- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 12, 2022 Khmernote
ជាការពិតណាស់នៅក្នុងជិវិតរស់នៅសព្វថ្ងៃរបស់យើង នរណាដែលថាមិនចង់ឱ្យខ្លួនឯងខ្ពង់ខ្ពស់ មានការងារល្អៗ មានមុខមានមាត់ ជាពិសេសនៅក្នុងបណ្ដុំអ្នកជំនួញ។ ផ្ទុយទៅវិញស្ថាបនិកក្រុមហ៊ុនដ៏ល្បីមួយរូប បែរជាបោះបង់តំណែងជា CEO ចោលទៅវិញ ទោះបីចាប់ផ្ដើមក្រុមហ៊ុនតាំងពីមិនទាន់មានអ្វីសោះរហូតជោគជ័យដោយខ្លួនឯងក៏ដោយ។ លោក Ben Francis បានបង្កើតម៉ាក Gymshark ដែលឥឡូវជាម៉ាកយីហោសម្លៀកបំពាក់ហាត់ប្រាណតម្លៃ ១ពាន់លានដុល្លារ នៅពេលគាត់មានអាយុ ១៩ឆ្នាំ។ នៅឆ្នាំ២០១៥ គាត់បានលាលែងពីតំណែងជា CEO ដោយសារគាត់គិតថា តំណែងនេះមិនស័ក្កិសមជាមួយគាត់។ យ៉ាងណាមិញបច្ចុប្បន្នគាត់បានវិលមកកាន់ដំណែងនេះវិញហើយ។ ស្ថាបនិកវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់ CNBC Make It បន្ទាប់ពីគាត់បានត្រលប់មកតួនាទីវិញក្នុងខែសីហាថា៖ “CEO មិនមែនជាតួនាទីត្រឹមត្រូវសម្រាប់ខ្ញុំទេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន មុននេះបន្តិចបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា តម្លៃស្រូវប្រាំង អាចប្រឈម នឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូលកសិកម្មកើនឡើងទ្វេដង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង កសិកម្មកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបញ្ជាក់ថា «នៅពេលដ៏ខ្លីខាងមុខនេះ ការប្រមូលផលស្រូវ រដូវប្រាំងនឹង ចាប់ផ្តើមហើយប្រជាកសិករមានការព្រួយបារម្ភ ចំពោះតម្លៃស្រូវប្រាំងដែលអាចប្រឈមនឹងការធ្លាក់ចុះតម្លៃ ខណៈដែលតម្លៃផលិតកម្ម និងធាតុចូល កសិកម្មមានការកើនឡើង ដូចជា ប្រេងឥន្ធនៈ ជីគីមី និងថ្នាំកសិកម្ម បានហក់ឡើងថ្លៃ ខ្ពស់ទ្វេដង
- អាជីវកម្មអាជីវកម្ម January 12, 2022 Khmernote
ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ក្រុមហ៊ុននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា « ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក »។ បើតាមឯកសារដែលចេញផ្សាយនៅលើផេកផ្លូវការរបស់ AEON MALL Cambodia CO.,LTD. ក្រុមហ៊ុន អ៉ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋាភិបាលជប៉ុន បានបន្តផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុប ចំនួន ២០ ប៊ីលានយ៉េន ស្មើនឹងប្រមាណ ១៨៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ នៅកម្ពុជា។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២នេះ ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា នាទីស្តីការនាយករដ្ឋមន្រ្តី ( វិមានសន្តិភាព)។ ឯកឧត្តម ប្រាក់ សុខុន
- អាជីវកម្មអាជីវកម្ម January 12, 2022 Khmernote
មហាសេដ្ឋីឥណ្ឌូនេស៊ី លោក Chairul Tanjung នឹងចាក់ទុនស្រោចស្រង់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌូនេស៊ី Garuda បន្ទាប់ពីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ប៉ុន្តែមុនពេលបញ្ចូលទុនដើម្បីពង្រឹងឡើងវិញ មហាសេដ្ឋីឥណ្ឌូនេស៊ីរូបនេះ បាននិយាយកាលពីអង្គារថា លោកនឹងដកការវិនិយោគរបស់ខ្លួននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Garuda បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធបំណុលដែលដឹកនាំដោយតុលាការ។ ការប្រកាសនេះបានធ្វើឡើងនៅពេលដែលរដ្ឋាភិបាលបានស្នើឱ្យព្រះរាជអាជ្ញា