- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2021 Khmernote
យោងតាមសមាគមន៍ផ្លែឈើវៀតណាម បានឱ្យដឹងថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣-៤ ទ្រីលានដុង (១៣១-១៧៥ លានដុល្លារ) ប្រសិនបើកុងតឺន័រដឹកទំនិញចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។ ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញ ជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ទៅ ៩០០លានដុង (២២-៣៩ម៉ឺនដុល្លារ) ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០លានដុង (ជាង ៤ពាន់ដុល្លារ) បូកនឹងការចំណាយផ្សេងៗទៀត។ លោកបន្តថា នេះមានន័យថា ការខាតបង់អាចប៉ះពាល់ដល់ទៅ ៣-៤ ទ្រីលានដុង
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 25, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ស្ថាតទូតជប៉ុន ប្រចាំកម្ពុជា បានឱ្យដឹងថា ជប៉ុនផ្តល់ជំនួយឥតសំណង ចំនួន ៣៦៨ ៤៧៨ ដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងចំនួន៤ នៅកម្ពុជា។ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ នៅស្ថានទូតជប៉ុន ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបួន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងទាងននេះ។ តាមប្រភពខាងលើ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៣៦៨,៤៧៨ ដុល្លារអាមេរិក ក្រោមជំនួយ ឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ សម្រាប់ការកែលម្អផ្លូវក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ការកែលម្អបរិក្ខារក្នុងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប
- អាជីវកម្មអាជីវកម្ម December 24, 2021 Khmernote
វាហាក់ដូចជារឿងប្រឌិត ហើយអ្នកខ្លះអាចនឹងមិនជឿថា បុរសវ័យ ៣០ឆ្នាំម្នាក់អាចរកប្រាក់បានរាប់រយលានដុល្លារពីការលក់ផលិតផលនៅលើ Amazon។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា Ryan Grant បុរសដែលមានវ័យ ៣០ឆ្នាំ បានសម្រេចចិត្តបោះបង់ការងារជាគណនេយ្យរបស់គាត់នៅទីក្រុង Minneapolis ក្នុងឆ្នាំ២០១៣ មកលក់ទំនិញនៅលើ Amazon ។ តាមសារព័ត៌មានដដែលបានឱ្យដឹងថា ក្នុងឆ្នាំ២០១៨ Grant អាចរកប្រាក់ចំណូលបានជិត ៦លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រាក់ចំណូលទាំងនោះ បានមកពីការទិញទំនិញគ្រប់ប្រភេទរាប់ចាប់ពី ប្រដាប់ក្មេងលេង រហូតដល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពី Walmart និង Target ហើយដាក់លក់វិញនៅលើវេបសាយ Amazon។ បុរសកំពូលគំនិតរូបនេះ បានប្រាប់
- អាជីវកម្មអាជីវកម្ម December 24, 2021 Khmernote
ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រជាជនជាច្រើននៅលើពិភពលោកបង្ខំចិត្តស្នាក់នៅក្នុងផ្ទះ ដោយបានផ្លាស់ប្ដូរទម្លាប់រស់នៅ ធ្វើការ និងរៀនសូត្រ គឺចំណាយពេលនៅក្នុងផ្ទះទាំងអស់។ កត្តានេះ បានធ្វើឱ្យទីផ្សាររុក្ខជាតិប្រភេទកម្រ សម្រាប់ដាំលម្អក្នុងផ្ទះ បានផ្ទុះឡើង និងមានតម្លៃថ្លៃ នៅក្នុងប្រទេសសិង្ហបុរី។ រុក្ខជាតិប្រភេទកម្រ សម្រាប់ដាំក្នុងផ្ទះ មានទីផ្សារខ្លាំងនៅលើអ៉ីនធឺណេត ចាប់តាំងពីឆ្នាំមុន និងប្រភេទកម្រខ្លះដូចជាប្រភេទមួយចំនួននៃរុក្ខជាតិ Monstera deliciosia -ដែលមានដើមកំណើតនៅព្រៃត្រូពិចរបស់អាមេរិកកណ្តាល ដែលត្រូវបានគេស្គាល់ផងដែរថា ជារុក្ខជាតិ “Swiss cheese” មានតម្លៃរហូតដល់ ៦០,០០០ ដុល្លារសិង្ហបុរី (៤៣,០០០ដុល្លារ)។ ការផ្ទុះឡើងនៃទីផ្សាររុក្ខជាតិដាំក្នុងផ្ទះ ប្រភេទកម្រនេះ ភាគច្រើនគឺនៅលើបណ្ដាញសង្គម Facebook និង Carousell។
