ព័ត៌មានចុងក្រោយ
  • ដោយ​សារ​​សម្ដី Steve Jobs កាល​ពី ១៥ ឆ្នាំ​មុន ទើប Apple មានថ្ងៃនេះ ហើយក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៣ទ្រីលាន​ដុល្លារ​ដំបូង​គេ​លើ​លោក​ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 6, 2022 Khmernote

    កាល​ពី​ថ្ងៃ​ចន្ទ Apple បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​គេ​របស់​ពិភពលោក​ដែល​មាន​តម្លៃ ៣ ទ្រី​លាន​ដុល្លារ។ ជាមួយគ្នានេះសារព័ត៌មាន inc បានចុះផ្សាយថា Apple ក្លាយ​ជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ ៣ទ្រីលាន​ដុល្លារ​ដំបូង​គេ​លើ​ពិភពលោក​ដោយ​សារ​សម្រង់​សម្ដី ៤ ​ពី Steve Jobs កាល​ពី ១៥ឆ្នាំ​មុន ពិព័ណនាពី iPhone។ អ្នក​ប្រហែល​ជា​នៅ​ចាំ​ពាក្យ​បង្កប់ន័យដ៏​ល្បី​ក្នុង​ឆ្នាំ២០០៧ នៅ​ពេល​ដែល Steve Jobs ឈរ​លើ​ឆាក​មួយ ហើយ​និយាយពី iPhone ទាំងដែលមិនទាន់ចេញជារូបរាង។ នៅពេលនោះ Jobs បានហៅទូរស័ព្ទ iPhone ថាជា “ឧបករណ៍ទំនាក់ទំនងប្រើអ៉ីនធឺណេតឈានមុខគេ” ស្ដាប់ទៅវាពិតជាគួរឱ្យអស់សំណើចណាស់នៅពេលនោះ។

  • សោកស្ដាយ! General Motors លែងជាក្រុមហ៊ុនផលិតរថយន្តលេខ១ នៅអាមេរិកទៀតហើយ ក្រោយអោបតំណែងនេះអស់ពេល ៩០ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 6, 2022 Khmernote

    ក្រុមហ៊ុន General Motors Co បានធ្លាក់ចេញពីតំណែងក្រុមហ៊ុនផលិតរថយន្តលេខ១ នៅអាមេរិកក្នុងឆ្នាំ២០២១ ដោយសារការលក់ធ្លាក់ចុះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុនផលិតរថយន្តនៅទីក្រុង Detroit មួយនេះមិនបានក្លាយជាក្រុមហ៊ុនលក់រថយន្តដាច់ជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៣១។ យ៉ាងណាមិញ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា តំណែងកំពូលអ្នកលក់រថយន្តនេះ បានទៅលើក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor Corp ដែលលក់បានច្រើនជាងក្រុមហ៊ុន GM។ ក្នុងនោះ Toyota បានលក់រថយន្តចំនួន ២.៣៣២ លានគ្រឿងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ខណៈ GM លក់បានតែ ២.២១៨ លានគ្រឿង។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការលក់នៅសហរដ្ឋអាមេរិករបស់ GM

  • ក្រោយកំពុងវាយលុកទីផ្សារអន្តរជាតិធំៗ Vinfast វៀតណាម គ្រោងនឹងសាងសង់រោងចក្រអាគុយនៅសហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 6, 2022 Khmernote

    នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Vinfast បានប្រាប់រ៉យទ័រកាលពីថ្ងៃពុធថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតបណ្ដុំស្នូល និងកញ្ចប់អាគុយរថយន្តអគ្គិសនីនៅក្នុងរោងចក្រផលិតនៅសហរដ្ឋអាមេរិកដែលបានគ្រោងទុក។ VinFast ដែលជាផ្នែកមួយនៃ Vingroup JSC ដែលជាក្រុមហ៊ុនធំជាងគេក្នុងប្រទេសវៀតណាម បាននិយាយពីមុនថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆមាសទីពីរនៃឆ្នាំ២០២៤។ មិនតែប៉ុណ្ណោះ VinFast កំពុងភ្នាល់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាកន្លែងដែលខ្លួនគ្រោងនឹងបង្ហាញរថយន្តស្ព័រអគ្គិសនីដែលមានតម្លៃសមរម្យនៅចុងឆ្នាំនេះជាមួយនឹងម៉ូដែលថ្មរបស់វា។ លោកស្រី Le Thi Thu Thuy អនុប្រធានក្រុមហ៊ុន Vingroup និងជានាយកប្រតិបត្តិក្រុមហ៊ុន VinFast Global បាននិយាយថា “យើងនឹងសាងសង់រោងចក្រយក្សរបស់យើងនៅសហរដ្ឋអាមេរិកផងដែរ”។ គួរឱ្យដឹងថា នៅក្នុងខែធ្នូ Vingroup បាននិយាយថា

  • កាន់តែក្ដៅ! ខេត្តភាគខាងជើងរបស់វៀតណាម ស្នើឱ្យក្រុមហ៊ុននាំចេញបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អាជ្ញាធរ Lang Son បានស្នើឱ្យក្រុមហ៊ុននាំចេញទូទាំងប្រទេសបញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម -ចិន នៅដើមខែកុម្ភៈ។ សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង និងខេត្តកាលពីថ្ងៃទី០៤ ខែធ្នូ ខណៈដែលរថយន្តកុងតឺន័រចំនួន ២,៤៦០ គ្រឿងដែលមាន ៦០% ដឹកផ្លែឈើស្រស់ នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងស្រុក Lang Son នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ ជាមួយ គ្នានេះ​ ច្រកព្រំដែនមួយចំនួនរួមទាំង Tan Thanh និង Coc Nam នៅតែផ្តល់ការបោសសំអាតគយបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យកុងតឺន័រតែពីរបីកុងតឺន័រប៉ុណ្ណោះឆ្លងកាត់ទៅកាន់ប្រទេសចិនក្នុងមួយថ្ងៃៗ។ គួររម្លឹកថា

  • Joel Flory ប្រែក្លាយវាសនាពីជាងថតរូបការ មកជាស្ថាបនិកកម្មវិធីរូបថត ១ដ៏ល្បីនៅលើ App Store ដាក់ឱ្យប្រើដំបូងរកចំណូលបានខ្ទង់សែនដុល្លារត្រឹម ២៤ម៉ោង បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 5, 2022 Khmernote

    ជាការពិតណាស់ចំណង់ចំណូលចិត្ត គឺជាផ្នែកមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាអាចសម្រេចបាននូវភាពជោគជ័យ ហើយវា​ក៏ជាកំលាំងជម្រុញដ៏ខ្លាំងក្លាមួយផងដែរ ដែលធ្វើឲ្យពួកគេឈានទៅមុខរហូត​សម្រេចបាននូវការប៉ងទុក។ ជាក់ស្ដែងលោក Joel Flory ស្ថាបនិករបស់ VSCO ដែលជាកម្មវិធីរូបថតដែលរកចំណូលបានខ្ពស់បំផុតមួយក្នុងចំណោមកម្មវិធីធំៗ ទាំង ៥ នៅក្នុង App Store និង​រកចំណូលបានជាង ២៥០,០០០ ដុល្លារត្រឹមរយៈពេល ២៤ម៉ោង ក្នុងការដាក់បង្ហាញដំបូង។ ពីអាជីពជាអ្នកថតរូបអាពាហ៍ពិពាហ៍ដែលទទួលបានជោគជ័យរហូតដល់ការបង្កើតកម្មវិធីរូបថត ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ ស្ថាបនិកវ័យក្មេងរូបនេះ បានបង្ហើបឲ្យដឹងថា គាត់អាចទទួលបានជោគជ័យយ៉ាងឆាប់រហ័សដូច្នេះ ដោយសារគាត់ផ្ដោតលើចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការថតរូប ការរចនា និងបច្ចេកវិទ្យា។ បន្ថែមពីនេះសហស្ថាបនិកនិងជានាយកប្រតិបត្តិ VSCO ជឿជាក់យ៉ាងខ្លាំងទៅលើការច្នៃប្រឌិត ហើយគិតថាវាគឺជាជាភាសាពិភពលោក៕ អត្ថបទ៖ លីនី

  • ត្រីកម្រ ១ប្រភេទនៅខេត្តស្ទឹងត្រែង មានតម្លៃដល់ទៅ ៤០ ម៉ឺនរៀល ក្នុង១គីឡូក្រាមនៅឆ្នាំនេះ ថ្លៃជាងឆ្នាំមុនៗ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ត្រីប៉ាសេអ៉ីជាប្រភេទត្រីដ៏កម្រ មានរសជាតិឆ្ងាញ់ ជាពិសេសក្នុងមួយរដូវមានតែម្ដងទេ ចាប់ពីខែធ្នូទៅដល់ខែមករា ហើយអតិថិជនឬអ្នកទេសចរក្នុងប្រទេសនិយមចូលចិត្ត ទិញយកទៅ បរិភោគ។ ក្នុងឱកាសចុះពិនិត្យមើលបរិមាណត្រីគ្រប់ប្រភេទ នៅលើទីផ្សារ ថ្ងៃទី ៥ខែមករាឆ្នាំ ២០២២នេះ លោកស្រី សុ វិចិត្រ ប្រធានខណ្ឌជលផលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ នៅខេត្តស្ទឹងត្រែងមានត្រី សំខាន់ៗជាច្រើនប្រភេទ ហើយឆ្នាំនេះ ត្រីធម្មជាតិមានតម្លៃខ្ពស់ជាងឆ្នាំកន្លងមក ជាពិសេស ត្រីប៉ាសេអ៉ី ត្រីប៉ាវ៉ា និងប្រភេទត្រីសំខាន់ៗផ្សេងៗទៀត ។ លោកបន្តថា ៖ត្រីប៉ាសេអ៉ី មានតែនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ត្រូវបានអ្នកនេសាទៗបាន ហើយបើត្រីធំមួយ មានចាប់ពី៥ខាំឡើង មានតម្លៃចាប់ពី

