មិននៅស្ងៀម! មហាសេដ្ឋី Elon Musk ប្រើពេលតែប៉ុន្មានម៉ោង បញ្ជូនចានផ្កាយរណប Starlink ដល់អ៊ុយក្រែនតាមការស្នើសុំរបស់រដ្ឋាភិបាល
បុគ្គលជោគជ័យ March 2, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន fortune បានឱ្យដឹងថា ចានផ្កាយរណប Starlink របស់មហាសេដ្ឋី Elon Musk បានបញ្ជូនមកដល់អ៊ុយក្រែនហើយ បន្ទាប់ពីនាយកប្រតិបត្តិ SpaceX បានបង្ហោះសារថា បច្ចេកវិទ្យាកំពុងដំណើរការ។

ការមកដល់នៃចានផ្កាយរណបនេះ គឺត្រឹមតែពេលប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី Elon Musk បានសន្យាជាមួយឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykhailo Fedorov ថាគាត់នឹងជួយរដ្ឋាភិបាលតភ្ជាប់ទៅបណ្តាញអ៉ីនធឺណេតដែលមានមូលដ្ឋានលើផ្កាយរណបរបស់ SpaceX ដោយបញ្ជូនស្ថានីយ Starlink ចូលទៅក្នុងតំបន់សង្រ្គាម។

ជាមួយគ្នានេះ កាលពីល្ងាចថ្ងៃច័ន្ទ លោក Fedorov បានបង្ហោះរូបភាពនៃឡានកងទ័ព ដែលហាក់ដូចជាផ្ទុកទៅដោយស្ថានីយ៍មូលដ្ឋានសម្រាប់សេវាអ៉ីនធឺណិតផ្កាយរណប Starlink របស់ SpaceX រួមជាមួយនឹងសារដ៏សាមញ្ញមួយថា៖ “Starlink—នៅទីនេះ។ សូមអរគុណ @elonmusk “៕

អត្ថបទ៖ លីនី
ប្រភព៖ fortune