ចំណេញលើចំណេញ! នារីវ័យ ២៩ឆ្នាំ អាចទាញចំណូលបានរាប់សែនដុល្លារត្រឹមពេល ១០ខែ ពីបច្ចេកវិទ្យាថ្មីមួយនេះ
អាជីវកម្ម January 24, 2022 Khmernote

នាពេលបច្ចុប្បន្ននេះ ឃើញថាមនុស្សជាច្រើនអាចរកចំណូលបានពីបច្ចេកវិទ្យាទំនើបថ្មីៗ ហើយខ្លះទៀតអាចអាប់ឌែតអាជីវកម្មដែល មានក្នុងដៃឱ្យកាន់តែរកប្រាក់ចេញ កើតជាសេដ្ឋីពាន់លានដុល្លារក៏មានដែរ។ ជាក់ស្ដែង ស្រ្តីវ័យ ២៩ឆ្នាំមួយរូប បានចាប់ផ្ដើមអាជីវកម្មមួយដើម្បីលលើកស្ទួយសិល្បករជនជាតិស្បែកខ្មៅ ជាប្រភេទរូប NFT រយៈពេលតែ ១០ខែប៉ុណ្ណោះអាចទាញចំណូលបាន ១៤០,០០០ដុល្លារ។

នៅដើមឆ្នាំ២០២១ នារីឈ្មោះ Iris Nevins ដែលជាប្រមូលរូបគំនូរជាយូរមកហើយបានបោះបង់ការងាររបស់នាងចោល ដើម្បីលើកស្ទួយសិល្បៈគំនូរ។ ដើមឡើយនាងមានគម្រោងបង្កើតហាងអនឡាញមួយសម្រាប់គូរគំនូរ ដើម្បីលក់រូបរបស់នាងជាមួយនឹងសហស្ថាបនិករបស់នាងគឺ Omar Desire។ ប៉ុន្តែនៅពេលដែលនាងបានរៀនអំពី NFTs “Non Fungible Token” ក្នុងឆ្នាំ២០២០ នាងបានសម្រេចចិត្តថា បច្ចេកវិទ្យានេះនឹងក្លាយជា វិធីដ៏អស្ចារ្យបន្ថែមទៀតដើម្បីជួយសិល្បៈគូររូប និងវិចិត្រករ។

នាងបានប្រាប់ CNBC Make It ថា៖ ” យើងបានគិតថាយើងអាចធ្វើបានច្រើនជាងនេះ មានឥទ្ធិពលធំជាង និងបង្កើតប្រាក់ចំណូលកាន់តែច្រើនសម្រាប់រូបគំនូរ និងសម្រាប់ខ្លួនយើង [ជាមួយ NFTs] ជាជាងការព្យាយាមលក់ការបោះពុម្ព និងគំនូរតាមអ៉ីនធឺណិត” ។
នៅខែកុម្ភៈ ឆ្នាំ២០២១ នាង Nevins និងក្រុមរបស់នាង បានបើកដំណើរការស្ទូឌីយ៉ូ NFT ឈ្មោះថា Umba Daima ដែលផ្សព្វផ្សាយរូបគំនូរ និងអប់រំមនុស្សអំពី Web3 ។ ក្នុងចំណោមការផ្តល់ជូនជាច្រើនរបស់ខ្លួន ក្រុម Umba Daima គ្រប់គ្រង និងប្រឹក្សាជាមួយសិល្បករ ទទួលបានភាគរយនៃការលក់របស់ពួកគេ និងជួយបង្កើតសហគមន៍អនឡាញសម្រាប់ទីផ្សារ។

ក្នុងពេលនោះដែរ Umba Daima ក៏បានបើកដំណើរការម៉ាកមួយចំនួនផងដែរ ដែលខ្លួនគ្រប់គ្រង រួមមាន Black NFT Art ដែលចេញដំបូង បន្ទាប់មក NFT Roundtable podcast និងការតាំងពិពណ៌និម្មិត The Unseen Gallery។ Nevins និយាយថា ស្ទូឌីយោបានបើកដំណើរការ Black NFT Art ក្នុងគោលបំណងបង្កើតបទពិសោធន៍បែបនោះសម្រាប់សិល្បករស្បែកខ្មៅ ហើយភាពជោគជ័យរបស់ Umba Daima គឺរូបរបស់សិល្បករ Andre Oshea ដែលក្រុមហ៊ុនបានគ្រប់គ្រងអស់រយៈពេលប្រហែល ៤ខែកន្លះ។ ដំបូងឡើយការលក់រូបភាព NFT របស់គាត់មានកម្រិតទាបនៅឡើយប៉ុន្តែឥឡូវនេះ រូបរបស់សិល្បករ Andre Oshea ក្លាយជាសិល្បករស្បែកខ្មៅកំពូលម្នាក់នៅក្នុងវេទិកាមួយនេះ។ ហើយនៅឆ្នាំ២០២១ ស្ទូឌីយ៉ូ Umba Daima អាចរកចំណូលបាន ១៤០,០០០ ដុល្លារពីរូបម៉ាកយីហោទាំងអស់៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc