ចូលដល់ឆ្នាំ២០២២ភ្លាម មហាសេដ្ឋីទាំង១០ របស់ពិភពលោកបានបាត់បង់រាប់ពាន់លានដុល្លារ លើកលែងតែមហាសេដ្ឋី Warren Buffett
បុគ្គលជោគជ័យ February 4, 2022 Khmernote

គ្រាន់តែបើកឆាកឆ្នាំថ្មី២០២២ ភ្លាម អ្នកមានបំផុតលើពិភពលោកជាច្រើន បានបង្ហាញពីការបាត់បង់ទ្រព្យសម្បត្តិសុទ្ធរាប់ពាន់លានដុល្លារត្រឹមតែមួយប៉ព្រិចភ្នែក លើកលែងបិតាវិនិយោគ Warren Buffett។ យោងតាម CNBC មហាសេដ្ឋីចិត្តធម៌រូបនេះមិនត្រឹមតែមិនខាតបង់ទេ តែថែមទាំងទ្រព្យកើនឡើងគួរឱ្យកត់សម្គាល់ទៀតផង​។

សារព័ត៌មានដដែលបានឱ្យដឹងថា មហាសេដ្ឋីដែលបានបាត់បង់ទ្រព្យរួមមាន៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ចំនួន ៥៤ពាន់លានដុល្លារ ,ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានខាតបង់ ២៧.៨ ពាន់លានដុល្លារ ស្ថាបនិក Google លោក Larry Page និង Sergey Brin ម្នាក់ៗខាតបង់ជាង ១២ពាន់លានដុល្លារ ហើយថៅកែ Facebook លោក Mark Zuckerberg ធ្លាក់ចុះ ១៥.២ ពាន់លានដុល្លារ ដោយសារការធ្លាក់ចុះនៃភាគហ៊ុនបច្ចេកវិទ្យាកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ ក្នុងចំណោមអ្នកមានបំផុតទាំង ១០របស់ពិភពលោក មានតែមនុស្សម្នាក់ប៉ុណ្ណោះដែលបានមើលការកើនឡើងនៃទ្រព្យសម្បត្តិរបស់គាត់គឺ Warren Buffett ដែលរកបានប្រហែល ២.៤ ពាន់លានដុល្លារ ដែលនាំឱ្យតួលេខសរុបរបស់គាត់កើនឡើងដល់ ១១១ ពាន់លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc