ព័ត៌មានចុងក្រោយ
  • អង្គការ Oxfam ស្នើរដ្ឋាភិបាលឱ្យយកពន្ធលើមហាសេដ្ឋី ៩៩% ដើម្បីធ្វើរឿងមួយនេះសម្រាប់អ្នកក្រីក្រ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 19, 2022 Khmernote

    អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ត្រូវបានលេចលឺដំណឹងថា ទ្រព្យសម្បត្តិកើនឡើងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩។ ការស្នើសុំទារពន្ធនេះ គឺដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ។ យោងតាមអង្គការមិនមែនរដ្ឋាភិបាល ១នេះ បុរសមានបំផុតទាំង ១០របស់ពិភពលោកបានបង្កើនទ្រព្យសម្បត្តិរបស់ពួកគេទ្វេដងចាប់តាំងពីមេរោគកូវីដ-១៩ បានរីករាលដាលពាសពេញភពផែនដីក្នុងឆ្នាំ២០២០ ខណៈពេលដែលមនុស្សយ៉ាងហោចណាស់ ១៦០លាននាក់ត្រូវបានបង្ខំឱ្យធ្លាក់ក្នុងភាពក្រីក្រ។ ជាងនេះទៅទៀតនោះ ចាប់តាំងពីមានជំងឺរាតត្បាតមក ក្នុងរយៈពេល ២៦ម៉ោងម្ដង តែងតែលេចវត្តមានមហាសេដ្ឋី ១រូប។ បើតាម Oxfam មនុស្សទាំងនោះមានលុយច្រើនជាងអ្នកក្រីក្របំផុតលើពិភពលោក ៣.១ ពាន់លាននាក់ ហើយពួកគេនឹងចំណាយពេល ៤១៤ឆ្នាំដើម្បីចាយវាយទ្រព្យសម្បត្តិរួមរបស់ពួកគេ

  • សមិទ្ធផលថ្មីលើទឹកដីខេត្តកែប! កំពង់ផែទេសចរណ៍កែប-កោះទន្សាយ តម្លៃជាង ១លានដុល្លារត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 19, 2022 Khmernote

    កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញផ្សាយមុននេះបន្តិច។ ក្នុងពិធីសម្ពោធនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អ្នកគ្រប់គ្រងកំពង់ផែទេសចរណ៍នេះ ក៏ដូចជា ម្ចាស់ទូក ឬ នាវា បំពាក់នូវសម្ភារៈបរិក្ខា និងឧបរណ៍ផ្សេងៗឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ទាំងអ្នកបើកបរទូក ឬនាវា ទាំងអ្នករួមដំណើរ ពាក់អាវពោងឱ្យបានគ្រប់ៗគ្នា ដើម្បីធានាសុវត្ថិភាពក្នុងពេលធ្វើដំណើរទៅមក អ្នកបើកបរទូក ឬនាវា ត្រូវចេះបញ្ជាទូក ឬនាវាឱ្យបានត្រឹមត្រូវតាម

  • និស្សិតឥណ្ឌូនេស៊ី ក្លាយជាមហាសេដ្ឋីប្រាក់លាន បន្ទាប់ពីច្នៃរូប Selfie របស់ខ្លួនដាក់លក់លើ ផ្លេតហ្វម ១នេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 19, 2022 Khmernote

    និស្សិតសកលវិទ្យាល័យឥណ្ឌូណេស៊ី Sultan Gustaf Al Ghozali អាយុ ២២ឆ្នាំរកចំណូលបានជាង ១លានដុល្លារដោយលក់រូបថត selfie របស់គាត់ជា NFTs ។ បើតាម AFP បានឱ្យដឹងថា Ghozali បានថតរូបខ្លួនឯងជារៀងរាល់ថ្ងៃនៅមុខកុំព្យូទ័ររបស់គាត់ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីបង្កើតជាវីដេអូ timelapse សម្រាប់ការបញ្ចប់ការសិក្សារបស់គាត់។ បន្ទាប់ពីប្រមូលបានប្រហែលរូបថត selfie ១,០០០រូប និស្សិតវ័យក្មេង Ghozali បានសម្រេចចិត្តបង្ហោះរូបថតទៅវេទិកាពាណិជ្ជកម្ម NFT នៅក្នុងខែធ្នូ ហើយបានចាប់ផ្តើមទាក់ទាញអ្នកទិញ បន្ទាប់ពីមេចុងភៅល្បី Arnold Poernomo បានទិញរូបថតជា

  • មោទកភាពណាស់! ទីក្រុងចំនួន ៣ របស់កម្ពុជា ទទួលជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 19, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជូនដំណឹងស្តីពីលទ្ធផលប្រឡង ប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ដែលទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៣ រួមមាន៖ ទីក្រុងបាត់ដំបង ទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ទទួលបានជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៤។ តាមសេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានឱ្យដឹងថារដ្ឋ មន្ត្រីទេសចរណ៍អាស៊ាន នឹងប្រគល់រង្វាន់ទីក្រុងទេស ចរណ៍ស្អាតអាស៊ាននេះ ជូនដល់ទីក្រុងទេសចរណ៍ចំនួន ២១ នៅក្នុងតំបន់អាស៊ាន ។ ចំពោះជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣នេះ គ្រោងនឹងចែកនៅក្នុងពិធីប្រគល់ជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ គណៈកម្មាធិ ការជាតិវាយតម្លៃទីក្រុងស្អាត បាននិងកំពុងជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ

  • អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក សន្យាជួយផ្សព្វផ្សាយអំពីកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ January 18, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក លោក ប្រ៊ុយណូ បូដាដ (Bruno BODARD) បានប្រកាសគាំទ្រការបើកទទួលទេសចរណ៍អាស៊ានឡើងវិញ ដែលជាពេលវេលាស័ក្តិសមបំផុតចំពោះស្ថានភាពទេសចរណ៍ក្នុងតំបន់ ពិសេសគឺតំបន់ឆ្នេរសមុទ្រ និងបានសន្យាជួយផ្សព្វផ្សាយអំពីគោលដៅកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព។ ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រ៊ុយណូ បូដាដ ក្នុងនាមតំណាងសមាជិកទាំង២៦ប្រទេសនៃក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកជាមួយភាគីក្រសួង ទេសចរណ៍កម្ពុជា ដែលដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នា ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ក្នុងឱកាស វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ ឯកឧត្ដម ថោង ខុន

  • ចំណេញគ្រប់រដូវ! កសិករនៅបន្ទាយមានជ័យ ដាំបន្លែសរីរាង្គលើដី ១០x២០ម៉ែត្រ​ រកចំណូលបានរាល់ខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 18, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាកសិករខេត្តបន្ទាយមានជ័យ ងាកមកដាំបន្លែសរីរាង្គវិញ បន្ទាប់ពីមានការគាំទ្រច្រើនពីអ្នកបរិភោគ ធ្វើឱ្យទីផ្សាររបស់ពួកគាត់មានភាពទាក់ទាញ ប្រមូលផលបានមិនគិតពីកង្វះទីផ្សារ។ លោក ប៉ាង វណ្ណាសេដ្ឋប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រជាកសិករខេត្តបន្ទាយមានជ័យ បានងាកមកដាំបន្លែសរីរាង្គ បន្ទាប់ពីមានការគាំទ្រច្រើនពីអ្នកបរិភោគ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ។ លោកបានបន្តថា ដើម្បីមានភាពងាយស្រួលទាំងអ្នកផលិត និងអ្នកទិញ មន្ទីរកសិកម្មក៏បានចងក្រងជាបណ្តុំប្រជាកសិករ បានជាង ៨០០គ្រួសារ ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ធន់និងបម្រែបម្រួលអាកាស ធាតុ មិនពិបាកថែទាំ ហើយចំណាយពេលវេលាតិច ទទួលបានទិន្នផលខ្ពស់ ពិសេសគ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបានបន្តទៀតថា ការដាំបន្លែសរីរាង្គនេះ គឺប្រជាកសិករដាំក្នុងរោង

  • មិនមែនលេងសើច! លេងតែ TikTok មែន តែបងប្អូនស្រី ២នាក់នេះ រកចំណូលបានច្រើនជាង CEO ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​មួយ​ចំនួន​ទៀត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 18, 2022 Khmernote

    TikTok ជាបណ្ដាញផ្សព្វផ្សាយដ៏ធំរបស់ពិភពលោក ដែលកាលពីពេលថ្មីៗនេះ បានក្លាយជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេបំផុតក្នុងឆ្នាំ២០២១។ មិនត្រឹមតែជាគេហទំព័រសម្រាប់កម្សាន្ត បុគ្គល និងតារាល្បីជាច្រើនបានទាញចំណូលលានដុល្លារពីបណ្ដាញសង្គមមួយនេះ។ ជាក់ស្ដែង Charli D’Amelio ដែលបានបង្ហោះវិដេអូរាំនៅលើ TikTok ក្នុងឆ្នាំ២០១៩ រកចំណូលបាន ១៧.៥ លានដុល្លារកាលពីឆ្នាំមុន នេះបើយោងតាមទស្សនាវដ្តី Forbes ហើយថ្មីៗនេះបានជាប់ចំណាត់ថ្នាក់តារា TikTok ដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ២០២១។ ដោយមាន អ្នកតាមដាន (followers) ១៣៣ លាននាក់នៅលើ TikTok នាងអាចរកប្រាក់បានយ់ាងសន្ធឹកសន្ធាប់នេះ ពីការលក់សម្លៀកបំពាក់ និងផ្សព្វផ្សាយផលិតផលនៅក្នុងវីដេអូ TikTok និងការផ្សាយពាណិជ្ជកម្មផ្សេងទៀត។ ជាមួយគ្នានេះ បើប្រៀបធៀបចំណូលជាមួយនឹងនាយកប្រតិបត្តិក្រុមហ៊ុនល្បីៗមួយចំនួននៅអាមេរិក

  • ប្រសើរណាស់! កម្ពុជាទទួលបានគម្រោងវិនិយោគ ១០បន្ថែមទៀត សរុបទុនជិត ២០០០លានដុល្លារលើទឹកដីខេត្តទាំងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 18, 2022 Khmernote

    ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែល​បង្កឡើងដោយវីរុស Covid-19 ក៏ដោយក្ដី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១០ ដែលមានដើមទុនវិនិយោគសរុបជិត ២០០០លានដុល្លារអាមេរិក និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់រាបពាន់កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- INDEPENDENCE CLOTHING (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃព្រីងខាងត្បូង ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧១៤កន្លែង។ ២- CAMBODIAN GUOXING YI