ព័ត៌មានចុងក្រោយ
  • មេធំហ្វេសប៊ុក Mark Zuckerberg ត្រូវបាត់បង់ទ្រព្យ ២៩ ពាន់លានដុល្លារត្រឹមពេលតែមួយថ្ងៃដោយសារ Meta បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 4, 2022 Khmernote

    មហាសេដ្ឋីវ័យក្មេង Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ២៩ ពាន់លានដុល្លារកាលពីថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានធ្លាក់ចុះត្រឹមមួយថ្ងៃ បន្ទាប់ពីការព្យាករណ៍ប្រាក់ចំណូលដែលលទ្ធផលឃើញថាមិនដូចការរំពឹងទុក។ យោងតាមការចុះផ្សាយរបស់ channelnewsasia​ បានឱ្យដឹងថា ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦% ដោយបានលុបចោលច្រើនជាង ២០០ពាន់លានដុល្លារអាមេរិក នៅក្នុងការខាតបង់តម្លៃទីផ្សារដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ។ ការខាតបង់នេះ បានទាញទ្រព្យសម្បត្តិរបស់ស្ថាបនិក និងនាយកប្រតិបត្តិ Zuckerberg ធ្លាក់ចុះមកត្រឹម ៨៥ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។ ការធ្លាក់ចុះទ្រព្យសម្បត្តិត្រឹមតែមួយថ្ងៃរបស់គាត់ គឺស្ថិតក្នុងចំណោមការខាតបង់ដ៏ធំបំផុតដែលមិនធ្លាប់មាន

  • តម្លៃសាច់ជ្រូក សាច់មាន់ ស៊ុត នៅក្នុងប្រទេសថៃ រំពឹងថានឹងធ្លាក់ចុះជាងមុន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនបានបញ្ចប់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2022 Khmernote

    នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានប្រកាសកាលពីថ្ងៃពុធថា​ តម្លៃសាច់ជ្រូក ក៏ដូចជាពងមាន់ និងសាច់មាន់ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះបន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំចិនបានបញ្ចប់។ អគ្គនាយក Watthanasak Sua-iam បានប៉ាន់ប្រមាណថា តម្លៃទូទៅគួរតែធ្លាក់ចុះមកត្រឹម ១៧០-១៨០ បាតក្នុង ១គីឡូក្រាមធៀបនឹង ២២០ បាតកាលពីដើមខែនេះ ដែលឡើងដល់កំពូលប្រហែល ៣០០ បាតក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ការធ្លាក់ចុះជាទូទៅនៃតម្លៃលក់ដុំនៅកសិដ្ឋានចិញ្ចឹមជ្រូក គួរតែធ្លាក់ចុះមកត្រឹម ១០០បាត ដែលបណ្តាលឱ្យមានការថយចុះនៃតម្លៃលក់រាយ។ ជាមួយគ្នានេះតម្លៃ​សាច់​មាន់ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦៥-៨២ បាត​ក្នុង​មួយ​គីឡូក្រាម ដែល​ជា​ការ​ធ្លាក់​ចុះ​បន្តិច​ពី​អត្រា​បច្ចុប្បន្ន ខណៈ​តម្លៃ​ពង​មាន់​ខ្នាត​កណ្ដាល​លេខ ៣ គួរតែ​ធ្លាក់​មក​ត្រឹម ១០០ បាត​សម្រាប់​ពង ៣០ ឬជាមធ្យម

  • ស្ងាត់ៗ! ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្ដូរឈ្មោះទៅជា Capital A ដោយសារហេតុផលមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 31, 2022 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ AirAsia Group Bhd របស់ម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានប្តូរឈ្មោះរបស់ខ្លួនទៅជា Capital A Bhd ដើម្បីឆ្លុះបញ្ចាំងពីផលប័ត្រអាជីវកម្មដែលកំពុងកើនឡើងលើសពីក្រុមហ៊ុនអាកាសចរណ៍។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ក្រុមហ៊ុននេះ បានបាន​ស្នើ​ប្តូរ​ឈ្មោះ​នៅ​ថ្ងៃ​ទី​៣ មករា កន្លងទៅនេះ។ អាជីវកម្មក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានជួបការលំបាកក្នុងអំឡុងពេលជំងឺរាតត្បាត ដោយសារតែច្បាប់ធ្វើដំណើរដ៏តឹងរ៉ឹងនៅក្នុងតំបន់អាស៊ី ដែលនាំឱ្យផ្សារហ៊ុនម៉ាឡេស៊ីនៅខែនេះចាត់ថ្នាក់ក្រុមហ៊ុនថា មានបញ្ហាផ្នែកហិរញ្ញវត្ថុ ទោះបីជាខ្លួនបាននិងកំពុងរៃអង្គាសថវិកាដើម្បីពង្រឹងតារាងតុល្យការរបស់ខ្លួនក៏ដោយ។ នាយកប្រតិបត្តិក្រុមហ៊ុន Capital A លោក Tony Fernandes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ យើងបានចំណាយលើការធ្លាក់ចុះនៃការហោះហើរក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់អនាគតដ៏ជោគជ័យ និងជោគជ័យដែលមិនមែនពឹងផ្អែកតែលើថ្លៃសំបុត្រយន្តហោះតែមួយមុខនោះទេ។ ហើយទោះជាយ៉ាងណា អាជីវកម្ម​អាកាសចរណ៍​នឹង​រក្សា​ម៉ាក​យីហោ

  • ល្អមែនទែន! ADB អនុម័តផ្តល់ជំនួយជិត ៧ លានដុល្លារ ដើម្បីជំរុញវិស័យទេសចរណ៍ និងផលិតកម្មស្រូវនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 31, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ ដែលមានតម្លៃសរុប ៦,៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយគុណភាព និងផលិតកម្មស្រូវព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់កញ្ចប់ជំនួយទីមួយមានតម្លៃ ៣,៧ លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាសហគមន៍ចំនួន ៤ ០០០ នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើង វិញពីកូវីដ ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារក្នុងខេត្តព្រះវិហារ និងប្រាសាទភ្នំដាក្នុងខេត្តតាកែវ។ ជំនួយប្រមាណ ៣ លានដុល្លារ នៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក(the Japan Fund

  • ស្ពានអាកាសថ្មី តម្លៃ ១០លានដុល្លារអាមេរិក នឹងលេចវត្តមាននៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 31, 2022 Khmernote

    នាពេលបច្ចុប្បន្ននេះ ទោះបីស្ថិតក្នុងវិបត្តិកូវីដ-១៩​ ក្ដី​ តែការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរីកដុះដាលដូចផ្សិត មិនថានៅតាមបណ្ដាខេត្ត ឬ ក្នុងរាជធានីភ្នំពេញ។ ជាក់ស្ដែងនៅព្រឹកចុងខែមករា ឆ្នាំ២០២២នេះ យោងតាមផេកសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេចនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃនោះ។ សូមជម្រាបថា ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។

  • ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា វិនិយោគ១០លានដុល្លារបន្ថែម លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC បានថ្លែង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ នៅខេត្ដកណ្ដាល បច្ចុប្បន្ន សាងសង់សម្រេចបាន៣០ភារយហើយ ដោយចំណាយថវិកា៣៩០លានដុល្លារ ហើយជា ថវិកាឯកជន ដោយទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពី រាជរដ្ឋាភិបាល កម្ពុជាបានអនុញ្ញាតបើកប្រទេសឡើងវិញ និងផ្ដល់អាទិភាពឱ្យស្ថាប័នរដ្ឋ និងឯកជន ប្រកបអាជីវកម្ម គ្រប់វិស័យ បន្ទាប់ជួបវិបត្ដិកូវីដ-១៩ ជិត២ឆ្នាំមកនេះ វិស័យឯកជនជាច្រើន បានគាំទ្រ។ លោកបន្ដថា ក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាល

  • ដំណឹងល្អដើមឆ្នាំ! ក្រុមហ៊ុន Alibaba ចង់នាំយកផលិតផលខ្មែរទៅបញ្ចូល ដាក់លក់នៅលើទីផ្សារប្រទេសចិន  និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 29, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា តំណាងក្រុមហ៊ុន Alibaba បង្ហាញពីបំណង ក្នុងការនាំយកផលិតផលខ្មែរទៅបញ្ចូល និងដាក់លក់នៅលើទីផ្សារប្រទេសចិន និងបណ្តាប្រទេសនានាក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក តាមរយៈ App Lazada របស់ Alibaba Group។ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានបើកកិច្ចប្រជុំជាមួយក្រុមហ៊ុន Alibaba Group តាមរយៈ ប្រព័ន្ធ Video ស្តីអំពី «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Alibaba Group

  • មហាសេដ្ឋី Elon Musk ត្រូវបាត់បង់ទ្រព្យសម្បត្តិ ១ភាគ ១០ ត្រឹមពេលតែ ១ថ្ងៃ ដោយសាររឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 28, 2022 Khmernote

    បើកក្បាលឆ្នាំថ្មី ២០២២ ភ្លាម នាយកប្រតិបត្តិ Tesla លោក Elon Musk ដូចជាហាក់មិនសមប្រកបសោះ ដោយគេបានកត់សម្គាល់នូវការចាប់ផ្ដើមដ៏រង្គោះរង្គើនៃទ្រព្យសម្បត្តិ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី forbes បានឱ្យដឹងថា ទោះបីជាក្រុមហ៊ុន Tesla ប្រកាសប្រាក់ចំណេញកាលពីថ្ងៃពុធ ក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានធ្លាក់ចុះ ១១% កាលពីថ្ងៃព្រហស្បតិ៍ ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់ Musk ចំនួន ២៤.៥ ពាន់លានដុល្លារ។ ការធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានព្រមានម្ចាស់ភាគហ៊ុននៅក្នុងការប្រកាសរកប្រាក់ចំណូលរបស់ខ្លួន កាលពីល្ងាចថ្ងៃពុធថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់អាចរារាំងកំណើននៅឆ្នាំនេះ។ ហើយគិតត្រឹមថ្ងៃបិទទីផ្សារនៅថ្ងៃព្រហស្បតិ៍ Tesla កំពុងជួញដូរក្នុងតម្លៃ