- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 17, 2021 Khmernote
អតីតប្រធានាធិបតីអាមេរិក Donald Trump បានធ្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិកជាលើកដំបូង ក្នុងរយៈពេល ២៥ឆ្នាំនៅឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី forbes។ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីអចលនទ្រព្យរូបនេះ ត្រូវបានគេប៉ាន់ប្រមាណមានចមនួន ២.៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ថយចុះ ៤០០លានដុល្លារ ដែលធ្វើឱ្យគាត់ត្រូវបានទម្លាក់ចេញពីបញ្ជីអ្នកមានបំផុតរបស់អាមេរិក (Forbes 400) ក្នុងឆ្នាំនេះ។ បើតាម forbes កាលពីមួយឆ្នាំមុន មហាសេដ្ឋីរូបនេះបានឈរនៅចំណាត់ថ្នាក់ ៣៣៩ នៅក្នុងបញ្ជីអ្នកមានបំផុតរបស់អាមេរិក ប៉ុន្តែពេលនោះទ្រព្យសម្បត្តិរបស់គាត់បានធ្លាក់ចុះ ៦០០លានដុល្លារ ចាប់តាំងពីកើតមានជំងឺរាតត្បាត។ នៅក្នុងសម័យកូវីដ ភាគហ៊ុនបច្ចេកវិជ្ជា រូបិយប័ណ្ណគ្រីបតូ និងទ្រព្យសកម្មផ្សេងទៀតបានរីកចម្រើន ប៉ុន្តែអចលនទ្រព្យនៅទីក្រុងធំៗ-ដែលបង្កើតបានជាទ្រព្យសម្បត្តិរបស់លោក Trump ភាគច្រើនបានធ្លាក់ចុះ ដោយបានទម្លាក់អតីតប្រធានាធិបតីចេញពីក្លឹបអ្នកមានបំផុតរបស់ប្រទេស។
- ទេសចរណ៍ទេសចរណ៍ December 17, 2021 Khmernote
យោងតាមការបង្ហោះរបស់ផេកយុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ជើងហោះហើរ លេខ SQ164 របស់ក្រុមហ៊ុន Singapore Airlines ចេញដំណើរពីប្រទេសសិង្ហបុរី បានមកដល់ និងចុះចត នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបយើង ដោយសុវត្ថិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយវត្តមាន ភ្ញៀវទេសចរចម្រុះជាតិសាសន៍។ ជើងហោះហើរនេះ គឺជាជើងហោះហើរលើកដំបូង ដែលបានមកដល់ខេត្តសៀមរាប ក្រោយស្ងប់ស្ងាត់អស់រយៈជិត ២ឆ្នាំ។ ហើយជើងហោះហើរនេះបង្ហាញនូវសញ្ញាងើបឡើងវិញ និងក្ដីសង្ឃឹមថ្មីដល់ប្រជាជន ក៏ដូចជាវិស័យទេសចរណ៍នៅក្នុងខេត្តបេតិកភណ្ឌមួយ ដែល បានរងគ្រោះយ៉ាងខ្លាំងដោយសារជំងឺរាតត្បាតកូវីដ-១៩៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2021 Khmernote
រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។ ក្នុងនោះ រដ្ឋាភិបាលក៏បានលើកឡើងថា នឹងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅសៀមរាបឆ្ពោះទៅកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មន្រ្តីអង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះថា នៅក្នុងខែនេះ សមាជិកសហគមន៍ផលិតអង្ករស្រូវមិត្តក្រៀលចំនួន៤១គ្រួសារ ដែលមានដីស្រែជាប់ និង តំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត បានបញ្ចប់ការច្រូតកាត់ ជាស្ថាពរហើយ ដោយទទួលផលប្រមាណជា៥៣តោន។ ៦២ភាគរយ នៃទិន្នផល ដែលទទួល បានកសិករយើងបានសម្រេចចិត្តទុកបរិភោគ ដោយឡែក៣៨ភាគរយទៀតត្រូវបានលក់ ក្រោមការជួយគាំទ្រពីគម្រោងដោយទទួលបានតម្លៃ ៤ភាគរយខ្ពស់ជាងទីផ្សារ។ មន្រ្តីរូបនោះបន្តថា អង្គការ BirdLife សូមអរគុណដល់មូលនិធិ Keidanren Nature Conservation Fund ដែលបានគាំទ្រហិរញ្ញវត្ថុដល់គម្រោងសហគមន៍ស្រូវមិត្តក្រៀលនេះ តាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា។ គម្រោងសហគមន៍ស្រូវមិត្តក្រៀលនៅតំបន់
- អាជីវកម្មអាជីវកម្ម December 16, 2021 Khmernote
