ព័ត៌មានចុងក្រោយ
  • ដំណឹងល្អណាស់! ក្រុមហ៊ុនមួយមកពីសហរដ្ឋអាមេរិក កំពុងស្វែងរកឱកាស និងដី នៅកម្ពុជា ដើម្បីវិនិយោគដាំឈើ ២ប្រភេទនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក (មកពីសហរដ្ឋអាមេរិក) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនោះដែរ លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ

  • ចូលរួមត្រេកអរ! សណ្ឋាគារជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ ៨ពាន់បន្ទប់ នៅខេត្ដសៀមរាប បានបើកដំណើរការឡើងវិញជាផ្លូវការហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់ខេត្តសៀមរាប មានសណ្ឋាគារប្រមាណជិត ២ម៉ឺនបន្ទប់ និងផ្ទះសំណាក់ចំនួន ៨,០០០បន្ទប់ បានបើកដំណើរការជាផ្លូវការនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបន្តថា បានឱ្យដឹងថា ការបើកដំណើរការឡើងវិញនូវផ្ទះសំណាក់ និងសណ្ឋាគារនេះ ដោយសារភ្ញៀវទេសចរនឹងចាប់ផ្តើមធ្វើដំណើរមកកម្សាន្តនៅខេត្តនេះជាបណ្តើរៗហើយ ។ លោកថា នៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យជាតិ មានភ្ញៀវទេសចរមកម្សាន្ត នៅខេត្តដ៏មានសក្កានុពលមួយនេះប្រមាណ ៦,០០០នាក់ ជារៀងរាល់សប្តាហ៍។ លោកបានបញ្ជាក់ថា នៅក្នុងវិបត្តិកូវីដ-១៩ វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ ដែលក្នុងនោះវិស័យសណ្ឋាគារ និងផ្ទះសំណាក់ បានបិទដំណើរការពី

  • ADB និងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២ លានដុល្លារ ដើម្បីបង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានចុះហត្ថលេខាលើ កញ្ចប់ហិរញ្ញប្បទាន៣៣២,០៥លានដុល្លារដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាទៅនឹង ជំងឺកូវីដ១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីលោក Anthony Gill នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ(GMS) ចំនួន៣០លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន១៨០លានដុល្លារ គម្រោងកែលម្អបណ្តាញ ផ្លូវថ្នល់(ដំណាក់កាលទី២) ៨២,០៥លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន៤០ លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ លោក

  • ក្រុមហ៊ុន Amazon របស់មហាសេដ្ឋី jeff bezos បាត់បង់អ្នកប្រើប្រាស់រាប់ម៉ឺននាក់ ដោយសារសេវាកម្មរបស់ក្រុមហ៊ុនជាច្រើនជួបបញ្ហា ១នេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សេវាកម្មរបស់ក្រុមហ៊ុន Amazon ដែលជារបស់មហាសេដ្ឋី jeff bezos ជាច្រើនរួមទាំង Prime Video គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីដែលប្រើ Amazon Web Services (AWS) បានដាច់ចរន្ត ដែលធ្វើឱ្យក្រុមហ៊ុន បាត់បង់អ្នកប្រើប្រាស់រាប់ពាន់នាក់នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។ តាមសារព័ត៌មានដដែល ក្រុមហ៊ុន Amazon បាននិយាយថា ការដាច់ចរន្តនេះទំនងជាដោយសារតែបញ្ហាទាក់ទងនឹងចំណុចប្រទាក់កម្មវិធី (application programming interface) ហៅកាត់ថា (API)

  • Ford ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ពិភពលោក វិនិយោគ ៩០០ លានដុល្លារនៅប្រទេសជិតខាងកម្ពុជាមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 8, 2021 Khmernote

    ក្រុមហ៊ុន Ford Motor Co ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគ ៩០០ លានដុល្លារ ដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសថៃ ដែលគាំទ្រដល់ការផលិតរថយន្ត Ranger Pickup និង Everest SUV របស់ខ្លួន ដែលនេះនឹងក្លាយជាការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុននៅក្នុងប្រទេស។ ក្រុមហ៊ុន Ford បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងធ្វើឡើងតាមរយៈរោងចក្រផលិតផ្ទាល់ខ្លួនរបស់ខ្លួន និងក្រុមហ៊ុន AutoAlliance Thailand ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Mazda Corporation របស់ប្រទេសជប៉ុន។ ក្រុមហ៊ុនផលិតរថយន្តបានបន្ថែមថា ការពង្រីកនេះនឹងបន្ថែមការងារថ្មីប្រហែល ១,២៥០ នៅរោងចក្ររបស់ក្រុមហ៊ុន Ford ហើយប្រហែល

  • ទេសចរក្នុងស្រុកនៅតែមានសន្ទុះខ្លាំង ខណៈចុងសប្ដាហ៍ទី១ ខែធ្នូ ភ្ញៀវទេសចរផ្ទៃក្នុងជាង ១៨ម៉ឺននាក់បានចេញដើរលេងកម្សាន្ត ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 8, 2021 Khmernote

    ក្រសួងទេសចរណ៍កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានចេញផ្សាយថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២១ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបមានចំនួន ១៨១,០២៤ នាក់ ក្នុងនោះភ្ញៀវជាតិ ១៧៥,៧១៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៣០៨ នាក់ នេះបើតាមឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ជាមួយគ្នានេះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣១,៤៦៤ នាក់ ,រាជធានីភ្នំពេញ ២៩,៧៩២ នាក់ ,ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់, ខេត្តកំពត ១៧,៧៩៦

  • ធានាគារជាតិនៃកម្ពុជា សម្រេចបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ចាប់ពីថ្ងៃនេះតទៅ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 8, 2021 Khmernote

    ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។ ការបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើនេះ នឹងអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងគោលបំណង ពង្រឹងបន្ថែមទៀត នូវសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានោះដែរ ធនាគារជាតិនៃកម្ពុជា ស្វាគមន៍វិនិយោគិន ចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថានធានាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ជូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យសម្រាប់ក្រុមហ៊ុន សហគ្រាស និងសាធារណជន៕ អត្ថបទ៖ លីនី

  • រដ្ឋមន្រ្តីក្រសួងសាធារណការ ណែនាំឱ្យធ្វើរឿងមួយនេះនៅតាមផ្លូវចូលទៅប្រាសាទអង្គរវត្ត  ដើម្បីទាក់ទាញទេសចរ ខណៈការស្ថាបនាផ្លូវ ៣៨ខ្សែជិតរួចរាល់ ១០០% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 7, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេក ទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ ក្រុងសៀម រាប ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានសំណូមពរ និងណែនាំឱ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធពិនិត្យលទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភណភាពថែមមួយកម្រិតទៀត។ បើតាមឯកឧត្ដម ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល ការចុះពិនិត្យមើលគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះគឺក្នុងគោលបំណងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តន៍តាមលក្ខណៈបច្ចេកទេសសៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន