មិនធម្មតា! កម្ពុជានឹងកាន់តែទំនើប ខណៈមន្ទីរពេទ្យតម្លៃ ១៥លានដុល្លារ នឹងលេចវត្តមានចំកណ្ដាលក្រុងភ្នំពេញ
សេដ្ឋកិច្ច January 28, 2022 Khmernote

គ្រាន់តែបើកឆាកឆ្នាំថ្មីភ្លាម ប្រទេសកម្ពុជាយើងទទួលបានគម្រោងវិនិយោគឥតដាច់ មានទាំងគម្រោងតូច ធំ និងជាច្រើនវិស័យ។ គម្រោងទាំងនោះ បានបោះទុនវិនិយោគនៅតាមបណ្ដាខេត្តនានា រួមទាំងទីក្រុងភ្នំពេញផងដែរ ទោះស្ថិតក្នុងវិបត្តិកូវីដ-១៩ ក៏ដោយក្ដី។ យ៉ាងណាមិញ យោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ​ កម្ពុជាទទួលបានគម្រោងថ្មី ១ទៀតហើយនៅក្នុងទីក្រុងភ្នំពេញ។

តាមការបញ្ជាក់របស់ (CDC) តាមសំណើសុំវិនិយោគលើគម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យពហុព្យាបាលចំនួន ២០០គ្រែ របស់ក្រុមហ៊ុន PHNOM PENH GENERAL HOSPITAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៤៦-៤៨-៥០ ផ្លូវលេខ ១២៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥៨កន្លែង៕

អត្ថបទ៖ លីនី