ព័ត៌មានចុងក្រោយ
  • អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការស្តារប្រទេសឡើងវិញពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 7, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បានឈរនៅចំណាត់ថ្នាក់លេខ២ នៅអាស៊ី ក្នុងនាមជាប្រទេសដែលបានងើបឡើងវិញពីវិបត្តិកូវីដ-១៩ បន្ទាប់ពីកោះតៃវ៉ាន់ នេះបើយោងតាមសន្ទស្សន៍នៃការស្តារឡើងវិញពីជំងឺកូវីដ-១៩ របស់ NIKKEI Asia បន្ទាប់ពីកម្ពុជាបានប្រកាសថាខ្លួននឹងចាប់ផ្តើមរស់នៅជាមួយនឹងវត្តមានមេរោគកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ ការវាយតម្លៃនៃសន្ទស្សន៍ គឺយោងទៅលើការគ្រប់គ្រងការឆ្លងមេរោគ ការចាក់វ៉ាក់សាំង និងចលនានៃសង្គម។ ប្រទេសដែលកាន់តែខិតជិតទៅនឹងការងើបឡើងវិញ ត្រូវបានកំណត់ដោយអត្រាឆ្លងតិចជាងមុន អត្រានៃការចាក់វ៉ាក់សាំងកាន់តែខ្ពស់ និងកាត់បន្ថយការរឹតត្បិតនៃវិធានការសង្គម។ ស្ថានភាពនៃការរីករាលដាលវីរុសកូវីដ-១៩នៅកម្ពុជា បាននិងកំពុងប្រសើរឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយគិតក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ មានអត្រាឆ្លងតិចជាង ១ ០០០ករណី និងមិនមានករណីមរណភាពថ្មីដោយវីរុសកូវីដ-១៩នោះទេ ក្នុងរយៈពេលជាងមួយខែចុងក្រោយនេះ។ ជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយឆ្នាំដំបូង

  • ល្វីងមុខណាស់! ក្រុមហ៊ុន Meta ១ថ្ងៃខាតបង់ជាង ២០០ពាន់លានដុល្លារ ខណៈ Mark Zuckerberg បាត់ទ្រព្យជិត ៣០ពាន់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 5, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ភាគហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្លាក់ចុះ ២៦.៤% កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យការខាតបង់ជាង ២០០ពាន់លានដុល្លារអាមេរិកពីតម្លៃទីផ្សាររបស់ខ្លួន។ ការខាតបង់នេះ ត្រូវបានគេចាត់ទុកថា ការបាត់បង់មួយថ្ងៃដ៏អាក្រក់បំផុតរបស់ Meta ហើយក៏ក៏ជាការខាតបង់ដ៏ធំបំផុតនៃក្រុមហ៊ុនអាមេរិកផងដែរ។ តាមសារព័ត៌មានដដែល ការធ្លាក់ចុះនៃភាគហ៊ុន ដែលបណ្ដាលឱ្យមានការខាតបង់ដ៏ច្រើននេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីការផ្លាស់ប្តូរឯកជនភាពរបស់ Apple និងការប្រកួតប្រជែងកើនឡើងកាន់តែច្រើនរបស់ Meta។ ទន្ទឹមនឹងនេះដែរ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ធ្លាក់ចុះចំនួន ២៩.៨

  • ប្រសើរណាស់! ជប៉ុន ក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 5, 2022 Khmernote

    យោងតាមការដកស្រង់ពីកាចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ ជប៉ុនបានក្លាយជាទីផ្សារ នាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០។ បើតាមក្រសួង នៅក្នុងឆ្នាំ២០២០ ជប៉ុនបាននាំចូលផលិតផលសូត្ររបស់កម្ពុជា ដែលមានចំនួនរហូតដល់ ១,៥ លានដុល្លារ។ ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចូលសូត្រឆៅ ប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម និងចិនផងដែរ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនមួយមានគម្រោងវិនិយោគលើផលិត កម្មសូត្រខ្មែរដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអ៉ីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសម្អាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន៕ អត្ថបទ៖ លីនី ប្រភព៖ information

  • ​គ្រឿង​សមុទ្រ​នៅ​ខេត្ត​សាមុត​សុងក្រាម​ ត្រូវប៉ាន់ខ្លាំង ​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ប្រេង​នៅ​ខេត្ត​រ៉ាក់យ៉ង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 5, 2022 Khmernote

    ការលក់គ្រឿងសមុទ្រនៅខេត្ត Samut Songkhram បាន​កើន​ឡើង​បន្ទាប់​ពី​ការ​លេច​ធ្លាយ​ប្រេង​នៅ​ខេត្ត​រ៉ាក់យ៉ង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋានគ្រឿងសមុទ្រក្នុងខេត្តកំពុងរីករាយនឹងការកើនឡើងជិត ៣០% ក្នុងការលក់ បន្ទាប់ពីឧប្បត្តិហេតុលេចធ្លាយប្រេងពីបំពង់បង្ហូរប្រេងក្រោមដីនៅឆ្នេរសមុទ្ររ៉ាក់យ៉ង កាលពីថ្ងៃទី២៥ ខែមករា។ លោក Phanumas Ruamsuk ប្រធានសមាគមពាណិជ្ជករអាហារនៅ Samut Songkhram បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្លាយប្រេងពិតជាព័ត៌មានដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែយ៉ាងហោចណាស់វាបានធ្វើឱ្យមនុស្សកាន់តែច្រើនទៅលេងខេត្តជាប់មាត់សមុទ្រនៅភាគកណ្តាល និងភាគខាងត្បូងជំនួសឱ្យបូព៌ា។ ជាក់ស្ដែង ក្នុង​សប្តាហ៍​កន្លង​ទៅ ភោជនីយដ្ឋាន​ក្នុង​ខេត្ត​មាន​កំណើន​អតិថិជន ហើយ​ការ​លក់​ក៏​កើន​ឡើង​ប្រហែល ៣០%។ ជាមួយគ្នានេះ លោក Mongkhol Sukjaroenkhana ប្រធានសមាគមជលផល

