- អាជីវកម្មអាជីវកម្ម December 24, 2021 Khmernote
ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យប្រជាជនជាច្រើននៅលើពិភពលោកបង្ខំចិត្តស្នាក់នៅក្នុងផ្ទះ ដោយបានផ្លាស់ប្ដូរទម្លាប់រស់នៅ ធ្វើការ និងរៀនសូត្រ គឺចំណាយពេលនៅក្នុងផ្ទះទាំងអស់។ កត្តានេះ បានធ្វើឱ្យទីផ្សាររុក្ខជាតិប្រភេទកម្រ សម្រាប់ដាំលម្អក្នុងផ្ទះ បានផ្ទុះឡើង និងមានតម្លៃថ្លៃ នៅក្នុងប្រទេសសិង្ហបុរី។ រុក្ខជាតិប្រភេទកម្រ សម្រាប់ដាំក្នុងផ្ទះ មានទីផ្សារខ្លាំងនៅលើអ៉ីនធឺណេត ចាប់តាំងពីឆ្នាំមុន និងប្រភេទកម្រខ្លះដូចជាប្រភេទមួយចំនួននៃរុក្ខជាតិ Monstera deliciosia -ដែលមានដើមកំណើតនៅព្រៃត្រូពិចរបស់អាមេរិកកណ្តាល ដែលត្រូវបានគេស្គាល់ផងដែរថា ជារុក្ខជាតិ “Swiss cheese” មានតម្លៃរហូតដល់ ៦០,០០០ ដុល្លារសិង្ហបុរី (៤៣,០០០ដុល្លារ)។ ការផ្ទុះឡើងនៃទីផ្សាររុក្ខជាតិដាំក្នុងផ្ទះ ប្រភេទកម្រនេះ ភាគច្រើនគឺនៅលើបណ្ដាញសង្គម Facebook និង Carousell។
- អាជីវកម្មអាជីវកម្ម December 24, 2021 Khmernote
បណ្ដាញសង្គម TikTok ដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីកម្សាន្តផ្ដោតលើវីដេអូឃ្លីបខ្លីៗ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតលើពិភពលោកនៅលើអ៉ីនធឺណិតក្នុងឆ្នាំ២០២១ ដោយវ៉ាដាច់ក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc នេះបើយោងតាម Cloudflare Inc. ដែលជាក្រុមហ៊ុន cloud-infrastructure ដែលតាមដានចរាចរណ៍អ៉ីនធឺណេត។ កម្មវិធីដែលគ្រប់គ្រងដោយ ByteDance Ltd មានមូលដ្ឋាននៅទីក្រុងប៉េកាំង មានការកើនឡើងយ៉ាងឆាប់រហ័ស ដោយកាលពីដើមឆ្នាំនេះ TikTok បាននិយាយថា ខ្លួនមានអ្នកប្រើប្រាស់ប្រចាំខែច្រើនជាងមួយពាន់លាននាក់។ Cloudflare បាននិយាយថា TikTok បានចាប់ផ្តើមដំបូងគេនៅលើតារាង ជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតរបស់ពិភពលោកនៅក្នុងខែកុម្ភៈ។ គួរឱ្យដឹងថា កាលពីឆ្នាំមុន TikTok ជាប់ចំណាត់ថ្នាក់ទី៧
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បច្ចុប្បន្នដំណើរការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិន ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឈានដល់ដំណាក់កាលវាយតម្លៃហានិភ័យ ដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ដែលដំណើរការវាយតម្លៃនេះ គ្រោងនឹងប្រព្រឹត្តឡើងនៅក្នុងសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ ខាងមុខនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីវឌ្ឍនភាពនៃការចរចាបើកទីផ្សារផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿន ឈានដល់ការអនុញ្ញាតឲ្យនាំចូលទៅប្រទេសចិន គឺចាំបាច់ត្រូវបំពេញលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ស្តង់ដារគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទារឱ្យម្ចាស់ចម្ការត្រូវអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្តន៍កសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ តាមស្តង់ដារកំណត់ឱ្យបានគ្រប់គ្រាន់ ។ ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមអនុវត្តដំណើរការវាយតម្លៃវិភាគ ហានិភ័យលើមៀនប៉ៃលិន ពីចម្ងាយតាមរយៈប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាផងដែរ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ December 23, 2021 Khmernote
នៅពេលនិយាយពីអាជីវកម្មអនឡាញ គឺពិតជាពេញនិយមខ្លាំងមែនទែននៅក្នុងពេលបច្ចុប្បន្ននេះ ជាពិសេសនៅក្នុងបរិបថកូវីដ-១៩ ដែលធ្វើឱ្យមនុស្សម្នាស្ទើរទូទាំងពិភពលោកងាកមករកការទិញទំនិញតាមអ៉ីនធឺណេត។ ថ្ងៃនេះដែរ khmernotebusiness សូមបង្ហាញនូវកំពូលអ្នក Live លក់ផលិតផលដ៏ល្បីបំផុតនៅចិនម្នាក់ ដែលបានសាងអាណាចក្រអាជីវកម្មអនឡាញចាប់តាំងពីបាតដៃទទេររហូតដល់ល្បីល្បាញខ្លាំង។ Viya ដែលមានឈ្មោះពិតថា Huang Wei ហើយបច្ចុប្បន្នមានវ័យ ៣៦ឆ្នាំ បានក្លាយជា កំពូលអ្នក Live លក់ផលិតផលល្បីបំផុតនៅចិននៅលើបណ្ដាញ microblogging Weibo និងនៅលើទីផ្សារ Taobao ដែលជាប្រតិបត្តិការពាណិជ្ជកម្មសង្គមរបស់ក្រុមហ៊ុន Alibaba Group Holding។ មុនពេលក្លាយជា ស្រ្តីដ៏មានឥទ្ធិពលនៅលើអាជីវកម្មអនឡាញ នៅវ័យ ១៦ឆ្នាំ Viya បានចាកចេញពីផ្ទះទៅធ្វើការនៅទីក្រុងប៉េកាំង
- អាជីវកម្មអាជីវកម្ម December 23, 2021 Khmernote
អតីតអ្នកសំដែងមួយរូបវ័យ ៦០ឆ្នាំដែលបានផ្លាស់ប្ដូរអាជីពទៅជាអ្នកលក់គ្រឿងសមុទ្រតាមអ៉ីនធឺណេត បានឡាយលក់ផលិតផលរបស់យីហោដ៏ល្បីមួយ Gucci បានប្រាក់ដល់ទៅ ១លានដុល្លារសិង្ហបុរី (ប្រហែល ៧៣៣,០០០ ដុល្លារ) ក្នុងរយៈពេលតែពីរម៉ោង នៅពេលទៅកម្សាន្តនៅទីក្រុងបារីស។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nextshark ដែលដកស្រង់ចេញពី AsiaOne បានឱ្យដឹងថា លោក Wang Lei ដែលត្រូវបានគេស្គាល់តាមអ៉ីនធឺណិតថាជាអ្នកលក់គ្រឿងសមុទ្រ “fish-selling brother” បានទៅហាង Gucci ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ជាកន្លែងដែលគាត់បានឡាយបន្តផ្ទាល់លក់ផលិតផល Gucci តាមអនឡាញ។ អ្នកលក់គ្រឿងសមុទ្ររូបនេះ ត្រូវបានអនុញ្ញាតឱ្យឡាយលក់ផលិតនៅជ្រុងមួយក្នុងហាង ដោយអ្នកប្រើប្រាស់ Facebook
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2021 Khmernote
ប្រទេសចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ និងហាមឃាត់រថយន្តដឹកទំនិញជាង ៦០០០គ្រឿងមិនឱ្យចូល និងចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅក្នុងខេត្ត Lang Son។ មូលហេតុដែលនាំឱ្យរឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យបែនេះ គឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ នៅប្រទេសវៀតណាម ដែលមានចំនួនខ្ពស់រហូតដល់ ១៦,០០០ករណីក្នុងមួយថ្ងៃ។ ជាលទ្ធផល ផលិតផលកសិកម្មនៅក្នុងរថយន្តដឹកទំនិញជាច្រើនគ្រឿង បានចាប់ផ្តើមខូច ស្អុយ រលួយជាបណ្ដើរៗ ហើយត្រូវបានដាក់លក់ក្នុងតម្លៃទាប។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចូល និងចេញនៃរថយន្តទំនិញ និងអ្នកបើកបរ។ ជាមួយគ្នានេះ ប្រទេសចិនបានយកគំរូផលិតផលចំនួន ៣,២០០ ដើម្បីធ្វើតេស្តរកមេរោគ និងបានរកឃើញសារធាតុកខ្វក់ចំនួន ៤៤៩ ដូច្នេះ
- អាជីវកម្មអាជីវកម្ម December 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Nike កំពុងសំលឹងឃើញឱកាសងើបឡើងវិញ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike មានទំនុកចិត្តថា ការបន្តផលិតឡើងវិញក្នុងប្រទេសវៀតណាម នឹងជំរុញការងើបឡើងវិញនាពេលអនាគតរបស់ក្រុមហ៊ុន។ ប្រធានផ្នែកហិរញ្ញវត្ថុ Matthew Friend បានប្រាប់កាសែត Wall Street Journal ថា៖ បើប្រៀបធៀបទៅនឹងកៅសិបថ្ងៃមុន យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថាការផ្គត់ផ្គង់នឹងធ្វើឱ្យមានដំណើរការធម្មតាក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយសាររោងចក្រទាំងអស់នៅក្នុងប្រទេសវៀតណាមកំពុងដំណើរការ ហើយការផលិតមានប្រហែល ៨០% នៃអ្វីដែលអ្វីដែលក្រុមហ៊ុនមាននៅមុនពេលបិទ។ គួរឱ្យដឹងថា វិធានការរក្សាគម្លាតពីសង្គមក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតជាងពាក់កណ្តាលនៃស្បែកជើង និងប្រហែលមួយភាគបីនៃការផលិតសម្លៀកបំពាក់របស់ Nike បានដាក់ចេញក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលបានបណ្តាលឱ្យក្រុមហ៊ុនលុបចោលការផលិតប្រហែល
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងមានប្រសាសន៍ថា រាជរដ្ឋាភិបាល










