ព័ត៌មានចុងក្រោយ
  • ចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ ធ្វើឱ្យបន្លែ ផ្លែឈើវៀតណាមក្នុងកុងតឺន័រជាង ៦ពាន់គ្រឿងជាប់គាំង និងចាប់ផ្ដើមស្អុយ រលួយ អ្នកដឹកសម្រេចដាក់លក់ក្នុងតម្លៃថោកៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2021 Khmernote

    ប្រទេសចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ និងហាមឃាត់រថយន្តដឹកទំនិញជាង ៦០០០គ្រឿងមិនឱ្យចូល និងចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅក្នុងខេត្ត Lang Son។ មូលហេតុដែលនាំឱ្យរឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យបែនេះ គឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ នៅប្រទេសវៀតណាម ដែលមានចំនួនខ្ពស់រហូតដល់ ១៦,០០០ករណីក្នុងមួយថ្ងៃ។ ជាលទ្ធផល ផលិតផលកសិកម្មនៅក្នុងរថយន្តដឹកទំនិញជាច្រើនគ្រឿង បានចាប់ផ្តើមខូច ស្អុយ រលួយជាបណ្ដើរៗ ហើយត្រូវបានដាក់លក់ក្នុងតម្លៃទាប។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចូល និងចេញនៃរថយន្តទំនិញ និងអ្នកបើកបរ។ ជាមួយគ្នានេះ ប្រទេសចិនបានយកគំរូផលិតផលចំនួន ៣,២០០ ដើម្បីធ្វើតេស្តរកមេរោគ និងបានរកឃើញសារធាតុកខ្វក់ចំនួន ៤៤៩ ដូច្នេះ

  • ក្រុមហ៊ុន Nike កំពុងឃើញពីការងើបឡើងវិញជាថ្មីហើយ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 22, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Nike កំពុងសំលឹងឃើញឱកាសងើបឡើងវិញ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike មានទំនុកចិត្តថា ការបន្តផលិតឡើងវិញក្នុងប្រទេសវៀតណាម នឹងជំរុញការងើបឡើងវិញនាពេលអនាគតរបស់ក្រុមហ៊ុន។ ប្រធានផ្នែកហិរញ្ញវត្ថុ Matthew Friend បានប្រាប់កាសែត Wall Street Journal ថា៖ បើប្រៀបធៀបទៅនឹងកៅសិបថ្ងៃមុន យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថាការផ្គត់ផ្គង់នឹងធ្វើឱ្យមានដំណើរការធម្មតាក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយសាររោងចក្រទាំងអស់នៅក្នុងប្រទេសវៀតណាមកំពុងដំណើរការ ហើយការផលិតមានប្រហែល ៨០% នៃអ្វីដែលអ្វីដែលក្រុមហ៊ុនមាននៅមុនពេលបិទ។ គួរឱ្យដឹងថា វិធានការរក្សាគម្លាតពីសង្គមក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតជាងពាក់កណ្តាលនៃស្បែកជើង និងប្រហែលមួយភាគបីនៃការផលិតសម្លៀកបំពាក់របស់ Nike បានដាក់ចេញក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលបានបណ្តាលឱ្យក្រុមហ៊ុនលុបចោលការផលិតប្រហែល

  • ក្នុងបរិបទជំងឺកូវីដ១៩ កម្ពុជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគថ្មីចំនួន ១៩៥គម្រោង គម្រោងពង្រីកផលិតកម្មចំនួន ៤៣ គម្រោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 22, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងមានប្រសាសន៍ថា រាជរដ្ឋាភិបាល

  • មហាសេដ្ឋីយីអ៊ុនដាក់ ៣រូប ត្រូវបានដាក់នាមថាជាអ្នកចាញ់ដ៏ធំបំផុតក្នុងឆ្នាំ២០២១ ក្រោយខាតបង់ទ្រព្យ​សម្បត្តិរាប់ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 22, 2021 Khmernote

    កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នេះ ទស្សនាវដ្ដី forbes បានចេញផ្សាយនូវមហាសេដ្ឋីកំពូលលំដាប់ពិភពលោកចំនួន ១០រូបដែលបានឃើញទ្រព្យសម្បត្តិធ្លាក់ចុះខ្លាំងជាងគេនៅក្នុងឆ្នាំ២០២១ នេះ។ ទ្រព្យសម្បត្តិរបស់សុទ្ធរបស់មហាសេដ្ឋីទាំងនោះបានធ្លាក់ចុះសរុបទាំងអស់ចំនួន ១៥២ ពាន់លានដុល្លារ ហើយក្នុងចំណោមពួកគេ ភាគច្រើនមហាសេដ្ឋីរបស់ប្រទេសចិន។ យ៉ាងណាមិញយោងតាម forbes ក្រុមការងារ khmernote Business បើកបង្ហាញកំពូលមហាសេដ្ឋី ៣រូប ដែលត្រូវបានគេស្គាល់ថាជាកំពូលមហាសេដ្ឋី និងបានខាតបង់ទ្រព្យច្រើនជាងគេ៖ ១.លោក Colin Zheng Huang ស្ថាបនិកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Pinduoduo បានបាត់បង ៦៤% នៃទ្រព្យសម្បត្តិរបស់គាត់នៅឆ្នាំនេះ ដោយសារភាគហ៊ុនរបស់ Pinduoduo

  • រោងចក្រនៅឥណ្ឌារបស់ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំ​១ ឱ្យ Apple នៅតែបន្តបិទទ្វារ ដែលអាចប៉ះពាល់ដល់ការផលិតកាន់តែអាក្រក់ទៅៗ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 22, 2021 Khmernote

    ប្រភពពីរដ្ឋាភិបាលចំនួន ៣ បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារ (២១ ធ្នូ) ថា រោងចក្រផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn នៅជិតទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា នៅតែបន្តបិទនៅសប្តាហ៍នេះបន្ទាប់ពីការតវ៉ាដែលបង្កឡើងដោយឧប្បត្តិហេតុពុលអាហារ។ មន្ត្រីប៉ូលីសមកពីការិយាល័យរបស់អគ្គនាយកប៉ូលីសនៅ Kancheepuram ក្នុងទីក្រុង Tamil Nadu បានឱ្យដឹងថា ការសម្រេចចិត្តផ្អាកសកម្មភាពនៅរោងចក្រនេះ គឺជាការសម្រេចរបស់អ្នកគ្រប់គ្រង។ ជាមួយគ្នានេះមន្ត្រីបាននិយាយថា និយោជិតនៅរោងចក្រដែលបានត្អូញត្អែរពីការពុលអាហារ និងបញ្ហាផ្សេងៗទៀតក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានស្នើសុំឱ្យចុះបញ្ហារបស់ពួកគេជាមួយក្រសួងការងាររដ្ឋ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពថា Apple បានចាប់ផ្តើមសាកល្បងផលិតទូរស័ព្ទ iPhone 13 របស់ខ្លួននៅឯរោងចក្រនាពេលថ្មីៗនេះ ខណៈតាំងពីដើមមករោងចក្រនេះ រោងចក្រនេះផលិតម៉ូដែល

  • ក្ដៅៗ! រដ្ឋាភិបាលថៃ សម្រេចដាក់ឱ្យអនុវត្តវិធានការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ឡើងវិញ ក្រោយផ្អាកបានមួយរយៈ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 22, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា រដ្ឋាភិបាលថៃ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នការចូលរបស់ជនជាតិថៃ និងអ្នកមកដល់បរទេស ក្រោមគ្រោងការណ៍ “Test & Go” និងកំពុងដាក់ឱ្យប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅពេលមកដល់ ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ។ នាយករដ្ឋមន្ត្រី Prayut Chan-o-cha បាននិយាយថា រដ្ឋាភិបាលនឹងបញ្ឈប់ការអនុម័តកម្មវិធីថ្មីសម្រាប់ការបញ្ចូល Test & Go លើកលែងតែគម្រោង “Phuket Sandbox” ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី៤ ខែមករា ប៉ុន្តែសម្រាប់ទេសចរដែលមានពាក្យស្នើសុំត្រូវបានអនុម័តពីមុន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដូចដូចបានគ្រោងទុក។ ថ្លែងបន្ទាប់ពីធ្វើជាប្រធានកិច្ចប្រជុំនៃមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)

  • មហាសេដ្ឋីលំដាប់ទី១ Elon Musk ប្រកាសថា នឹងបង់ពន្ធចូលរដ្ឋជាង ១១ពាន់លានដុល្លារនៅឆ្នាំនេះ ច្រើនជាងជនជាតិអាមេរិកណាៗទាំងអស់ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 21, 2021 Khmernote

    ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យ បាននិយាយនៅគណនី Twitter ថា លោកនឹងបង់ពន្ធច្រើនជាង ១១ពាន់លានដុល្លារនៅឆ្នាំនេះ ហើយបង់ច្រើនជាងជនជាតិអាមេរិកណាទាំងអស់ ក្នុងប្រវត្តិសាស្រ្តនៅឆ្នាំនេះ។ កាលពីសប្តាហ៍មុន មហាសេដ្ឋីរូបនេះបានឈ្លោះជាមួយសមាជិកព្រឹទ្ធសភា Elizabeth Warren (D-Mass.) នៅលើ Twitter បន្ទាប់ពីនាងបានចោទប្រកាន់គាត់ថាមិនបានបង់ពន្ធគ្រប់គ្រាន់។ លោកស្រី Warren បានអំពាវនាវឱ្យមានការផ្លាស់ប្តូរចំពោះ “លេខកូដពន្ធក្លែងក្លាយ” របស់ប្រទេសនេះ ដើម្បីធានាថា Musk “ពិតជានឹងបង់ពន្ធ”។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានឆ្លើយតបភ្លាមៗដោយហៅលោកស្រី Warren ថា

  • ថៃ រំពឹងថាពាណិជ្ជកម្មឆ្លងព្រំដែននឹងកើនឡើងនៅឆ្នាំនេះ ខណៈត្រៀមបើកប៉ុស្តិ៍​ត្រួត​ពិនិត្យ​ជាមួយឡាវ និងកម្ពុជាឆាប់ៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា រដ្ឋាភិបាលថៃរំពឹងថា ពាណិជ្ជកម្មឆ្លងព្រំដែននឹងកើនឡើងរហូតដល់ ៨-៩ ភាគរយនៅឆ្នាំនេះ។ កំណើននេះ ជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ការចុះខ្សោយនៃប្រាក់បាត និងការខិតខំប្រឹងប្រែងបន្តដោយក្រសួងពាណិជ្ជកម្ម ដើម្បីពន្លឿនការបើកច្រកព្រំដែនឡើងវិញ ប៉ុស្តិ៍ត្រួតពិនិត្យ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន។ សារព័ត៌មានដដែលបានឱ្យដឹងថា ប៉ុស្តិ៍​ត្រួត​ពិនិត្យ​មួយ​ទៀត​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បើក​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ គឺ​ប៉ុស្តិ៍ បាន​ណងអៀន ក្នុង​ខេត្ត​ស្រះកែវ ជាប់​ព្រំដែន​កម្ពុជា។ ខណៈអាជ្ញាធរខេត្ត Nong Khai គ្រោងនឹងបើកច្រកព្រំដែនជាមួយឡាវឡើងវិញនៅថ្ងៃទី ២៤ ខែធ្នូខាងមុខនេះ។ លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ នាពេលថ្មីៗនេះ បាននិយាយថា ពាណិជ្ជកម្មឆ្លងព្រំដែន