- អាជីវកម្មអាជីវកម្ម January 24, 2022 Khmernote
យោងតាមការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា អ្នកវិនិយោគទុនជប៉ុន ៣រូប មានចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគ សាងសង់ភូមិឋានបែបបូរាណជប៉ុនដេីម្បីបង្ហាញវប្បធម៌ជប៉ុន និងមានភោជនីយដ្ឋានបូរាណជប៉ុននៅលេីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសំណេររៀបរាប់របស់ឯកឧត្តម នាព្រឹកទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបានទទួលជួបជាមួយអ្នវិនិយោគទុនមកពីប្រទេសជប៉ុនបីរូប ទី១.លោក ISHIKAWA MASASHIKO បានមករស់នៅប្រកបអាជីវកម្មនៅកម្ពុជាយេីង អស់រយៈពេល8ឆ្នាំកន្លងទៅហេីយ ជាម្ចាស់ក្រុមហ៊ុនបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុន និង ជាម្ចាស់ក្រុមហ៊ុនប្រឹក្សាយោបល់អំពីអចលនទ្រព្យ ទី២.លោក DOI TADASHI ម្ចាស់ភោជនីយដ្ឋាន ហីបាឈិ នៅភ្នំពេញ បានមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង៨ឆ្នាំហើយដែរ ទី៣.លោក UETA
- អាជីវកម្មអាជីវកម្ម January 24, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនភីធីធី (ខេមបូឌា) ស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅតាមស្ថានីយប្រេងឥន្ធនៈភីធីធី ក្នុង០៥រាជធានី-ខេត្ត។ ក្នុងពិធីចុះហត្ថលេខានេះបានធ្វើឡើង កាលពីររសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ រវាងឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Nuttapong Kaewtrakulpong អភិបាលក្រុមហ៊ុនភីធីធី (ខេមបូឌា) និងដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ សម្រាប់គោលបំណងនៃអនុស្សរណៈនេះគឺ ជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរលើទីផ្សារក្នុងស្រុក អភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា នៅលើមូលដ្ឋាននៃតម្លាភាព និងផលប្រយោជន៍សហគមន៍ ជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក បង្កើននិងកសាងសមត្ថភាពសហគ្រិន ក៏ដូចជាបង្កើតឱកាសធុរកិច្ចសម្រាប់ចូលរួមអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងលើកស្ទួយសេដ្ឋកិច្ច-សង្គមកម្ពុជាប្រកប
- អាជីវកម្មអាជីវកម្ម January 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករជោគជ័យមួយរូបរស់នៅក្នុងខេត្តព្រះវិហារ អាចរកប្រាក់ចំណូលបានប្រមាណ ១០លានរៀល ពីការដាំដុះបន្លែ សរីរាង្គ ធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ចន គឹមស្រស់ កសិកររស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរដាំដុះបន្លែចម្រុះរយៈពេលជាង១០មកហើយ ដោយបច្ចុប្បន្នលោកមានដាំដុះបន្លែសរីរាង្គវិលជុំជាច្រើនមុខ ដូចជា ស្ពៃក្តោប ស្លឹកខ្លឹម និងស្បៃក្រញាញ់ជាដើម នៅលើផ្ទៃដីប្រមាណ១ហិកតា។ លោកបន្តថា ក្នុងមួយខែ ប្រាក់ចំណូលទទួលបានមកពីការដាំដុះ ដំណាំបន្លែចម្រុះ បានប្រមាណ ១០លានរៀល ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានឱ្យដឹងទៀតថា ដើមឡើយលោកមិនទាន់មានជំនាញបច្ចេកទេស ក្នុងការដាំដំណាំច្បាស់លាស់នោះទេ តែក្រោយមក
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែមករា រដ្ឋបាលគយប្រទេសចិន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានរៀបចំយ៉ាងជោគជ័យនូវកិច្ចប្រជុំវាយតម្លៃលើកដំបូងតាមរយៈវីដេអូទៅលើភូតគាមអនាម័យត្រីប្រាកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន។ ប្រភពបញ្ជាក់ថា កិច្ចប្រជុំនេះគឺជាវិធានការដ៏សំខាន់មួយទៀត សម្រាប់ចិននិងកម្ពុជាក្នុងការអនុវត្តន៍កុងសង់ស៊ីសរបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសក្នុងការពន្លឿននាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិន ហើយក៏ជាកិច្ចប្រជុំវាយតម្លៃតាមរយៈវីឌីអូលើកទី២ លើកសិផលកម្ពុជាដែលនឹងនាំចេញទៅកាន់ប្រទេសចិន ។ ប្រការនេះបានបង្ហាញពីប្រទេសទាំងពីរខិតខំសម្រេចឆន្ទៈនិងការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិននិងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន។ យោងតាមការរៀបចំកិច្ចការពាក់ព័ន្ធ ការវាយតម្លៃខាងលើនេះនឹងមានរយៈពេល៩ថ្ងៃ និងបញ្ចប់នៅថ្ងៃទី២៨ខែមករាខាងមុខ នេះ។ មន្រ្តីតំណាងស្ថានទូតចិន ប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងដំណើរការទាំងស្រុង។ សូមបញ្ជាក់ថា ប្រទេសចិនគឺជាគោលដៅសំខាន់របស់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្មផ្សេងៗ។ ក្នុងនោះកម្ពុជា មានកសិផលជាច្រើន ដែលបាននាំចេញទៅប្រទេសចិន ដោយផ្ទាល់មានដូចជា ចេក ស្វាយ កៅស៊ូជាដើម។ ចំណែកផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញទៅចិនដោយផ្ទាល់