Google ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយរបស់ពិភពលោក បានប្រាប់បុគ្គលិករបស់ខ្លួនថា ពួកគេនឹងត្រូវបាត់បង់ប្រាក់ខែ ឬអាចឈានដល់ការដេញចេញ ប្រសិនបើពួកគេព្រមទៅចាក់វ៉ាក់សាំង នេះបើតាមសារព័ត៌មាន CNBC ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ឯកសារផ្ទៃក្នុងរបស់ក្រុមហ៊ុន Google។ បើតាមឯកសារផ្ទៃក្នុងដែល CNBC ទទួលបាន ថ្នាក់ដឹកនាំរបស់ Google ទុកពេលឱ្យពេលបុគ្គលិករហូតដល់ថ្ងៃទី៣ ខែធ្នូ ដើម្បីបង្ហាញ និងបញ្ជាក់ថាខ្លួនបានចាក់វ៉ាក់សាំងរួចរាល់។ ជាមួយគ្នានេះ បន្ទាប់ពីកាលកំណត់ បើសិនជាបុគ្គលិកដែលមិនបានបង្ហាញពីការចាក់វ៉ាក់សាំង នឹងត្រូវផ្អាកការងាររយៈពេល ៣០ ថ្ងៃ តែទទួលបានប្រាក់ខែធម្មតា ហើយបន្ទាប់មកត្រូវផ្អាក ៦ខែដោយមិនទទួលបានប្រាក់ខែ និងឈានដល់ការបណ្ដេញចេញតែម្ដង បើនៅតែមិនព្រមចាក់វ៉ាក់សាំង។ យ៉ាងណាមិញ Google មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍របស់
- អាជីវកម្មអាជីវកម្ម December 16, 2021 Khmernote
ក្រុមហ៊ុន Vietnam Airlines គ្រោងនឹងលក់យន្តហោះចំនួន ២៧គ្រឿង ដោយក្នុងនោះយន្តហោះចំនួន ១៥គ្រឿងនឹងលក់ក្នុងខែនេះ និង ១២ គ្រឿងទៀតលក់ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ នាយកប្រតិបត្តិលោក Le Hong Ha បានប្រាប់អង្គប្រជុំវិសាមញ្ញនៃភាគទុនិកកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនមានគម្រោងលក់យន្តហោះ A321 ចំនួន ៩គ្រឿង និង ATR-72 ចំនួន ៦គ្រឿងក្នុងខែធ្នូ។ លោកបានពន្យល់ថា ផែនការនេះមានគោលបំណងកាត់បន្ថយចំនួនយន្តហោះដែលវៀតណាមកាន់កាប់នាពេលបច្ចុប្បន្ន និងបង្កើនល្បឿនទំនើបកម្មកងនាវារបស់ខ្លួន ដោយជំនួសយន្តហោះដែលមានអាយុលើសពី ១២ឆ្នាំ។ គួរឱ្យដឹងថា Vietnam Airlines បច្ចុប្បន្ន មានយន្តហោះចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កសិផលរបស់កម្ពុជាដែលនាំចូលមកវៀតណាមមានការកើនឡើង ខណៈថ្មីៗនេះក្រុមហ៊ុន និងប្រជាពលរដ្ឋវៀតណាមមួយចំនួនបានជួលដីកសិកម្មនៅកម្ពុជាដើម្បីដាំដំណាំ។ តាមប្រភពដដែល បានឱ្យដឹងថា បរិមាណអង្ករកម្ពុជា គ្រាប់ស្វាយចន្ទី ពោត សណ្តែកខៀវ និងសណ្តែកសៀង ដែលវៀតណាមនាំចូលក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ កើនឡើង ៣-៤ ដងធៀបនឹងឆ្នាំមុន។ អ្នកវិទ្យាសាស្ត្រកសិកម្មវៀតណាម លោក Vo Toan Xuan មានប្រសាសន៍ថា កសិផលកម្ពុជាកាន់តែច្រើនកំពុងត្រូវបានវៀតណាមទិញដោយសារតម្លៃ និងគុណភាព។ លោកបានបន្ថែមថា ប្រទេសកម្ពុជាមានដីមានជីជាតិច្រើន ហើយកសិករមិនប្រើប្រាស់ថ្នាំពុលគីមីច្រើនទេ ហើយថ្មីៗនេះមានក្រុមហ៊ុន និងប្រជាពលរដ្ឋវៀតណាមមួយចំនួនបានជួលដីកសិកម្មនៅកម្ពុជាដើម្បីដាំដំណាំដូចជា ស្វាយ ពោត
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 16, 2021 Khmernote
ជប៉ុនបានបរិច្ចាគរថភ្លើងដឹកអ្នកដំណើរមួយទឹកចំនួន ១៧ គ្រឿង ដល់ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ទូរថភ្លើង Kiha 183 ដែលពីមុនបានបម្រើការនៅលើខ្សែរថភ្លើងហុកកៃដូរបស់ជប៉ុន បានមកដល់កំពង់ផែ Laem Chabang ក្នុងខេត្ត Chon Buri កាលពីថ្ងៃចន្ទ។ អភិបាលរងនៃ SRT លោក Siripong Prutipan បាននិយាយថា ទូរថភ្លើងទាំងនេះនឹងត្រូវដឹកទៅកាន់ទីធ្លាថែទាំ Makkasan ដើម្បីត្រួតពិនិត្យឱ្យបានហ្មត់ចត់។ ជាមួយគ្នានេះដែរ នឹងត្រូវចំណាយពេលយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីកែច្នៃទូរថភ្លើងទាំងនេះឡើងវិញ មុនដាក់ឱ្យដំណើរការ។ គួរបញ្ជាក់ផងដែរថា បើតាមអភិបាលរងនៃ