- អាជីវកម្មអាជីវកម្ម December 24, 2021 Khmernote
បណ្ដាញសង្គម TikTok ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីកម្សាន្តផ្ដោតលើវីដេអូឃ្លីបខ្លីៗ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតលើពិភពលោកនៅលើអ៉ីនធឺណិតក្នុងឆ្នាំ២០២១ ដោយវ៉ាដាច់ក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc នេះបើយោងតាម Cloudflare Inc. ដែលជាក្រុមហ៊ុន cloud-infrastructure ដែលតាមដានចរាចរណ៍អ៉ីនធឺណេត។ កម្មវិធីដែលគ្រប់គ្រងដោយ ByteDance Ltd មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានការកើនឡើងយ៉ាងឆាប់រហ័ស ដោយកាលពីដើមឆ្នាំនេះ TikTok បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាងមួយពាន់លាននាក់។ Cloudflare បាននិយាយថា TikTok បានចាប់ផ្តើមដំបូងគេនៅលើតារាង ជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ពិភពលោកនៅក្នុងខែកុម្ភៈ។ គួរឱ្យដឹងថា កាលពីឆ្នាំមុន TikTok ជាប់ចំណាត់ថ្នាក់ទី៧
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណើរការវាយតម្លៃនេះ គ្រោងនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន គឺចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ តាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់ ។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 23, 2021 Khmernote
នៅពេលនិយាយពីអាជីវកម្មអនឡាញ គឺពិតជាពេញនិយមខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបរិបថកូវីដ-១៩ ដែលធ្វើឱ្យមនុស្សម្នាស្ទើរទូទាំងពិភពលោកងាកមករកការទិញទំនិញតាមអ៉ីនធឺណេត។ ថ្ងៃនេះដែរ khmernotebusiness សូមបង្ហាញនូវកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិនម្នាក់ ដែលបានសាងអាណាចក្រអាជីវកម្មអនឡាញចាប់តាំងពីបាតដៃទទេររហូតដល់ល្បីល្បាញខ្លាំង។ Viya ដែលមានឈ្មោះពិតថា Huang Wei ហើយបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ បានក្លាយជា កំពូលអ្នក Live លក់ផលិតផលល្បីបំផុតនៅចិននៅលើបណ្ដាញ microblogging Weibo និងនៅលើទីផ្សារ Taobao ដែលជាប្រតិបត្តិការពាណិជ្ជកម្មសង្គមរបស់ក្រុមហ៊ុន Alibaba Group Holding។ មុនពេលក្លាយជា ស្រ្តីដ៏មានឥទ្ធិពលនៅលើអាជីវកម្មអនឡាញ នៅវ័យ ១៦ឆ្នាំ Viya បានចាកចេញពីផ្ទះទៅធ្វើការនៅទីក្រុងប៉េកាំង
- អាជីវកម្មអាជីវកម្ម December 23, 2021 Khmernote
អតីតអ្នកសំដែងមួយរូបវ័យ ៦០ឆ្នាំដែលបានផ្លាស់ប្ដូរអាជីពទៅជាអ្នកលក់គ្រឿងសមុទ្រតាមអ៉ីនធឺណេត បានឡាយលក់ផលិតផលរបស់យីហោដ៏ល្បីមួយ Gucci បានប្រាក់ដល់ទៅ ១លានដុល្លារសិង្ហបុរី (ប្រហែល ៧៣៣,០០០ ដុល្លារ) ក្នុងរយៈពេលតែពីរម៉ោង នៅពេលទៅកម្សាន្តនៅទីក្រុងបារីស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark ដែលដកស្រង់ចេញពី AsiaOne បានឱ្យដឹងថា លោក Wang Lei ដែលត្រូវបានគេស្គាល់តាមអ៉ីនធឺណិតថាជាអ្នកលក់គ្រឿងសមុទ្រ “fish-selling brother” បានទៅហាង Gucci ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ជាកន្លែងដែលគាត់បានឡាយបន្តផ្ទាល់លក់ផលិតផល Gucci តាមអនឡាញ។ អ្នកលក់គ្រឿងសមុទ្ររូបនេះ ត្រូវបានអនុញ្ញាតឱ្យឡាយលក់ផលិតនៅជ្រុងមួយក្នុងហាង ដោយអ្នកប្រើប្រាស់ Facebook










