- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2022 Khmernote
គ្រាន់តែបើកឆាកឆ្នាំថ្មីភ្លាម ប្រទេសកម្ពុជាយើងទទួលបានគម្រោងវិនិយោគឥតដាច់ មានទាំងគម្រោងតូច ធំ និងជាច្រើនវិស័យ។ គម្រោងទាំងនោះ បានបោះទុនវិនិយោគនៅតាមបណ្ដាខេត្តនានា រួមទាំងទីក្រុងភ្នំពេញផងដែរ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយក្ដី។ យ៉ាងណាមិញ យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងថ្មី ១ទៀតហើយនៅក្នុងទីក្រុងភ្នំពេញ។ តាមការបញ្ជាក់របស់ (CDC) តាមសំណើសុំវិនិយោគលើគម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០
- អាជីវកម្មអាជីវកម្ម January 28, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា វៀតណាមអាចប្រឈមនឹងការខ្វះខាតប្រេងសាំង។ កង្វះខាតប្រេងសាំងបានកើតមានឡើងចាប់តាំងពីរោងចក្រចម្រាញ់ប្រេង Nghi Son ដែលជារោងចក្រដ៏ធំបំផុតរបស់វៀតណាម បានកាត់បន្ថយផលិតកម្មចំនួន ២០ភាគរយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយហាក់ដូចជាត្រូវបិទទ្វារ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា រោងចក្រចម្រាញ់ប្រេងនៅខេត្ត Thanh Hoa ភាគកណ្តាលមួយនេះ មិនមានមូលនិធិសម្រាប់នាំចូលប្រេងឆៅទេ ហើយប្រហែលជាត្រូវផ្អាកប្រតិបត្តិការចាប់ពីខែកុម្ភៈ ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយ ខណៈក្រុមហ៊ុននេះមានចំណែកទីផ្សារជាង ៣៥%។ ក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈដែលគ្រប់គ្រងដោយរដ្ឋ Petrolimex គ្រោងនឹងទិញឥន្ធនៈពី ២៣៥,០០០ ទៅ ២៦៥,០០០ ម៉ែត្រគូបក្នុងមួយខែពី Nghi Son នៅឆ្នាំនេះ ហើយបញ្ហារបស់រោងចក្រចម្រាញ់មានន័យថា Petrolimex
- អាជីវកម្មអាជីវកម្ម January 28, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងវិនិយោគលើផលិត កម្មសូត្រខ្មែរ របស់ក្រុមហ៊ុនជប៉ុន iL BRiLLE ព្រោះថាវានឹងជួយកសាងកម្លាំងផលិតសូត្រខ្មែរឡើងវិញ ដើម្បីបម្រើទីផ្សារសូត្រក្នុងស្រុក កាត់ បន្ថយការនាំចូល ធ្វើឱ្យសិប្បកម្មតម្បាញហូល-ផាមួង ដំណើរការប្រកបដោយនិរន្តរភាព ពលរដ្ឋនៅមូលដ្ឋានមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ប្រើប្រាស់ឱ្យអស់លទ្ធភាពវត្ថុធាតុដើមផលិតចេញពីសូត្រខ្មែរ ។ ការគាំទ្ររបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអនុញ្ញាតឱ្យលោកនាយកក្រុមហ៊ុនជប៉ុន iL BRiLLE ដឹកនាំដោយ ឯកឧត្តម Takahashi អតីតអគ្គរាជរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា (Former Japan Ambassador in Cambodia)និងសហការី
- BoostrongBoostrong January 28, 2022 Khmernote
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ភី ធារី បន្ទាប់ពីត្រលប់មកពីធ្វើការវិញ ដោយសារតែហត់អស់កម្លាំង ប្រពន្ធបានទៅទិញភេសជ្ជៈប៊ូសស្រ្តងឲ្យមួយកំប៉ុង និង ជជែកគ្នាលេងជាមួយគ្រួសារ។ កំពុងតែជជែកគ្នាលេង ស្រាប់តែស្រែកផ្អើលអ្នកភូមិ និងក្រុមគ្រួសារដោយសារតែគាត់បានឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ។ លោកភី ធារី រស់នៅ ភូមិជើងវត្ត សង្កាត់វិហាលួង ស្រុកសួង ខេត្តត្បូងឃ្មុំ មានអាយុ ២៨ឆ្នាំ ចំណែកឯជីវភាពលោកមធ្យម រាល់ថ្ងៃគាត់មានបំណងចង់បានម៉ូតូថ្មីមួយជិះសម្រាប់ធ្វើដំណើរទៅធ្វើការឲ្យមានភាពងាយស្រួលជាងមុន។ ស្រាប់តែនៅថ្ងៃទី០៧នេះ បន្ទាប់ពីនឿយហត់អស់កម្លាំងមកពីធ្វើការវិញ ប្រពន្ធលោកបានទៅទិញភេសជ្ជៈប៊ូសស្រ្តងឲ្យលោកពិសាដូចសព្ធមួយដង រួចក៏អង្គុយជជែកគ្នាលេងជាមួយគ្រួសារ។ ពេលគាស់កំប៉ុងភេសជ្ជៈប៉ូសស្រ្តងអ៊ុតមើលរង្វាន់ ស្រាប់តែលាន់សម្លេងស្រែកហៅបងប្អូនឲ្យមកជួយមើល ព្រោះឃើញរូបម៉ូតូ PCX