- អាជីវកម្មអាជីវកម្ម January 22, 2022 Khmernote
ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃនៃសាច់ជ្រូក ភោជនីយដ្ឋានចំនួន ២កន្លែង បានងាកមកបម្រើជាសាច់ក្រពើដល់អតិថិជន ទទួលបានការគាំទ្រខ្លាំងមែនទែន។ ភោជនីយដ្ឋាន Nakhon Pathom shabu-shabu និង Tidmor Moo Kratha Buffet បានបង្កើតមុខម្ហូបថ្មី ចម្អិនពីសាច់ក្រពើ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ម្ចាស់ហាង Tidmor Moo Kratha Buffet ដែលមានទីតាំងនៅលើផ្លូវ Buddhamonthon 5 ក្នុងស្រុក Samphran នៃ Nakhon Pathom បាននិយាយថា គាត់បានផ្តល់សាច់ក្រពើអស់រយៈពេលពីរសប្តាហ៍ហើយ ហើយវាពិតជាមានប្រជាប្រិយភាពខ្លាំងណាស់។ ម្ចាស់ហាងរូបនេះបានឱ្យដឹងទៀតថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 22, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តចំនួន៦ នៃប្រទេសកម្ពុជាបានចុះហត្ថលេខាបើកកិច្ចសហប្រតិបត្តិការ បន្តលើផ្នែកពាណិជ្ជកម្មជាមួយខេត្តប៊ិញភឿកប្រទេសវៀតណាម ដើម្បីបង្កើនតម្លៃទីផ្សារកសិផលក្នុងស្រុកឱ្យមានស្ថិរភាពជួយកសិករឲ្យមានជីវភាពកាន់តែរីកចម្រើន។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិនៅខេត្តប៊ិញភឿកប្រទេសវៀតណាម កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២២កន្លងមកថ្មីៗនេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ តំណាងឱ្យខេត្តចំនួន៦នៅ ភាគឦសាននៃប្រទេសកម្ពុជា មានប្រសាស៏ថា អាជ្ញាធរខេត្តនៃប្រទេសកម្ពុជា និងបង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើងថែមទៀតលើការផ្លាស់ប្តូរកសិផលជាវត្ថុធាតុដើម និងទំនិញគ្រឿងឧបភោគបរិភោគ ផលិតផលកែច្នៃរួច ត្រូវនាំចូលផងដែរ ។ ឯកឧត្តមមានប្រសាសន៍ទៀតថា នេះជាដំណោះស្រាយមួយក្នុងអំឡុងពេលដែលប្រទេសទាំងពីរ កំពុងតែដៃម្ខាងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដៃម្ខាងទៀត ចាប់ដៃរួមគ្នាជួយកសិករដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពរស់នៅទៅតាមតំបន់នីមួយៗ តាមរយៈការលក់ដូរកសិផលដំណាំឧស្សាហកម្ម ដូចជា ៖ ម្រេច ស្វាយចន្ទី ពោត សណ្តែក ល្ង ដំឡូងមី
- អាជីវកម្មអាជីវកម្ម January 21, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក Apple និង Amazon នឹងត្រូវរងការពិន័យរាប់រយលានដុល្លារ នៅក្នុងប្រទេសអ៉ីតាលី។ និយតករប្រឆាំងការទុកចិត្តរបស់ប្រទេសអ៉ីតាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានគណនាឡើងវិញនូវការផាកពិន័យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ទាំង ២ខាងលើនេះ ដោយសារតែ “កំហុសសម្ភារៈ”។ ក្រុមឃ្លាំមើលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផាកពិន័យឥឡូវនេះមានចំនួន ១៣០.០៤ លានដុល្លារ សម្រាប់ Apple និង ៦៦.៤ លានដុល្លារ សម្រាប់ Amazon។ ចំនួននៃការផាកពិន័យនេះ ត្រូវបានថយចុះកាលពីពេលមុន ពោលគឺ Apple ត្រូវផាកពិន័យ ១៥២.៥ លានដុល្លារ និង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 21, 2022 Khmernote
នាពេលបច្ចុប្បន្ននេះឃើញថា មនុស្សជាច្រើនទាញចំណូលបានមិនចេះតិចពីការប្រើប្រាស់បណ្ដាញសង្គមតាមវិធីជាច្រើន ដូចជាការលក់ផលិតផលតាមអនឡាញជាដើម។ ជាមួយគ្នានេះ បណ្ដាញសង្គមដែលងាយស្រួលក្នុងការរកចំណូល និងបានទាំងការកម្សាន្តសប្បាយផងដែរនោះរួមមាន Facebook, Tik Tok និង Instagram។ បើយើងនិយាយពី Tik Tok ជាបណ្ដាញសង្គមដ៏ល្បីរបស់ប្រទេសចិន ដែលអាចអោយអ្នកលេងបានទាំងសប្បាយ ចំណេញទាំងលុយដល់ខ្ទង់លានដុល្លារឯណោះ។ ជាក់ស្ដែងដូចទៅនឹង ស្រ្តីវ័យ ២៤ឆ្នាំមួយរូប អាចរកចំណូលបាន ៨,៦០០ ដុល្លារក្នុងមួយខែ ដោយធ្វើការតែ ២ម៉ោងប៉ុណោះក្នុងមួយថ្ងៃ តាមរយៈ Tik Tok និង Instagram។ យោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ស្រ្តីដែលមានឈ្មោះលើបណ្ដាញសង្គម