  • ថៃ​ ហាម​ឃាត់ការនាំចេញ​-​នាំចូលផលិតផលកូពី ដើម្បីបង្ក្រាប​ទំនិញ​ក្លែងក្លាយលើទីផ្សារដ៏ល្បីរបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2022 Khmernote

    គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិសោធនកម្មច្បាប់ហាមឃាត់ការនាំចូល-នាំចេញផលិតផលលួចចម្លង ដែលជាវិធានការចុងក្រោយនៃការបង្រ្កាបលើទីផ្សារដ៏ល្បីរបស់ប្រទេសថៃចំពោះទំនិញក្លែងក្លាយ។ ស្នើដោយក្រសួងពាណិជ្ជកម្ម វិសោធនកម្មនេះនឹងជំរុញការទប់ស្កាត់ការរំលោភកម្មសិទ្ធិបញ្ញានៅតាមព្រំដែន និងនាំច្បាប់ថៃស្របតាមកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPS) និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី Rachada Dhnadirek។ ជាមួយគ្នានេះ សេចក្តីព្រាងបទប្បញ្ញត្តិរបស់ក្រសួងមានគោលបំណងចម្បងៗ ២​គឺកំណត់ផលិតផលដែលរំលោភលើពាណិជ្ជសញ្ញា និងហាមឃាត់ការនាំចេញ-នាំចូល និងឆ្លងកាត់ប្រទេសថៃ និងតម្រូវឱ្យពាណិជ្ជកររាយការណ៍អំពីពាណិជ្ជសញ្ញា ឬព័ត៌មានលម្អិតអំពីការរក្សាសិទ្ធិទៅនាយកដ្ឋានគយ ដើម្បីបើកការត្រួតពិនិត្យទំនិញសង្ស័យ។ គួរឱ្យដឹងថា ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​លើ​ទំនិញ​ក្លែង​ក្លាយ​ បាន​កើតឡើងបន្ទាប់ពី​ប្រទេសថៃ​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ទីផ្សារ​ដ៏​ល្បី​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ២០២០៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

  • រដ្ឋបាលជលផល ជំរុញឱ្យប្រជាពលរដ្ឋបង្កើនការកែច្នៃផលិតផលជលផលឱ្យបានច្រើន ខណ:លក់បានថ្លៃ  និងមានទីផ្សារខ្ពស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋបាលជលផល ជំរុញឱ្យប្រជាពលរដ្ឋបង្កើនការកែច្នៃ ផលិតផលជលផល ឱ្យបានច្រើនដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ខណ:ដែលផលិតផលកែច្នៃលក់បានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា ការកែច្នៃផលិតផលជលផលទាំងវារីវប្បកម្មនិងនេសាទគឺជាកត្តាចាំបាច់ក្នុងការជំរុញសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រោះផលិតផលដែលកែច្នៃរួចមានតម្លៃថ្លៃមានទីផ្សារច្រើនទាំងនៅក្នុងស្រុកនិងការនាំចេញ។ ឯកឧត្តមបានបន្តថា ក្រោយពីនេសាទបានឬក៏ចិញ្ចឹមបាន បើប្រជាពលរដ្ឋលក់ភ្លាមៗមិនសូវបានថ្លៃ តែបើពួកគាត់ចេះកែច្នៃផលនេសាទទាំងនោះមកជា ត្រីងៀត ត្រីសំយ៉ុង ត្រីឆ្អើរ ផ្អក ប្រហុក បង្គាក្រៀម យីហ៊ឺ ផ្សេងៗ មានតម្លៃខ្ពស់ រក្សាទុកបានយូរ ពិសេសមានការប្រកួតប្រជែងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។ សំឡេង៖ «ពាក់ព័ន្ធនឹងការកែច្នៃផលនេសាទនោះគឺក្រោយពេលយើងនេសាទបានឬក៏ចិញ្ចឹមបានហើយយើងត្រូវការកែច្នៃហើយកែច្នៃនេះគឺសំខាន់បំផុតដើម្បីឱ្យបានគុណភាពល្អនិងសុវត្ថិភាពផងដែរហើយការកែច្នៃក៏យើងត្រូវការប្រកួតប្រជែងនៅទីផ្សារផងដែរដូចថា ផលនេសាទដែលបានមកបើយើងយកមកលក់ផ្ទាល់ៗតែម្ដងតម្លៃដើមដែលលក់នឹងវាបានថោក ប្រសិនបើទៅយើងកែច្នៃទៅវាបានថ្លៃ»។ ឯកឧត្តមបានបញ្ជាក់ថា ការកែច្នៃផលនេសាទ