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 28, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សាជីវកម្មធានាឥណទានកម្ពុជា បានវិនិយោគ ៨.០០០លានរៀល (ប្រមាណ ២លាន ដុល្លារអាម៉េរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ នៅអគារ ពាណិជ្ជកម្មការណាឌីយ៉ា រវាងក្រុមហ៊ុន Cambo dia Airport InvestmentCo,Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ (Charles Vann) ជាអគ្គនាយករង និងសាជីវកម្ម ធានាឥណ ទានកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2022 Khmernote
ប្រទេសចិន បានដំណើរការឡើងវិញទាំងស្រុងនូវពាណិជ្ជកម្មជាមួយវៀតណាមតាមច្រកព្រំដែន Tan Thanh ក្នុងខេត្ត Lang Son កាលពីថ្ងៃអង្គារ បន្ទាប់ពីការរឹតបន្តឹងរយៈពេលមួយខែដោយសារវិធានការកូវីដ-១៩។ អាជ្ញាធរគយចិនបានធ្វើការសម្រេចចិត្តមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានជួយដោះស្រាយការប្រមូលផ្តុំនៃកុងតឺន័រដឹកទំនិញដែលមានរយៈពេលមួយខែ។ យ៉ាងណាមិញ គិតត្រឹមថ្ងៃច័ន្ទនេះ មានរថយន្តចំនួន ៣៥៥គ្រឿងកំពុងរង់ចាំឆ្លងព្រំដែនទៅកាន់ប្រទេសចិននៅ Lang Son ធៀបនឹងជាង ៤,០០០គ្រឿង ក្នុងមួយខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្មបានព្រមានថា ដោយសារវិធានការរឹតបន្តឹង កូវីដ-១៩ ការបោសសម្អាតនៅតាមច្រកព្រំដែន នឹងមិនបន្តឡើងវិញក្នុងល្បឿនដូចមុនការរីករាលដាលនៃជំងឺរាតត្បាតនោះទេ។ ជាមួយគ្នានេះ អាជ្ញាធរវៀតណាមបាននឹងកំពុងហៅកសិករ
- អាជីវកម្មអាជីវកម្ម January 27, 2022 Khmernote
ខណៈពេលដែលមនុស្សកាន់តែច្រើនឡើងៗ អាចទាញចំណូលខ្ទង់សែនដុល្លារពីការលក់ NFTs គូស្នេហ៍ស្រលាញ់ភេទដូចគ្នា ១គូ ក៏មិនចាញ់គេដែរ ដោយអាចរកចំណូលបានជិត ១២០,០០០ ដុល្លារ ក្នុងរយៈពេលមិនដល់ ៦ម៉ោងផង ហើយអាចដោះបំណុល និងយកផ្ទះមកវិញពីការរឹបអូស។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា នាង Thorne Melcher បានបាត់បង់ការងារជា វិស្វករ software ហើយមិត្តស្រីរបស់នាង Mandy Musselwhite អាចរ៉ាប់រងការចំណាយមួយចំនួនពីការលក់សិល្បៈគំនូរ តែយូរទៅជីវភាពរបស់ពួកគេកាន់តែយ៉ាប់យឺនទៅៗ ដោយសារការទូទាត់ប្រាក់កម្ចីរបស់ពួកគេ ដែលកាលពីឆ្នាំ២០១៩ បានយកមកទិញផ្ទះ នៅក្រៅតំបន់អាត្លង់តាក្នុងតម្លៃ ៣០០,០០០ ដុល្លារ ក្នុងនោះក៏មានផ្ទះកសិដ្ឋានមួយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៥ ខែមករា បានជួបពិភាក្សាងារជាមួយ លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS ដើម្បីសម្តែងការគួរសមនិងស្នើសុំអនុសាសន៍មួយចំនួន ទាក់ទងការវិនិយោគដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុននិង ទីផ្សារអន្តរជាតិ ដើម្បីជួយដោះស្រាយ បញ្ហាទីផ្សារស្វាយចន្ទីរបស់ប្រជាកសិករ។ ក្នុងឱកាសនោះលោកនាយកក្រុមហ៊ុន បានលើកឡើងថា ការវិនិយោគនេះមានគោលបំណង សំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ដូចជាកំប៉ុង










