេវាកម្មព្យាបាល និងកម្សាន្តនៅក្នុងប្រទេសថៃ។ Yhe Medical Treatment Visa ឬទិដ្ឋាការមិនមែន MT នឹងមានសម្រាប់អ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តនៅក្នុងប្រទេសថៃ និងអ្នកដែលមកជាមួយ (អ្នកកំដរអ្នកជំងឺ) រហូតដល់ ៣នាក់ សម្រាប់អ្នកជំងឺម្នាក់ នេះបើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek ដែលត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ អ្នកកាន់ទិដ្ឋាការ នឹងអាចស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃក្នុងពេលមកដល់ ប៉ុន្តែអាចស្វែងរកការអនុញ្ញាតសម្រាប់ការស្នាក់នៅបន្ត ប្រសិនបើការព្យាបាលវេជ្ជសាស្រ្តរបស់ពួកគេតម្រូវឱ្យស្នាក់នៅយូរ។ ជាមួយគ្នានេះ ពួកគេត្រូវតែបង្ហាញវិញ្ញាបនបត្រវេជ្ជសាស្ត្រដែលចេញដោយមន្ទីរពេទ្យរដ្ឋ ឬឯកជន ឬវិទ្យាស្ថានវេជ្ជសាស្ត្រក្នុងវិស័យរដ្ឋាភិបាល។ ជនបរទេសដែលមានសិទ្ធិទទួលបានទិដ្ឋាការថ្មី គឺជាអ្នកជំងឺដែលត្រូវការសេវាវេជ្ជសាស្រ្តដែលស្ទាត់ជំនាញនៅក្នុងតំបន់ នៅប្រទេសថៃ។ លោកស្រី Rachada
- ទេសចរណ៍ទេសចរណ៍ December 4, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ លែងមានសំរាមទៀតហើយ ខណៈបច្ចុប្បន្នបុគ្គលិកអនាម័យរបស់ខេត្តព្រះសីហនុ ចុះសម្អាតជារៀងរាល់ថ្ងៃ ដើម្បីរក្សាបានបរិស្ថានស្អាត មានអនាម័យ និងសោភ័ណភាព ដែលទាក់ទាញដល់ភ្ញៀវទេសចរ។ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ នៅតាមឆ្នេរនានាក្នុងខេត្តព្រះសីហនុ មានកាកសំណល់តិចតួចប៉ុណ្ណោះ ហើយភាពស្អាតនេះ ដោយ សារកត្តា២យ៉ាង ដែលកត្តាទី១ គឺមកពីការយល់ដឹងពីការវេចខ្ចប់ និងទុកដាក់សំរាមរបស់ប្រជាពលរដ្ឋដែលដើរកម្សាន្តនៅទីនោះ និងកត្តាទី២ ការរួមគ្នាសម្អាតរបស់មន្ត្រីពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុមានដូចជាមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីនៃមន្ទីរទេសចរណ៍ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ជាដើម។ ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងអំឡុងដំណើររៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ា លើកទី៧ ឆ្នាំ២០២១នេះ លោក
- អាជីវកម្មអាជីវកម្ម December 3, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យបើកក្លិបអាជីវកម្មហាត់ប្រាណ សកម្មភាពហាត់ប្រាណតាមទីធ្លាសាធារណៈ ការហ្វឹកហាត់ និងប្រកួតកីឡាឡើងវិញ ដោយត្រូវគោរពគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP)។ យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ អនុញ្ញាតឱ្យបើកក្លិបអាជីវកម្មហាត់ប្រាណ សកម្មភាពហាត់ប្រាណតាមទីធ្លាសាធារណៈ ការហ្វឹកហាត់ និងការប្រកួតកីឡាឡើងវិញ ដោយត្រូវគោរពគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) និងវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 3, 2021 Khmernote
ប្រទេសឡាវ បានបើកដំណើរការផ្លូវរថភ្លើងដែលសាងសង់ដោយប្រទេសចិនតម្លៃ ៦ពាន់លានដុល្លារនៅថ្ងៃសុក្រទី០៣ ខែធ្នូ ឆ្នាំ ២០២១ នេះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយកាលពីថ្ងៃពុធ ថា “គម្រោងសំខាន់” នេះ នឹងផ្តល់ “ការជំរុញដល់យុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីផ្លាស់ប្តូរខ្លួនពីប្រទេសដែលគ្មានផ្លូវគោកទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក”។ ប្រទេសឡាវ ដែលមានប្រជាជន ៧.២ លាននាក់ពីមុន មានផ្លូវរថភ្លើងត្រឹមតែ ៤ គីឡូម៉ែត្រប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ រថភ្លើងគ្រាប់កាំភ្លើងក្រហម ខៀវ និងស នឹងបង្កើនល្បឿនដល់ទៅ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយឆ្លងកាត់ផ្លូវរូងក្រោមដីចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 3, 2021 Khmernote
នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងមិនដាក់ការបិទប្រទេសឡើយ បើទោះបីជាមានការព្រួយបារម្ភពីក្រៅប្រទេសអំពីវ៉ារ្យ៉ង់ Omicron នៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការបិទកន្លែងកម្សាន្តទំនងជានឹងត្រូវបន្តទៀត។ លោក Prayut Chan-o-cha បាននិយាយថា ការបិទទូទាំងប្រទេស គឺមិនចាំបាច់ទេ រដ្ឋាភិបាលនឹងដោះស្រាយដោយការបន្តការធ្វើតេស្តអ្នកដំណើរ ដែលមកដល់សម្រាប់វ៉ារ្យ៉ង់ថ្មី។ លោកបានបញ្ជាក់ថា “វិធានការដ៏តឹងរ៉ឹងគឺមិនចាំបាច់នោះទេ ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត RT-PCR ហើយការឱ្យធ្វើចត្តាឡីស័ក ដើម្បីរង់ចាំលទ្ធផលតេស្តចេញ” ។ លោកបន្តថា ដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ រដ្ឋាភិបាលក៏អាចនឹងត្រូវពន្យារពេលបន្ថែមទៀតចំពោះការបើកហាងស្រា បារ និងហាងខារ៉ាអូខេ។ ជាមួយគ្នានេះ បើទោះបីត្រូវផ្អាកបន្ត វិធានការជំនួយនឹងត្រូវបានស្នើទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ។ គួរឱ្យដឹងថា Omicron ដែលត្រូវបានគេដាក់ឈ្មោះថា