ចាប់ផ្តើមការស៊ើបអង្កេតអំពើពុករលួយទៅលើកិច្ចសន្យាជួលយន្តហោះមួយចំនួនរបស់ក្រុមហ៊ុន Garuda។ លោក Tanjung បានប្រាប់សន្និសីទសារព័ត៌មានមួយដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយរបស់លោកថា៖ “យើងសង្ឃឹមថាដំណើរការរបស់តុលាការនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ពេលវារួចរាល់ហើយ ផែនការរបស់យើងគឺបង្កើនដើមទុនដើម្បីពង្រឹង (Garuda) “។ គួរបញ្ជាក់ថា អ្នកជំនួញរូបនេះ គឺជាម្ចាស់ភាគហ៊ុនធំទីពីររបស់ Garuda បន្ទាប់ពីរដ្ឋាភិបាលដោយកាន់កាប់ភាគហ៊ុន ២៨.៣ ភាគរយតាមរយៈក្រុមហ៊ុន PT Trans Airways។
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 12, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយពីមូលហេតុ ដែលជី ឡើងថ្លៃ ដោយសារការប្រើប្រាស់មានការកើនឡើង និងថ្នាំកសិកម្មថ្លៃ ដោយសារនៅរោងចក្រផលិតកាត់បន្ថយកម្លាំងពលកម្ម។ ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបែបនេះ ខណៈដែលប្រជាពលរដ្ឋដែលប្រកបរបរធ្វើស្រែចម្ការ នាំគ្នាត្អូញត្អែរពីតម្លៃជីកសិកម្ម និងថ្នាំកសិក ម្ម ឡើងថ្លៃជាងពេលកន្លងមក។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយតាមប្រព័ន្ធតេឡេក្រាម នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ថា ហេតុអ្វី បានជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូន ថា ប្រទេសចិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 11, 2022 Khmernote
យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានបង្ហាញការស្វាគមន៍និងគាំទ្រចំពោះផែនការវិនិយោគវារីវប្បកម្មសមុទ្ររបស់ក្រុមហ៊ុនជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក ដែលផែនការវិនិយោគនេះ គឺពិតជាសំខាន់សម្រាប់ជួយដល់ការអភិវឌ្ឍដល់វិស័យជលផលនៅកម្ពុជា។ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា ផែនការវិនិយោគវារីវប្បកម្មសមុទ្រ ក៏បានចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ បង្កើនទាំងផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។ ការលើកឡើងបែបនេះរបស់ឯកឧត្តម បានធ្វើឡើងក្នុងឱកាសទទួលជួបលោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ (រូបតំណាង) ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំបន្ថែមដល់ក្រុមហ៊ុនឱ្យបញ្ជូនឯកសារវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គមលើគម្រោងវិនិយោគវារីវប្បកម្មសមុទ្រនេះ
- អាជីវកម្មអាជីវកម្ម January 11, 2022 Khmernote
នាពេលថ្មីៗនេះ មានវិដេអូមួយកំពុងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងត្រូវបានធ្វើតម្រាប់តាមនៅលើ tik tok ជាហូរហែ ដោយក្នុងវិដេអូនោះបាននិយាយពីរឿងផ្លែប៉ោម Royal ដែលមានរសជាតិផ្អែមមុត។ យ៉ាងណាមិញថ្ងៃនេះ Khmernote Business នឹងបង្ហាញពីប្រវត្តិនៃផ្លែប៉ោមដ៏ល្បីលើពិភពលោក ១នេះ ថាកើតចេញពីណា ហេតុអ្វីក៏ល្បីល្បាញជាងផ្លែប៉ោមធម្មតា។ តាមពិតទៅ ពូជផ្លែប៉ោម Royal Gala ត្រូវបានបង្កើតឡើងដោយអ្នកជំនាញផ្នែកសាកវប្បកម្មនៅ Greytown គឺ James Hutton Kidd នៅសតវត្សរ៍ទី២០ ដែលបច្ចុប្បន្នហៀបនឹងដណ្តើមបានតំណែងផ្លែប៉ោមកំពូលនៅសហរដ្ឋអាមេរិក ហើយកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាផ្លែប៉ោមសំណព្វរបស់ពិភពលោក។ ត្រលប់ទៅទសវត្សរ៍ឆ្នាំ១៩៣០ លោក Kidd បានលាយបញ្ចូលគ្នានូវពូជដែលមានលក្ខណៈខុសៗគ្នា ដើម្បីបង្កើតការបន្សាំជាច្រើន










