ញាក់សាច់! មហាសេដ្ឋីមានបំផុតលើលោក នឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយទ្រព្យសម្បត្តិរបស់ខ្លួន ទោះ១ថ្ងៃត្រូវចាយ ១លានដុល្លារក៏ដោយ
បុគ្គលជោគជ័យ January 20, 2022 Khmernote

អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីពេលថ្មីៗនេះ បានរកឃើញថា នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក កាន់តែកើនឡើងច្រើនទៅៗ។ បើតាម Oxfam ចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងរយៈពេល ២៦ម៉ោងម្ដង តែងតែលេចវត្តមានមហាសេដ្ឋី ១រូប។

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ មនុស្សទាំងនោះមានលុយច្រើនជាងអ្នកក្រីក្របំផុតលើពិភពលោក ៣.១ ពាន់លាននាក់ ហើយពួកគេនឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយវាយទ្រព្យសម្បត្តិរួមរបស់ពួកគេ ទោះបីជាពួកគេចំណាយមួយលានដុល្លារក្នុងមួយថ្ងៃក៏ដោយ។

គួររម្លឹកផងដែរថា Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអំពើហឹង្សាលើយេនឌ័រនៅក្នុងប្រទេសជាង៨០៕

អត្ថបទ៖ លីនី
ប្រភព៖ plenglish