  • ចូលដល់ឆ្នាំ២០២២ភ្លាម មហាសេដ្ឋីទាំង១០ របស់ពិភពលោកបានបាត់បង់រាប់ពាន់លានដុល្លារ លើកលែងតែមហាសេដ្ឋី Warren Buffett បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ February 4, 2022 Khmernote

    គ្រាន់តែបើកឆាកឆ្នាំថ្មី២០២២ ភ្លាម អ្នកមានបំផុតលើពិភពលោកជាច្រើន បានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានដុល្លារត្រឹមតែមួយប៉ព្រិចភ្នែក លើកលែងបិតាវិនិយោគ Warren Buffett។ យោងតាម CNBC មហាសេដ្ឋីចិត្តធម៌រូបនេះមិនត្រឹមតែមិនខាតបង់ទេ តែថែមទាំងទ្រព្យកើនឡើងគួរឱ្យកត់សម្គាល់ទៀតផង​។ សារព័ត៌មានដដែលបានឱ្យដឹងថា មហាសេដ្ឋីដែលបានបាត់បង់ទ្រព្យរួមមាន៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ចំនួន ៥៤ពាន់លានដុល្លារ ,ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានខាតបង់ ២៧.៨ ពាន់លានដុល្លារ ស្ថាបនិក Google លោក Larry Page និង

  • មិនឱ្យចាញ់ facebook! មេធំ TikTok កំពុងសាកល្បងកម្មវិធីថ្មីមួយស្រដៀងគ្នាទៅនឹង metaverse អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម February 4, 2022 Khmernote

    ByteDance ដែលជាម្ចាស់កម្មវិធីចែករំលែកវីដេអូខ្លីៗ TikTok និង Douyin របស់ប្រទេសចិន បានចាប់ផ្តើមកម្មវិធីសង្គមមួយនៅក្នុងប្រទេសចិន ស្រដៀងនឹង Metaverse របស់ក្រុមហ៊ុន Facebook ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មនៅក្នុងសហគមន៍និម្មិតតាមរយៈរូបតំណាង ខណៈដែលចំណាប់អារម្មណ៍ជុំវិញ metaverse នៅតែបន្តកើនឡើង។ ខណៈពេលដែលមុខងាររបស់កម្មវិធីដែលមានឈ្មោះថា Paiduidao មានន័យថា​ “party island” មានលក្ខណៈដូចទៅនឹង metaverse ដែលសំដៅទៅលើបណ្តាញនៃពិភពនិម្មិតដែលមនុស្សអាចធ្វើអន្តរកម្មបាន អ្នកតំណាង Douyin បាននិយាយថា៖ “វាគ្មានហេតុផលអ្វីត្រូវធ្វើឱ្យដូច metaverse ឡើយ ហើយបច្ចុប្បន្នកម្មវិធីរបស់យើងកំពុងស្ថិតក្នុងការសាកល្បងបេតាដោយក្រុមអ្នកប្រើប្រាស់តូចមួយ ហើយទាមទារលេខកូដអញ្ជើញដើម្បីចូលប្រើ “។ គួរឱ្យដឹងថា កម្មវិធីនេះបង្កើតឡើងដោយក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់

  • ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច February 4, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានាស្ថិរភាព សន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។ ជំនួបនោះត្រូវបានធ្វើឡើងកាលពីថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ច ឱ្យកាន់តែល្អប្រសើរឡើង

  • វៀតណាម នឹងបើកទទួលភ្ញៀវទេសចរពេញលេញនិងដោយសុវត្ថិភាពឡើងវិញ ក្នុងខែមីនា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ February 4, 2022 Khmernote

    នាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមត្រូវតែត្រៀមខ្លួនដើម្បីបើកទេសចរណ៍ឡើងវិញឱ្យពេញលេញនិងដោយសុវត្ថិភាព នៅចុងខែមីនា និងមិនលើសពីចុងខែមេសា។ នាយករដ្ឋមន្រ្តីរូបនេះបានបន្តថា ពេលវេលាសម្រាប់ប្រទេសវៀតណាម ដើម្បីបើកទេសចរណ៍របស់ខ្លួនឡើងវិញ គឺជាពេលដែលក្រុមមួយចំនួននៃចំនួនប្រជាជនបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីបី និងគោលនយោបាយគ្រប់គ្រងអន្តោប្រវេសន៍សមស្រប។ កន្លងមកក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានស្នើឱ្យវៀតណាមបើកទេសចរណ៍ឡើងវិញទាំងស្រុងចាប់ពី៣១ ខែមីនា ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ និងអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរទៅក្រៅប្រទេសតាមគ្រប់មធ្យោបាយដឹកជញ្ជូន។ ក្រសួងបាននិយាយថា អ្នកដែលមកប្រទេសវៀតណាមត្រូវតែចាក់វ៉ាក់សាំងពេញលេញ ឬជាសះស្បើយពី កូវីដ-១៩ ធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ និងមានការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រដែលគ្របដណ្តប់លើការព្យាបាល កូវីដ-១៩ យ៉ាងហោចណាស់ ៥០,០០០ ដុល្លារ។ ទន្ទឹមនឹងនេះ