- សេដ្ឋកិច្ចសេដ្ឋកិច្ច January 5, 2022 Khmernote
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន មានប្រសាសន៍ថា៖ ” នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយមិនចាញ់ខេត្តព្រះសីហនុប៉ុន្មាននោះទេ”។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា៖ ” ការសាងសង់ផ្លូវជាតិលេខ៤៨ យើងត្រូវរង់ចាំពេលសាងសង់យឺតបន្តិច ព្រោះត្រូវស្វះស្វែងរកថវិកាមកសាងសង់ តែទោះជាយ៉ាងណាការសាងសង់យឺត វាប្រសើរជាងមិនបានសាងសង់ ហើយផ្លូវជាតិលេខ៤៨ នេះ ជារបៀងមាត់សមុទ្រ ដែលមិនត្រឹមបម្រើនៅក្នុងស្រុកទេ តែក៏បម្រើដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ថៃ និងវៀតណាមផងដែរ
- អាជីវកម្មអាជីវកម្ម January 5, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិកម្មផ្នែកដាំដុះដូងក្រអូបនៅកម្ពុជាកាន់តែមានសន្ទុះកើនឡើង ខណៈដែលបច្ចុប្បន្ននេះ មានអតិថិជនជាច្រើនបានមកទិញ សម្រាប់បរិភោគ លក់បន្ត និងដាំលម្អតាមចម្ការ។ លោក សួង ណយ ម្ចាស់សហគមន៍ដូងក្រអូបនៅខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្ដើមដាំដូងក្រអូប នេះអស់រយៈពេលច្រើនឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការទីផ្សារ។ លោកបានបន្តថា សហគមន៍ក៏មានលក់ដូងក្រអូបខ្ចី ដូងក្រអូបទុំ កូនដូងក្រអូប ពូជដូងក្រអូប និងផលិតផលដូងក្រអូបសម្រេចហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាបាននាំចេញទៅកាន់រាជធានី ខេត្តផ្សេងៗទៀតផងដែរ ។ លោកបន្ថែមថា បច្ចេកទេសក្នុងការ ដាំដូងក្រអូប យើងត្រូវជ្រើសរើសប្រភេទពូជណាដែលមានអាយុកាលចាប់ពី១០ឆ្នាំឡើង ហើយជាប្រភេទដូងតឿមានផ្លែច្រើន ផ្អែម និងក្រអូប បន្ទាប់មកយើងយកមកបណ្ដុះទើបយកមកដាំ និងមានការដាក់ជីត្រឹមត្រូវ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ January 4, 2022 Khmernote
សហគ្រិនបច្ចេកវិទ្យាដ៏ល្បីល្បាញ និងជាស្ថាបនិក Microsoft លោក Bill Gates ហាក់ឈ្លក់វង្វេងនឹងអនាគត។ គាត់តែងតែធ្វើការជាមួយអ្នកបង្កើតគំនិតថ្មីៗ អានសៀវភៅអំពីអនាគតរបស់មនុស្សជាតិ និងគម្រោងមូលនិធិដើម្បីជំរុញសហគមន៍។ យ៉ាងណាមិញ ដោយផ្អែកលើទិន្នន័យដែលគាត់ប្រមូលបាន លោក Gates សន្និដ្ឋានថា មនុស្សដែលមានប្រវត្តិសិក្សា និងការងារ ៣នេះដូចជា វិទ្យាសាស្រ្ត វិស្វកម្ម និងសេដ្ឋកិច្ច នឹងមានតម្រូវការច្រើនបំផុត។ មហាសេដ្ឋីរូបនេះ បានប្រាប់នាយកប្រតិបត្តិ LinkedIn លោក Daniel Roth ថា បុគ្គលិកដែលស្ទាត់ជំនាញលើមុខវិជ្ជាទាំងនោះនឹងក្លាយជា “ភ្នាក់ងារនៃការផ្លាស់ប្តូរសម្រាប់ស្ថាប័នទាំងអស់”។ លោកបានបន្តថា គាត់គិតពីចំណេះដឹងជាមូលដ្ឋាននៃវិទ្យាសាស្ត្រ ជំនាញគណិតវិទ្យា
- អាជីវកម្មអាជីវកម្ម January 4, 2022 Khmernote
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនបាននិយាយថា ខ្លួនបានងើបចេញពីការក្ស័យធន បន្ទាប់ពីតុលាការអាមេរិកបានអនុម័តផែនការរបស់ខ្លួនក្នុងការកាត់បន្ថយបំណុលរហូតដល់ ២ពាន់លានដុល្លារអាមេរិក និងទទួលបានដើមទុនបន្ថែម។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ផែនការរៀបចំឡើងវិញដែលអនុម័តដោយតុលាការរបស់ខ្លួនរួមមានការកាត់បន្ថយបំណុលចំនួន ២ ពាន់លានដុល្លារ និងសាច់ប្រាក់ងាយស្រួលបន្ថែមចំនួន ៥០៥លានដុល្លារពីម្ចាស់ភាគហ៊ុនធំរបស់ខ្លួន។ ក្រុមហ៊ុនបានបន្ថែមថា ខ្លួនក៏មានជម្រើសក្នុងការទទួលបានរហូតដល់ ១៥០លានដុល្លារអាមេរិកក្នុងការផ្តល់ហិរញ្ញប្បទានបន្ថែមពីអ្នកវិនិយោគថ្មី។ ជាមួយគ្នានេះក្រុមហ៊ុនបានសម្រួលប្រតិបត្តិការជាមួយនឹងកងនាវាដែលបានរៀបចំឡើងវិញ ហើយឥឡូវនេះត្រូវបានផ្តល់ទុនឱ្យកាន់តែប្រសើរឡើងសម្រាប់ការរីកចម្រើននាពេលអនាគត។ គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិនៃប្រទេសហ្វីលីពីន បានដាក់ពាក្យសុំក្ស័យធននៅសហរដ្ឋអាមេរិកក្នុងខែកញ្ញា ដោយស្វែងរកការជួយសម្រាលបន្ទុកពីម្ចាស់បំណុល ខណៈដែលខ្លួនព្យាយាមរស់រាន បន្តអាជីវកម្មពីការខូចខាតដែលកើតឡើងលើឧស្សាហកម្មអាកាសចរណ៍ដោយជំងឺរាតត្បាតរាតត្បាត។ យ៉ាងណាមិញ នៅពេលដែលព្រំដែនបើកឡើងវិញ និងការរឹតបន្តឹងការធ្វើដំណើរធូរស្បើយ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ នឹងបន្តជើងហោះហើរធម្មតាឡើងវិញ រួមទាំងទៅកាន់ទីក្រុងនានាក្នុងប្រទេសចិនដីគោក និងអូស្ត្រាលីផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
- អាជីវកម្មអាជីវកម្ម January 4, 2022 Khmernote
ក្រុមហ៊ុន Apple Inc កាលពីថ្ងៃចន្ទ បានក្លាយជាក្រុមហ៊ុនដំបូងគេដែលវាយលុកទីផ្សារភាគហ៊ុនតម្លៃ ៣ទ្រីលានដុល្លារ ខណៈដែលអ្នកវិនិយោគភ្នាល់ថា ក្រុមហ៊ុនផលិត iPhone នឹងបន្តចេញលក់ផលិតផលដែលលក់ដាច់បំផុត ខណៈដែលខ្លួនស្វែងរកទីផ្សារថ្មីៗថែមទៀត ដូចជារថយន្តស្វ័យប្រវត្តិ និង បច្ចេកវិទ្យាការពិតនិម្មិត (virtual reality)។ នៅថ្ងៃដំបូងនៃការជួញដូរហ៊ុននៅឆ្នាំ២០២២ ភាគហ៊ុនរបស់ក្រុមហ៊ុន Silicon Valley បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងថ្ងៃតែមួយគឺ ១៨២.៨៨ដុល្លារ ដែលធ្វើឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុន Apple លើសពី ៣ទ្រីលានដុល្លារ។ ភាគហ៊ុនបានបញ្ចប់វគ្គនេះ កើនឡើង ២.៥% នៅ ១៨២.០១ដុល្លារ ជាមួយនឹងមូលធនប័ត្រទីផ្សាររបស់ Apple នៅ
- អាជីវកម្មអាជីវកម្ម January 4, 2022 Khmernote
ក្រុមហ៊ុនឯកជន Thaigroup គ្រោងនឹងសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតសម្រាប់ទេសចរណ៍អវកាសនៅលើកោះ Phu Quoc ដែលខ្មែរយើងស្គាល់ថា ជាកោះត្រល់ ក្នុងតម្លៃ ៣០ទ្រីលានដុង (១.៣ ពាន់លានដុល្លារ)។ សម្ព័ន្ធអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនថៃ Thaiholdings បានបញ្ចប់ផែនការសាងសង់ក្នុងឆ្នាំ២០២២-២០២៦ ដើម្បីជួយប្រែក្លាយកោះ Phu Quoc ទៅជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ។ ក្រុមហ៊ុនបាននិយាយថា មានតម្រូវការសម្រាប់វិស័យទេសចរណ៍អវកាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែតំបន់នេះមិនមានកន្លែងបាញ់បង្ហោះរ៉ុក្កែតនៅឡើយទេ។ ដូច្នេះហើយ ក្រុមហ៊ុន Thaigroup បានស្វែងរកការអនុញ្ញាតពីអាជ្ញាធរខេត្ត ដើម្បីធ្វើការស្ទង់មតិទីតាំងសម្រាប់ការសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ។ គួរឱ្យដឹងថា នៅទីក្រុង Phu Quoc ក្រុមហ៊ុន Thaigroup កំពុងសាងសង់រមណីយដ្ឋានមួយក្នុងតម្លៃជាង ៩.៨
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 4, 2022 Khmernote
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដើម្បីជម្រាបដល់ក្រុមហ៊ុន ពាណិជ្ជករ សមាគមន៍ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ឱ្យពិនិត្យរកមធ្យោបាយ និងវិធីនាំចេញផ្សេងពីការនាំចេញ ដឹកជញ្ជូនទំនិញនាំចេញ-នាំចូល ទំនិញឆ្លងកាត់ប្រទេសវៀតណាមទៅកាន់ប្រទេសចិន តាមច្រកព្រំដែនគោក រវាងប្រទេសវៀតណាម និងប្រទេសចិន។ ក្រសួងបានស្នើរបែបនេះ ដោយសារតែ បច្ចុប្បន្ន ការប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើមដាក់ចេញវិធានការរឹតបន្តឹងការធញវើដំណើរចេញ-ចូល និងឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសារធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា សកម្មភាពនាចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិន បានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកព្រំដែន Lang son
- សេដ្ឋកិច្ចសេដ្ឋកិច្ច January 3, 2022 Khmernote
ក្នុងឱកាសអញ្ជើញចុះពិនិត្យសួនឧស្សាហកម្មកសិកម្ម ហ៊ុង ថៃ ដែលមានទីតាំងក្នុងមជ្ឈមណ្ឌលប្រមូលផ្តុំកែច្នៃកសិឧស្សាហកម្ម និងឡូជីស្ទីកច្រវាក់ឃ្លាំងត្រជាក់ ហ៊ុន ទី កម្ពុជា ដែលមានទីតាំងស្ថិតនៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញក្ដីសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។ ក្នុងឱកាសនោះ ឯកឧត្តម វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការ កសាងមជ្ឈមណ្ឌលនេះឡើងដើម្បីបម្រើឱ្យវិស័យកសិឧស្សាហកម្ម ជារួម និងដោយឡែក ផ្លែឈើតំបន់ត្រូពិច










