នាយករដ្ឋមន្ត្រី Pham Minh Chinh បានណែនាំក្រសួងពាណិជ្ជកម្ម និងហិរញ្ញវត្ថុឱ្យសិក្សាពីលទ្ធភាពនៃការបញ្ចុះពន្ធបរិស្ថានលើឥន្ធនៈចំពេលដែលតម្លៃកើនឡើង។ លោកបន្តថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ត្រូវធ្វើការដាក់សំណើលើរឿងនេះត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ នេះ។
ពន្ធបរិស្ថានលើប្រេងសាំងប្រភេទ RON 95 ដែលពេញនិយមបច្ចុប្បន្នគឺមានតម្លៃ ៤ ០០០ ដុងក្នុងមួយលីត្រ (០.១៨ ដុល្លារ) ឬប្រហែល ១៥% នៃតម្លៃលក់រាយ សមាមាត្រ គឺស្រដៀងគ្នាសម្រាប់ជីវឥន្ធនៈប្រភេទ E5 RON 92 ។ ជាមួយគ្នានេះ ពន្ធបរិស្ថាននេះ គឺជាពន្ធមួយក្នុងចំណោមពន្ធជាច្រើនលើប្រេងសាំង ពន្ធប្រើប្រាស់ពិសេស (៨-១០ ភាគរយ) ពន្ធនាំចូល (៨ ភាគរយ) និងពន្ធលើតម្លៃបន្ថែម (១០ ភាគរយ) ដែលបន្ថែមរហូតដល់ ៤២-៤៣ ភាគរយនៃតម្លៃលក់រាយ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ដោយសារប្រេងសាំង និងម៉ាស៊ូត គឺជាទំនិញរសើប ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់អារម្មណ៍អ្នកប្រើប្រាស់ តម្លៃរបស់ពួកគេត្រូវតែគ្រប់គ្រងយ៉ាងតឹងរ៉ឹងស្របតាមច្បាប់។ ការកាត់ពន្ធបរិស្ថាន នឹងត្រូវកំណត់ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បន្ទាប់ពីពិនិត្យមើលសំណើពីរដ្ឋាភិបាល ហើយការកាត់បន្ថយពន្ធត្រូវបានគេនិយាយថា នឹងជួយបញ្ចុះតម្លៃឧស្ម័នដែលឥឡូវនេះកើនឡើងលៃខ្ពស់មិនធ្លាប់មាន៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


