- ទេសចរណ៍ទេសចរណ៍ January 18, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាបបានប្រកាសថា គ្រោងរៀបចំសង្ក្រាន្តសៀមរាបឡើងវិញបង្ហាញមោទនភាពលើសមិទ្ធផលថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងដកខ្លួនចេញពីវិបត្តិកូវីដ-១៩ នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះថា ជាមួយនឹងការបើកទំព័រថ្មី នៃសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ វិញ្ញាសាសាកល្បងធំៗ ដើម្បីពិសោធន៍លើកម្លាំងរើបម្រះចេញពីវិបត្តិកូវីដ-១៩នោះ គឺពិធីឆ្លងឆ្នាំសកលបានកន្លងផុត និងកំពុងត្រៀមការសាកល្បងបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខបន្តទៀត។ ឯកឧត្តមសង្ឃឹមថា យ៉ាងណាក៏ដោយ នៅក្នុងអំឡុងខែកុម្ភៈ ឬ ខែមិនា ឆ្នាំ២០២២ខាងមុខនេះ ខេត្តសៀមរាប នឹងអាចឆ្លងកាត់ពិធីកាត់ខ្សែបូរ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនានាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 17, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា បារ ក្លឹបរាត្រី និងកន្លែងកម្សាន្តជាង ៤១៣កន្លែង នៅក្នុងទីក្រុងបាងកក បានស្នើសុំការអនុញ្ញាតឱ្យបើកឡើងវិញជាភោជនីយដ្ឋាន។ នៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់ជាតំបន់ “ពណ៌ខៀវ” ការលក់គ្រឿងស្រវឹងនៅភោជនីយដ្ឋានត្រូវបានអនុញ្ញាត ប៉ុន្តែបើកបានត្រឹមម៉ោង 9 យប់ប៉ុណ្ណោះ។ យ៉ាងណាមិញ កន្លែងសរុបចំនួន ៤១៣ បានស្នើសុំការអនុញ្ញាតឱ្យបើកឡើងវិញជាភោជនីយដ្ឋាន ហើយកន្លែងខ្លះនៅតែត្រូវបានវាយតម្លៃដោយមន្ត្រី។ យោងតាមលេខាធិការរបស់ទីក្រុងបាងកក កន្លែងកម្សាន្តដែលចង់បើកឡើងវិញត្រូវអនុវត្តតាមវិធានការ “Covid-19 Free Setting” និងត្រូវបានអនុម័តក្រោមស្តង់ដារកំណត់ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព។ បុគ្គលិកទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ហើយអតិថិជនដែលមិនបានចាក់វ៉ាក់សាំង ត្រូវបង្ហាញលទ្ធផលតេស្ត ATK អវិជ្ជមានមុនពេលចូល
- អាជីវកម្មឧកញ៉ា ម៉ុង ឫទ្ធី ណែនាំឱ្យកសិករធ្វើរឿង ២នេះ ដែលអាចជួយកាត់បន្ថយការចំណាយថ្លៃភ្លើង និងជី ដែលកំពុងឡើងថ្លៃអាជីវកម្ម January 17, 2022 Khmernote
បងប្អូនប្រាកដជាបានស្គាល់ហើយសេដ្ឋីកសិកម្ម និងចិត្តធម៌មួយរូបនៅស្រុកខ្មែរនោះគឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលតែងតែជួយ ក៏ដូចជាខិតខំយ៉ាងខ្លាំងដើម្បីបង្កើតការងារ ឬ ជួយជាជំនួយដល់ប្រជាជនដែលខ្វះខាត។ មិនត្រឹមតែជួយប្រជាពលរដ្ឋឲ្យមានការងារធ្វើប៉ុណ្ណោះទេ ឯកឧត្តមតែងតែបង្ហាញពីគំនិតល្អៗជាច្រើនទាក់ទងទៅនឹងរឿងធ្វើជំនួញ និងវិស័យកសិកម្ម។ ជាក់ស្ដែង មុននេះបន្តិច ឯកឧត្តមបានបង្ហោះសំណេរមួយលើកឡើងពីគំនិតរបស់គាត់ដូច្នេះថា៖ «ថ្ងៃនេះខ្ញុំលេីកយកជ្រុងមួយនៃគំនិតរបស់ខ្ញុំ ដែលបានអនុវត្តកន្លងមកលេីវិស័យកសិកម្ម កសិឧស្សាហកម្មដាំដុះនិងចិញ្ចឹមសត្វ មកអោយប្រជាកសិករយេីងដែលនិយមចូលចិត្ត ប្រកបមុខរបររកស៊ីលេីវិស័យនេះដូចតទៅ កសិករយេីងដែលជាអ្នកចិញ្ចឹមសត្វមួយចំនួនធំ គាត់បានផ្តោតអារម្មណ៍ថាចិញ្ចឹមសត្វ លក់សត្វយកផលចំណេញតែម្តង ឯចំណែកខ្ញុំវិញចិញ្ចឹមសត្វយកលាមកសត្វមកផលិតជាហ្គាស់ ដុតបញ្ចេញជាថាមពលអគ្គិសនីបំរេីសេចក្តីត្រូវការ រីឯចំណែកកាកសំណល់របស់វាយកមកផលិតជាជីធម្មជាតិ ដាក់ដំណាំបានជាច្រើនប្រភេទសិន ទេីបបានលក់ជ្រូកយកប្រាក់ជាក្រោយ បេីធ្វេីដូចខ្ញុំមិនមានផលប៉ះពាល់បរិស្ថាន ចំណេញប្រាក់ថ្លៃទិញអគ្គិសនីនិងថ្លៃទិញជីដាក់ដំណាំផងដែរ ដោយសារតែបច្ចុប្បន្នជ្រូកដេកម៉ាស៊ីនត្រជាក់ត្រូវការប្រេីប្រាស់ថាមពលអគ្គិសនី ជាមធ្យមមួយលានគីឡូវ៉ាត់ម៉ោងក្នុងមួយខែតម្លៃទិញអគ្គិសនី៧៣០៛ តម្លៃដែលខ្ញុំផលិតដោយខ្លួនឯងជាមធ្យមអស់តែ ១៨០៛ទេមួយគីឡូវ៉ាត់ម៉ោង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 17, 2022 Khmernote
ជំងឺរាតត្បាតបានធ្វើឱ្យមហាសេដ្ឋីពិភពលោកកើនឡើងទ្រព្យសម្បត្តិច្រើនជាងគេ ប៉ុន្តែបាននាំឱ្យមនុស្សកាន់តែច្រើនធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam ។ របាយការណ៍របស់អង្គការនេះបានអះអាងថា ប្រាក់ចំណូលទាបសម្រាប់អ្នកក្រីក្របំផុតនៅលើពិភពលោក បានកើតឡើងក៏ដោយសារការបាត់បង់ជីវិតរបស់មនុស្ស ២១,០០០ នាក់ក្នុងមួយថ្ងៃ។ Danny Sriskandarajah នាយកប្រតិបត្តិរបស់ Oxfam GB បាននិយាយថា ឆ្នាំនេះមានមហាសេដ្ឋីថ្មីៗ ត្រូវបានលេចវត្តមានស្ទើរតែរៀងរាល់ថ្ងៃក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែល ៩៩% នៃចំនួនប្រជាជនពិភពលោកកាន់ តែជួបស្ថានភាពហិរញ្ញវត្ថុលំបាកទៅៗដោយសារការបិទខ្ទប់ ពាណិជ្ជកម្មអន្តរជាតិទាប ទេសចរណ៍អន្តរជាតិតិចជាងមុន ហើយជាលទ្ធផលមនុស្ស ១៦០លាននាក់ទៀតត្រូវបានរុញច្រានចូលទៅក្នុងភាពក្រីក្រ។ ដោយផ្អែកលើ ទិន្នន័យពីបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes និងរបាយការណ៍ប្រចាំឆ្នាំរបស់ Credit Suisse Global Wealth
- អាជីវកម្មអាជីវកម្ម January 17, 2022 Khmernote
បើនិយាយពីវិដេអូចម្រៀងកុមារនៅលើយូធូប គ្មានបទណាមួយអាចយកឈ្នះបទចម្រៀង Baby Shark របស់ក្រុមហ៊ុន Pinkfong បានឡើយ។ ជាក់ស្ដែងយោងតាមស្ថិតិ YouTube បទនេះបានបង្កើតប្រវត្តិសាស្ត្រក្នុងសប្តាហ៍នេះ បន្ទាប់ពីក្លាយជាវីដេអូដំបូងក្នុងប្រវត្តិសាស្ត្រ YouTube ដែលមានអ្នកចូលមើលលើសពី១០ ពាន់លានដង។ ក្រៅពីក្លាយជាវីដេអូដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube បទនេះក៏បានចំណាយពេល ២០សប្តាហ៍នៅលើតារាង Billboard Hot 100 ដែលត្រូវបានបញ្ជាក់ RIAA diamond និង BRIT ទទួលបានប្លាទីន 2 ដង។ គួរឱ្យដឹងថា វីដេអូនេះត្រូវបានចេញផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ ហើយទទួលបានការចូលមើលរាប់លានដងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី១៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 17, 2022 Khmernote
ធនាគារជាតិនៃកម្ពុជា បានដាក់លក់ប្រាក់ដុល្លារអាមេរិកជាង ៥០០លានដុល្លារ ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ជា ចាន់តូទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២។ ថ្លែងក្នុងពិធី ឯកឧត្តម ជា ចាន់តូ បានមានប្រសាសន៍ឱ្យដឹងថា ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ តាមរយៈការលក់ប្រាក់ដុល្លារអាមេរិកជាង ៥០០ លាន ដើម្បីស្រូបយកប្រាក់រៀលពីសេដ្ឋកិច្ច និងរក្សាអត្រាប្តូរប្រាក់ទីផ្សារឱ្យមានស្ថិរភាពក្នុងរង្វង់ ៤.០៩៩ រៀលក្នុងមួយដុល្លារអាមេរិក។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានបន្តដាក់ចេញវិធានការបុរេសកម្មនានា ជាពិសេស ការបន្តការបន្ធូរបន្ថយបទប្បញ្ញត្តិ និងការអនុវត្តនយោបាយរូបិយវត្ថុវិត្ថារកម្ម ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានសាច់ប្រាក់គ្រប់គ្រាន់ សម្រាប់ពង្រឹងស្ថានភាពដើមទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 15, 2022 Khmernote
ក្រសួងពាណិជ្ជកម្មកំពុងស្វែងរកថវិកាបន្ទាន់ចំនួន ១.៤ ពាន់លានបាត ដើម្បីកាត់បន្ថយតម្លៃទំនិញប្រចាំថ្ងៃ ខណៈដែលតម្លៃនៃការរស់នៅកើនឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ រដ្ឋមន្ត្រី Jurin Laksanawisit បានប្រកាសពីការផ្លាស់ប្តូរការឧបត្ថម្ភធន បន្ទាប់ពីបានចុះទៅពិនិត្យផ្សារទំនើប Tesco-Lotus ក្នុងតំបន់ Rattanathibet នៃទីក្រុងបាងកក ដើម្បីពិនិត្យតម្លៃ។ គាត់បាននិយាយថា គាត់នឹងស្នើសុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារដើម្បីអនុម័ត ១.៤ ពាន់លានដុល្លារពីមូលនិធិកណ្តាលដើម្បីឧបត្ថម្ភធនលើទំនិញប្រើប្រាស់ឱ្យមានតម្លៃសមរម្យ។ លោក Jurin បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក៏កំពុងព្យាយាមបញ្ចុះតម្លៃអាហារសំខាន់ៗ ដោយធ្វើឱ្យមានតុល្យភាពតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ផងដែរ។ លោកបានបន្តថា គម្រោងនេះនឹងមានរយៈពេលបីខែ ហើយនឹងធ្វើអន្តរាគមន៍ក្នុងទីផ្សារក្នុងការដេញថ្លៃដើម្បីបញ្ចុះតម្លៃ។ គួររម្លឹកថាតម្លៃសាច់ជ្រូកបានហក់ឡើងដល់ប្រហែល ២៤០ បាតក្នុងមួយគីឡូចាប់តាំងពីចូលឆ្នាំថ្មី ២០២២មក ខណៈតម្លៃសាច់មាន់
- អាជីវកម្មអាជីវកម្ម January 15, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបើកទូលាយ ឱ្យវិស័យឯកជនចូលរួមអភិវឌ្ឍន៍ ជាមួយសង្គម ធនាគារពាណិជ្ជ អាល់ហ្វា បានបោះទុនវិនិយោគចំនួន ១០ លានដុល្លារ លើមូលបត្រ បំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ នៅខេត្ដកណ្ដាល។ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ធនាគារពាណិជ្ជ អាល់ហ្វា បានចុះហត្ថលេខានេះធ្វើឡើង រវាងក្រុមហ៊ុន Cambodia Airport Investm ent Co., Ltd (CAIC) តំណាង ដោយលោកឆារស៍ វ៉ាន់ Charles Vann










