ព័ត៌មានចុងក្រោយ
  • ដំណឹងល្អ! ក្រុមហ៊ុនជប៉ុនគ្រោងបង្កើតរោងចក្រកែច្នៃ ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 27, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី២៥ ខែមករា បានជួបពិភាក្សាងារជាមួយ លោក Akira Taniguchi នាយកក្រុមហ៊ុន YEBISS HOLDINGS ដើម្បីសម្តែងការគួរសមនិងស្នើសុំអនុសាសន៍មួយចំនួន ទាក់ទងការវិនិយោគដំណាំស្វាយចន្ទី និងបង្កើតរោងចក្រកែច្នៃ សម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុននិង ទីផ្សារអន្តរជាតិ ដើម្បីជួយដោះស្រាយ បញ្ហាទីផ្សារស្វាយចន្ទីរបស់ប្រជាកសិករ។ ក្នុងឱកាសនោះលោកនាយកក្រុមហ៊ុន បានលើកឡើងថា ការវិនិយោគនេះមានគោលបំណង សំខាន់៣ គឺ ៖ ទី១- បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ ទី២- កែច្នៃសំបកគ្រាប់ស្វាយចន្ទីជាប្រេង ដើម្បីយកទៅកែច្នៃធ្វើជាសម្ភារៈប្រើប្រាស់ដូចជាកំប៉ុង

  • រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួនជាង ៣សែនតោនកើនឡើង ៩ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 27, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល១១ខែ ក្នុងឆ្នាំ ២០២១ ការនាំចេញជ័រកៅស៊ូមានចំនួន ៣១២ ៨១២ តោន កើនឡើងចំនួន ២៦ ៩៥៥តោនស្មើនឹង៩ភាគរយ ធៀបរយៈពេល១១ខែ ឆ្នាំ ២០២០ ហើយបរិមាណបញ្ចេញលក់ឈើកៅស៊ូរយៈពេល១១ខែ ឆ្នាំ២០២១ សម្រេចបានចំនួន៥ ៨៣៨ ម៉ែត្រគូប។ យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទប្រចាំឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្ត បានឱ្យដឹងថា ផលិតផលជ័រកៅស៊ូរយៈពេល១១ខែ ឆ្នាំ ២០២១ សម្រេចបានចំនួន ៣១៩ ៥០៩តោន កើនឡើងចំនួន ២៨

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មីចំនួន ២ មានទុនវិនិយោគសរុបជាង ៣០០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 25, 2022 Khmernote

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីចំនួន ២ថែមទៀត សរុបទុនវិនិយោគជាង ៣០០លានដុល្លារ និងបង្កើតការងារជាង ២ពាន់កន្លែង។ តាមសំណើសុំវិនិយោគលើគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក…) និងកសិដ្ឋានដំណាំចេករបស់ក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥២កន្លែង។ ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General

  • មហាសេដ្ឋីជាង ១០០រូប ដាក់ពាក្យតវ៉ា ក្រោយអង្គការ Oxfam ស្នើឱ្យរដ្ឋាភិបាលពន្ធ​ ៩៩% លើពួកគេ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ January 25, 2022 Khmernote

    មហាសេដ្ឋី និសេដ្ឋីជាង ១០០នាក់ពីប្រទេសចំនួន ៩ បាននាំគ្នាចុះហត្ថលេខាលើលិខិតមួយតវ៉ាពីការដំឡើងពន្ធទៅលើពួកគេ ហើយបានលើកឡើងថា ការទាមទារដំឡើងពន្ធនេះ ជារឿងអយុត្តិធម៌នៃប្រពន្ធជុំវិញពិភពលោក។ លិខិតនេះ ត្រូវបានបោះពុម្ពផ្សាយក្នុងសប្តាហ៍នេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ឥស្សរជនពិភពលោក ដែលប្រជុំជាឌីជីថលសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនិម្មិតនៅទីក្រុង Davos ប្រទេសស្វីស។ ការតវានេះ បានកើតឡើងបន្ទាប់ពី អង្គការប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព Oxfam International កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលទាមទារពន្ធ ៩៩% លើមហាសេដ្ឋីពិភពលោក ដែលថ្មីៗនេះ ត្រូវបានលេចលឺដំណឹងថា ទ្រព្យសម្បត្តិកើនឡើងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩។ ការស្នើសុំទារពន្ធនេះ គឺដើម្បីប្រមូលប្រាក់ ផ្តល់មូលនិធិដល់ការចាក់វ៉ាក់សាំងសម្រាប់អ្នកក្រីក្រ ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអំពើហឹង្សាលើយេនឌ័រនៅក្នុងប្រទេសជាង៨០។ ជាមួយគ្នានេះ គម្លាតទ្រព្យសម្បត្តិកាន់តែធំឡើង

  • ដំណឹងល្អ! ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ចាប់អារម្មណ៍លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2022 Khmernote

    ក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគហេដ្ឋាវិស័យរចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ចំណាប់អារម្មណ៍នេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្ម Samsung C & T Corporation ដឹកនាំដោយលោក Han Jung Suk តាមរយៈប្រព័ន្ធដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារជំនាញពាក់ព័ន្ធ។ ថ្លែងក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃគម្រោងសម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងនាពេលអនាគតទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនទៀតនៅកម្ពុជា។

  • ក្រុមហ៊ុនវៀតណាមដ៏ធំមួយ នឹងផ្ដោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 25, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Hoang Anh Gia Lai Joint Stock Company កំពុងផ្តោតលើការចិញ្ចឹមជ្រូក និងចេកក្នុងប្រទេសវៀតណាម ឡាវ និងកម្ពុជាសម្រាប់ការនាំចេញ នេះបើតាមប្រធានក្រុមហ៊ុន Doan Nguyen Duc ។ លោកបាននិយាយដូច្នេះ ក្នុងអំឡុងពេល​បើក​បរ​ក្នុង​ចំការ​ចេក​ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតាដោយបន្ថែម​ថា​៖ «​កសិកម្ម​គឺជា​ការងារ​លំបាក។ យ៉ាងណាមិញ គម្រោង​នេះ​នឹង​កែលម្អ​ផ្ទៃដី​ចំនួន ១០,០០០ ហិកតា ដើម្បី​ដាំ​ចេក​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​នេះ។ គួរបញ្ជាក់ផងដែរថា អស់រយៈពេល ១០ឆ្នាំក្រុមហ៊ុនរបស់គាត់បានដាំដើមដំណាំគ្រប់ប្រភេទ ចាប់ពីផ្លែល្ហុងរហូតដល់ក្រូចថ្លុង ប៉ុន្តែទីបំផុតបានរកឃើញដំណាំដែលល្អបំផុតសម្រាប់ការដាំនោះគឺ ចេក។

  • មហាសេដ្ឋីរុស្ស៉ី ១រូបបង្ហើបថា លោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 24, 2022 Khmernote

    មហាសេដ្ឋីរុស្ស៉ី Alisher Usmanov ជឿជាក់លើលោហៈធាតុមួយប្រភេទ នឹងក្លាយជាមាសទី២ ហើយមានតម្រូវការខ្លាំងនាពេលអនាគត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន euroweeklynews។ មហាសេដ្ឋីជនជាតិរុស្ស៉ីដែលមានដើមកំណើតនៅ Uzbek រូបនេះ បានចេញផ្សាយអត្ថបទនៅលើគេហទំព័រនៃវេទិកាសេដ្ឋកិច្ចពិភពលោកថា លោហៈធាតុ ទង់ដែង នឹងក្លាយជាមាសថ្មីដោយសារតែការកើនឡើងនៃតម្រូវការសកល។ លោក Alisher Usmanov ជឿថាទង់ដែង គឺជា “លោហៈនៃអនាគត” និងជា “មាសថ្មី” ។ យោងតាមមហាសេដ្ឋីរូបនេះ មានអតុល្យភាពរវាងការផ្តល់ជូន និងតម្រូវការទង់ដែងនៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បន្ទាប់ពីមានការប្រែប្រួលជាច្រើន តម្លៃទង់ដែងមានស្ថិរភាពនៅចន្លោះខែឧសភា និងខែតុលា ឆ្នាំ២០២១ ក្នុងតម្លៃប្រហែល ១១,០០០ ដុល្លារក្នុងមួយតោន។

  • ចំណេញលើចំណេញ! នារីវ័យ ២៩ឆ្នាំ អាចទាញចំណូលបានរាប់សែនដុល្លារត្រឹមពេល ១០ខែ ពីបច្ចេកវិទ្យាថ្មីមួយនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម January 24, 2022 Khmernote

    នាពេលបច្ចុប្បន្ននេះ ឃើញថាមនុស្សជាច្រើនអាចរកចំណូលបានពីបច្ចេកវិទ្យាទំនើបថ្មីៗ ហើយខ្លះទៀតអាចអាប់ឌែតអាជីវកម្មដែល មានក្នុងដៃឱ្យកាន់តែរកប្រាក់ចេញ កើតជាសេដ្ឋីពាន់លានដុល្លារក៏មានដែរ។ ជាក់ស្ដែង ស្រ្តីវ័យ ២៩ឆ្នាំមួយរូប បានចាប់ផ្ដើមអាជីវកម្មមួយដើម្បីលលើកស្ទួយសិល្បករជនជាតិស្បែកខ្មៅ ជាប្រភេទរូប NFT រយៈពេលតែ ១០ខែប៉ុណ្ណោះអាចទាញចំណូលបាន ១៤០,០០០ដុល្លារ។ នៅដើមឆ្នាំ២០២១ នារីឈ្មោះ Iris Nevins ដែលជាប្រមូលរូបគំនូរជាយូរមកហើយបានបោះបង់ការងាររបស់នាងចោល ដើម្បីលើកស្ទួយសិល្បៈគំនូរ។ ដើមឡើយនាងមានគម្រោងបង្កើតហាងអនឡាញមួយសម្រាប់គូរគំនូរ ដើម្បីលក់រូបរបស់នាងជាមួយនឹងសហស្ថាបនិករបស់នាងគឺ Omar Desire។ ប៉ុន្តែនៅពេលដែលនាងបានរៀនអំពី NFTs “Non Fungible Token” ក្នុងឆ្នាំ២០២០ នាងបានសម្រេចចិត្តថា បច្ចេកវិទ្យានេះនឹងក្លាយជា វិធីដ៏អស្ចារ្យបន្ថែមទៀតដើម្បីជួយសិល្បៈគូររូប និងវិចិត្រករ។