ល្វីងមុខណាស់! ក្រុមហ៊ុន Meta ១ថ្ងៃខាតបង់ជាង ២០០ពាន់លានដុល្លារ ខណៈ Mark Zuckerberg បាត់ទ្រព្យជិត ៣០ពាន់លានដុល្លារ
បុគ្គលជោគជ័យ February 5, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ភាគហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បានធ្លាក់ចុះ ២៦.៤% កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យការខាតបង់ជាង ២០០ពាន់លានដុល្លារអាមេរិកពីតម្លៃទីផ្សាររបស់ខ្លួន។ ការខាតបង់នេះ ត្រូវបានគេចាត់ទុកថា ការបាត់បង់មួយថ្ងៃដ៏អាក្រក់បំផុតរបស់ Meta ហើយក៏ក៏ជាការខាតបង់ដ៏ធំបំផុតនៃក្រុមហ៊ុនអាមេរិកផងដែរ។

តាមសារព័ត៌មានដដែល ការធ្លាក់ចុះនៃភាគហ៊ុន ដែលបណ្ដាលឱ្យមានការខាតបង់ដ៏ច្រើននេះ ត្រូវបានគេសន្និដ្ឋានថា បណ្ដាលមកពីការផ្លាស់ប្តូរឯកជនភាពរបស់ Apple និងការប្រកួតប្រជែងកើនឡើងកាន់តែច្រើនរបស់ Meta។ ទន្ទឹមនឹងនេះដែរ ការខាតបង់នេះបានធ្វើឱ្យទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg ធ្លាក់ចុះចំនួន ២៩.៨ ពាន់លានដុល្លារ ដែលជាការខាតបង់ដ៏ធំបំផុតទីពីរដែលមិនធ្លាប់មានបន្ទាប់ពីការខាតបង់របស់នាយកប្រតិបត្តិ Tesla លោក Elon Musk ចំនួន ៣៥ពាន់លានដុល្លារកាលពីខែវិច្ឆិកាឆ្នាំមុន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia