- សេដ្ឋកិច្ចសេដ្ឋកិច្ច December 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ ខណៈបច្ចុប្បន្នទីតំាងនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ គឺដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថាការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបនាបានច្រើន ភាគរយហើយ និងបានដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវ លេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលតម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសិក្សា ដើម្បីសាងសង់ស្ពានអាកាសថ្មីមួយទៀត នៅចំណុចខាងលើនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃបានអញ្ជើញប្រទេសចិនឱ្យចូលរួមកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើគម្រោងផែនទីផ្លូវហាយវេ-ផ្លូវដែក (MR Map) និងគម្រោងស្ពានដីនៅភាគខាងត្បូង។ ការអញ្ជើញនេះគឺធ្វើឡើងដោយរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob តាមរយៈលោក Han Zhiqiang ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃក្នុងកិច្ចប្រជុំរបស់ពួកគេកាលពីម្សិលមិញ។ ផែនទី ផ្លូវហាយវេ-ផ្លូវដែក (MR Map) នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលចង់ឱ្យមានការសាងសង់ផ្លូវ និងផ្លូវដែកសំខាន់ៗរវាងតំបន់យុទ្ធសាស្ត្ររបស់ប្រទេស ដើម្បីជួយជំរុញការតភ្ជាប់ ខណៈដែលគម្រោងស្ពានដីភាគខាងត្បូងនឹងអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញរវាងឈូងសមុទ្រថៃ និងសមុទ្រ Andaman ។ លោក Saksayam បាននិយាយបន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញថា គម្រោងទាំងពីរនេះក៏មានគោលបំណងតភ្ជាប់ប្រទេសថៃជាមួយប្រទេសជិតខាង ដើម្បីកសាងឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយនិរន្តរភាពថ្មី។
- ទេសចរណ៍ទេសចរណ៍ December 20, 2021 Khmernote
ប្រទេសឡាវ គ្រោងនឹងបើកទ្វារឡើងវិញទទួលភ្ញៀវទេសចរមកពី ១៧ប្រទេស នៅថ្ងៃទី០១ ខែមករា ក្រោយពេលបិទទ្វារ ជិតពីរឆ្នាំដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ភ្ញៀវមកពីប្រទេស អូស្ត្រាលី កម្ពុជា វៀតណាម កាណាដា ចិន បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី ហូឡង់ សិង្ហបុរី អេស្បាញ កូរ៉េខាងត្បូង ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងត្រូវបានអនុញ្ញាត ខណៈដែលប្រទេសនេះចាប់ផ្តើមផែនការបើកដំណើរការទេសចរណ៍អន្តរជាតិជា ៣ដំណាក់កាល។ ក្នុងដំណាក់កាលទី១ ចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែមីនា ភ្ញៀវទេសចរនឹងអាចចូលប្រទេសឡាវបានតាមអាកាស
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 20, 2021 Khmernote
លោក Bill Gates ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយគឺ Microsoft និងជាមហាសេដ្ឋីលំដាប់ពិភពលោក។ ទោះបីស្ថិតក្នុងជីវិតដ៏មានស្តុកស្ដម្ភទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ តែការរស់នៅរបស់មហាសេដ្ឋីរូបនេះ គឺសាមញ្ញមែនទែន ហើយភាពសាមញ្ញៗដែលគាត់ធ្វើនេះ គឺជួយគាត់បានច្រើនទាំងក្នុងការគិត និងការរស់នៅដែលយើងនឹកស្មានមិនដល់។ នៅលើ Reddit AMA ក្នុងឆ្នាំ២០១៤ លោក Bill