ប្រសើរណាស់! ជប៉ុន ក្លាយជាទីផ្សារនាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០
សេដ្ឋកិច្ច February 5, 2022 Khmernote

យោងតាមការដកស្រង់ពីកាចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ ជប៉ុនបានក្លាយជាទីផ្សារ នាំចូលផលិតផលសូត្រដ៏ធំបំផុតរបស់កម្ពុជានៅឆ្នាំ២០២០។ បើតាមក្រសួង នៅក្នុងឆ្នាំ២០២០ ជប៉ុនបាននាំចូលផលិតផលសូត្ររបស់កម្ពុជា ដែលមានចំនួនរហូតដល់ ១,៥ លានដុល្លារ។

ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចូលសូត្រឆៅ ប្រមាណ ៤០០ ទៅ ៥០០តោន ក្នុងមួយឆ្នាំ ដើម្បីផលិតទៅជាផលិតផលសិប្បកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារធំៗ ដែលរួមមាន ប្រទេសថៃ វៀតណាម និងចិនផងដែរ។

មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជប៉ុនមួយមានគម្រោងវិនិយោគលើផលិត កម្មសូត្រខ្មែរដើម្បីផលិតសូត្រសម្រាប់បម្រើឱ្យវិស័យវាយនភ័ណ្ឌ និងជាពិសេសកែច្នៃផលិតផលសូត្រនេះទៅជាសារធាតុប្រូតេអ៉ីនសម្រាប់យកទៅបម្រើឱ្យវិស័យគ្រឿងសម្អាង ដែលកំពុងពេញនិយមសម្រាប់ស្រ្តីជនជាតិជប៉ុន និងទីផ្សារក្នុងតំបន់ នាពេលបច្ចុប្បន្ន៕

អត្ថបទ៖ លីនី
ប្រភព៖ information