- អាជីវកម្មអាជីវកម្ម December 14, 2021 Khmernote
ក្រុមហ៊ុន Toyota Motor បានប្រកាសពីការព្យួរខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសជប៉ុនបន្ថែមទៀត ដោយសារតែកង្វះខាតគ្រឿងបន្លាស់ដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្រុមហ៊ុន Toyota បាននិយាយថា រោងចក្រ Tahara ក្នុងខេត្ត Aichi និងរោងចក្រ Miyata ក្នុងខេត្ត Fukuoka នឹងផ្អាកមួយផ្នែកសម្រាប់ខ្សែផលិតកម្មរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២០ ខែធ្នូ។ បច្ចុប្បន្នរោងចក្រទាំងពីរនេះ កំពុងផ្អាកផ្នែកមួយនៃការផលិតរថយន្តប្រណិត Lexus របស់ពួកគេរួចហើយ ដោយសារតែការជាប់គាំងនៃការដឹកជញ្ជូនគ្រឿងបន្លាស់ពីអាស៊ីអាគ្នេយ៍ ដោយការផ្អាកបច្ចុប្បន្នមានរយៈពេលរហូតដល់ថ្ងៃពុធ។ ក្រុមហ៊ុនផលិតរថយន្តបាននិយាយថា ការរាំងស្ទះក្នុងស្រុក បានធ្វើឱ្យកង្វះខាតកាន់តែអាក្រក់ទៅៗ ហើយការផ្អាកនៅសប្តាហ៍ក្រោយ នឹងបញ្ឈប់ការផលិតរថយន្តប្រហែល ៥,០០០ គ្រឿង។ យ៉ាងណាមិញ ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អាជីវករខ្មែរនៅស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃដំឡូងមីស្រស់និងក្រៀម មានការកើនឡើងជាងឆ្នាំមុន ធ្វើឱ្យកសិករ មានចិត្តរីករាយ ខណៈការប្រមូលផលចាប់ផ្តើមដំណើរការបណ្តើរៗហើយ ។ លោក សិទ្ធិ ជាអាជីវករទិញដំឡូងមីម្នាក់នៅស្រុកកំរៀងបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃដំឡូងមីស្រស់ លក់ដល់សាយឡូ តម្លៃ២,៨បាត ដំឡូងក្រៀម ៦,៦បាត ក្នុងមួយគីឡូ បើប្រៀបធៀបឆ្នាំមុនមានការកើនឡើង ដោយឆ្នាំមុនដំឡូងស្រស់ចន្លោះពី២បាត ទៅ២បាតបីកាក់ និង ដំឡូងក្រៀម ៥បាតជាងប៉ុណ្ណោះក្នុងមួយគីឡូ ។ ឈ្មួញកណ្តាលខាងលើបានឱ្យដឹងថា ឆ្នាំនេះមូលហេតុដែលដំឡូងមីឡើងថ្លៃនេះ ដោយសារតែខាងឈ្មួញថៃ និង ឈ្មួញវៀតណាម ប្រជែងគ្នាទិញ ដោយពួកគេដាក់តម្លៃដេញជើងគ្នា ។
- អាជីវកម្មអាជីវកម្ម December 13, 2021 Khmernote
ផ្សារ Toyosu ក្នុងទីក្រុងតូក្យូ គឺជាទីផ្សារត្រីដ៏ធំបំផុតនៅក្នុងពិភពលោក ហើយក៏ជាកន្លែងសម្រាប់ការដេញថ្លៃត្រីធូណា ដ៏ល្បីល្បាញលើពិភពលោកផងដែរ។ អ្នកដេញថ្លៃ និងអ្នកជំនាញបានសម្រុកទៅទីផ្សារមួយនេះរៀងរាល់ព្រឹក ដើម្បីមានឱកាសទិញត្រីធូណាលំដាប់កំពូល ជួនកាលអ្នកទិញហ៊ានចំណាយប្រាក់រហូតដល់ ៣លានដុល្លារឯណោះ សម្រាប់ត្រីធូណា ១ក្បាល។ បើតាមឯកសារជាវិដេអូរបស់ businessinsider បានបង្ហាញថា នៅក្នុងផ្សារត្រីដ៏ល្បីល្បាញមួយនេះ គ្រឿងសមុទ្ររួមទាំងត្រូធូណាជាង ១៤០០ តោន ត្រូវបានដាក់លក់ជារៀងរាល់ថ្ងៃ ដែលគិតជាប្រាក់មានតម្លៃ ១.៤ ពាន់លានយ៉េន (ជិត ១៣លានដុល្លារ)ហើយត្រីធូណាគឺជាទំនិញដែលលក់ដាច់ជាងគេ។ ផ្សារនេះ មិនដូចផ្សារ គ្រឿងសមុទ្រទូទៅទេ ពោលគឺ មឹកត្រូវបាននាំចូលនៅពេលព្រឹកព្រលឹម ប្រភេទត្រីសមុទ្រផ្សេងៗនាំចូលនៅមុនពេលយប់ជ្រៅ ហើយត្រីធូណា នាំចូលរៀងរាល់មួយម៉ោងម្ដង។
- ទេសចរណ៍ទេសចរណ៍ December 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នាថ្ងៃ ១៣ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញវិស័យឯកជនត្រៀមទទួលភ្ញៀវនៅពេលឆ្លងឆ្នាំ ខណៈនៅចុងសប្ដាហ៍ទី២នៃខែធ្នូ ឆ្នាំ២០២១នេះ កំណើនភ្ញៀវទេសចរផ្ទៃក្នុងគឺមានកើនឡើងលើសសប្ដាហ៍មុនៗទៀត ដោយភ្ញៀវទេសចរសរុបមានចំនួន ២២២,៥២៧ នាក់ ក្នុងនោះភ្ញៀវជាតិ ២១៦,៧០៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,៨១៨ នាក់។ ក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៣៧,៤៦៧ នាក់ ,រាជធានីភ្នំពេញ ២៨,៨៤៤ នាក់, ខេត្តកំពត ២៧,០៤១ នាក់
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 13, 2021 Khmernote
គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន រថយន្តកុងតឺន័រចំនួន ៤០០០ គ្រឿង ត្រូវបានជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son នេះបើយោងតាមការឱ្យដឹងពីអនុប្រធាននាយកដ្ឋានកែច្នៃ និងពាណិជ្ជកម្មផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ នៃក្រសួងកសិកម្មវៀតណាម។ ការកកស្ទះនេះកើតមានឡើង ដោយសារតែប្រទេសចិនរក្សាវិធានការបង្ការ Covid-19 ដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ដែលធ្វើឱ្យការនាំចេញកសិផលរបស់វៀតណាមកំពុងទទួលរងផលប៉ះពាល់។ លោក Le Thanh Hoa នៅក្នុងសន្និសីទស្តីពីពាណិជ្ជកម្មកសិកម្មដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នៅទីក្រុងហាណូយថា នៅឯច្រកព្រំដែនទាំងបីនៃ Huu Nghi, Tan Thanh និង Chi Ma ល្បឿននៃការបោសសំអាតគយបច្ចុប្បន្នបានធ្លាក់ចុះជាងពាក់កណ្តាលមកនៅត្រឹមប្រហែល ២២០កុងតឺន័រក្នុងមួយថ្ងៃ។ លោកបានបន្តថា នៅច្រកទ្វារព្រំដែន Mong Cai
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា វៀតណាមបានចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយ VinES ដែលមានតម្លៃ ៤ទ្រីលានដុង (ជិត ១៧៣.៧ លានដុល្លារអាមេរិក) ហើយកាលពីថ្ងៃទី១២ ខែធ្នូ នៅតំបន់សេដ្ឋកិច្ច Vung Ang ភាគកណ្តាលខេត្ត Ha Tinh។ ទទួលបានហិរញ្ញប្បទានដោយក្រុមហ៊ុនឯកជន Vingroup រោងចក្រនេះនឹងត្រូវបានអភិវឌ្ឍលើផ្ទៃដី ៨ហិកតាក្នុងដំណាក់កាលដំបូងរបស់ខ្លួន ដោយនឹងត្រូវផ្គត់ផ្គង់អាគុយលីចូមសម្រាប់រថយន្តអគ្គិសនី និងរថយន្តក្រុងរបស់ VinFast ។ នៅក្នុងពិធីបើកការដ្ឋាននេះ លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាមបានលើកឡើងថា ជោគជ័យរបស់ Vingroup
- ទេសចរណ៍ទេសចរណ៍ December 11, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានអនុម័តការបន្តជើងហោះហើរអន្តរជាតិឡើងវិញរវាងប្រទេសវៀតណាម និងគោលដៅប្រទេសចំនួន ៩។ ការបើកជើងហោះហើរអន្តរជាតិឡើងវិញនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមករា ខាងមុងខនេះ ជាមួយប្រទេសដែលបានគ្រប់គ្រងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងការគ្រប់គ្រងជំងឺរាតត្បាតបានល្អរួមមាន៖ សហរដ្ឋអាមេរិក, សិង្ហបុរី, ថៃ ,កម្ពុជា ,ឡាវ ,ចិន ,ជប៉ុន ,កូរ៉េខាងត្បូង និងតៃវ៉ាន់។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាននិយាយនៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា ការបន្តជើងហោះហើរធម្មតាឡើងវិញ គឺសំដៅស្តារឡើងវិញនូវសកម្មភាពដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ និងផ្តល់លទ្ធភាពឱ្យជនជាតិវៀតណាមនៅឯបរទេសត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា វៀតណាមបានផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមីនាឆ្នាំមុន សម្រាប់រយៈពេលដ៏យូរដែលអនុញ្ញាតឱ្យមានតែជនជាតិរបស់ខ្លួន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 11, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សម្តេចតេជោ អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ទិញសញ្ញាបណ្ណភាគហ៊ុន ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីពង្រីកវិសាលភាពទុន ឱ្យកើតចេញពីកញ្ចប់ថវិកាខ្មែរ ដើម្បីស្នាដៃកូនខ្មែរ។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអំពាវនាវនេះ គឺដើម្បីកាត់បន្ថយទៅលើការពឹងអាស្រ័យទៅលើ ការខ្ចីបុលពីធនាគារក្រៅប្រទេសយកមកសាងសង់អ្វីមួយ។ សម្តេចបន្ថែមថា ភាគតិចណាស់ រាល់ការសាងសង់អ្វីមួយ គឺមិនមានអ្នកណា ដែលប្រើប្រាស់ទុនផ្ទាល់ខ្លួនសម្រាប់ការវិនិយោគ ដោយពុំមានការពឹងពាក់ទៅលើធនាគារនោះទេ។ ប៉ុន្តែសម្តេចក៏បានសម្លឹង ឃើញថា មានក្រុមហ៊ុនមួយ ចំនួនបានប្រើប្រាស់ទុនផ្ទាល់ ខ្លួនសម្រាប់ការសាងសង់