Gates បាននិយាយថា គាត់តែងតែលាងចានបន្ទាប់ពីអាហារពេលល្ងាចរៀងរាល់យប់។ ការងារសាមញ្ញៗនេះ គឺមានប្រយោជន៍ណាស់ សម្រាប់ការបន្ធូរបន្ថយការថប់បារម្ភ និងគិតឱ្យបានច្រើនអំពីបច្ចុប្បន្នកាល។ លើសពីនេះទៅទៀត លោកថា លោកប្រើល្បិចសាមញ្ញមួយនេះ ដើម្បីជម្រះចិត្តគំនិតរបស់គាត់។ ដោយឡែកក្រៅពីការ លាងចាន មហាសេដ្ឋីវាល់លានរូបនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន tuoitrenews កុងតឺន័រជិត ៥០០០ គ្រឿងដែលដឹកផ្លែឈើត្រូវនាំចេញទៅកាន់ប្រទេសចិន បានជាប់គាំងនៅច្រកព្រំដែនចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ បើតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ កុងតឺន័រប្រហែល ៤,៨០០គ្រឿង កំពុងរង់ចាំការត្រួតពិនិត្យ និងបោសសម្អាតផលិតផលនៅច្រកព្រំដែន Tan Thanh, Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son។ ក្នុងនោះនៅច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០គ្រឿង ដែលភាគច្រើនដឹកខ្នុរ ស្វាយ ស្រកានាគ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 20, 2021 Khmernote
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងចំណាយថវិកាអស់ ១០០លានដុល្លារ។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន។ បើតាមលោក
- អាជីវកម្មអាជីវកម្ម December 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្សិតរងាដែលជាធនធានធម្មជាតិ ក្នុងមួយឆ្នាំមានម្ដង ត្រូវបានអ្នកស្រែ ចម្ការ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាំគ្នាចូលព្រៃបេះយកមកលក់នៅទីផ្សារ ដើម្បីបានប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងសកម្មភាពលក់ដូរផ្សិតរងានៅផ្សារស្ទឹងត្រែងថ្ងៃទី១៩ធ្នូនេះ លោកស្រី ទី វ៉ាន់ ប្រជាពលរដ្ឋនៅភូមិឃុំកោះស្រឡាយ ស្រុកសៀមបូកបានបញ្ជាក់ប្រាប់ថា៖ ផ្សិតរងានេះជាអនុផលព្រៃឈើមួយផ្នែក ដែលក្នុងមួយឆ្នាំផ្តល់ផលម្តង ហើយកសិករឆ្លៀតពេលពីការងារដាំដុះ បាននាំគ្នាចូលព្រៃដើរបេះក្នុងមួយថ្ងៃបានពី ១០ទៅ១៥គីឡូក្រាមតែប៉ុណ្ណោះ។ លោកស្រីបន្តថា៖ នៅឆ្នាំនេះលក់បានថ្លៃជាងឆ្នាំកន្លងមកគឺក្នុង១គីឡូក្រាម បាន២ម៉ឺនរៀល ហើយការដើររកផ្សិតនេះវាជួបការលំបាកក៏ពិតមែន តែវាប្រសើរជាងការទៅបរបាញ់សត្វ ដែលជួបហានិភ័យផ្សេងៗ ។ លោក រិន ដន ប្រជាពលរដ្ឋនៅភូមិ-ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ បានអះអាងថា៖ ការដើររកផ្សិតនេះ
- អាជីវកម្មអាជីវកម្ម December 17, 2021 Khmernote
ក្រុមហ៊ុនផលិតរបស់ក្មេងលេងរបស់ដាណឺម៉ាក Lego Group នឹងសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃពុធ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ដើម្បីសាងសង់រោងចក្រ ដែលជារោងចក្រទីប្រាំមួយនៅទូទាំងពិភពលោក។ រោងចក្រនេះ គ្រោងនឹងបើកដំណើរការនៅឆ្នាំ២០២៤ និងជួលមនុស្សប្រមាណ ៤.០០០នាក់ ហើយគម្រោងនេះនឹងក្លាយជារោងចក្រអាស៊ីទីពីររបស់ខ្លួន បន្ទាប់ពី Lego បានបើកដំណើរការមួយរួចទៅហើយនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៦ ដោយផលិតផលរបស់ Lego ត្រូវបានលក់នៅក្នុងទីផ្សារជាង ១៣០ឆ្នាំមកហើយ៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress










