ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃនៃសាច់ជ្រូក ភោជនីយដ្ឋានចំនួន ២កន្លែង បានងាកមកបម្រើជាសាច់ក្រពើដល់អតិថិជន ទទួលបានការគាំទ្រខ្លាំងមែនទែន។ ភោជនីយដ្ឋាន Nakhon Pathom shabu-shabu និង Tidmor Moo Kratha Buffet បានបង្កើតមុខម្ហូបថ្មី ចម្អិនពីសាច់ក្រពើ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ម្ចាស់ហាង Tidmor Moo Kratha Buffet ដែលមានទីតាំងនៅលើផ្លូវ Buddhamonthon 5 ក្នុងស្រុក Samphran នៃ Nakhon Pathom បាននិយាយថា គាត់បានផ្តល់សាច់ក្រពើអស់រយៈពេលពីរសប្តាហ៍ហើយ ហើយវាពិតជាមានប្រជាប្រិយភាពខ្លាំងណាស់។ ម្ចាស់ហាងរូបនេះបានឱ្យដឹងទៀតថា តាមពិតតម្រូវការមានច្រើនរហូតធ្វើឱ្យនាងត្រូវបង្កើនចំនួននៃការទិញជាប្រចាំថ្ងៃពី៧គីឡូ ទៅ២៥គីឡូក្រាម ។ ហើយតម្រូវការច្រើននេះ ដោយសារនាងរើសយកសាច់កន្ទុយដែលទន់មានខ្លាញ់បន្តិច ហើយមានរសជាតិដូចសាច់ជ្រូក។
ជាមួយគ្នានេះដែរ សម្រាប់ភោជនីយដ្ឋាន shabu-shabu សាច់ក្រពើក៏ត្រូវបានប្រើប្រាស់សម្រាប់មុខម្ហូបជាច្រើនមុខទៀត រួមទាំងសាច់ចៀនជាមួយខ្ទឹមស និង “សាច់ក្រក” ដែលជាម្ហូបបែបប្រពៃណីភាគឦសានធ្វើដោយសាច់កិន។ យ់ាងណាមិញ ទោះបីជាតម្លៃកើនឡើងក៏ដោយ ភោជនីយដ្ឋានក៏ផ្តល់ជូនសាច់ជ្រូកក្នុងតម្លៃ ១៦៨បាត ជាប្រភេទអាហារប៊ូហ្វេ ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


