បាត់បង់ការងារដោយសារកូវីដ ស្រ្តីវ័យ២៤ឆ្នាំរូបនេះងាកមកប្រើបណ្ដាញសង្គម ២កំពុងល្បី ទាញចំណូលបានជិត ១ម៉ឺនដុល្លារក្នុង១ខែ
បុគ្គលជោគជ័យ January 21, 2022 Khmernote

នាពេលបច្ចុប្បន្ននេះឃើញថា មនុស្សជាច្រើនទាញចំណូលបានមិនចេះតិចពីការប្រើប្រាស់បណ្ដាញសង្គមតាមវិធីជាច្រើន ដូចជាការលក់ផលិតផលតាមអនឡាញជាដើម។ ជាមួយគ្នានេះ បណ្ដាញសង្គមដែលងាយស្រួលក្នុងការរកចំណូល និងបានទាំងការកម្សាន្តសប្បាយផងដែរនោះរួមមាន Facebook, Tik Tok និង Instagram។

បើយើងនិយាយពី Tik Tok ជាបណ្ដាញសង្គមដ៏ល្បីរបស់ប្រទេសចិន ដែលអាចអោយអ្នកលេងបានទាំងសប្បាយ ចំណេញទាំងលុយដល់ខ្ទង់លានដុល្លារឯណោះ។ ជាក់ស្ដែងដូចទៅនឹង ស្រ្តីវ័យ ២៤ឆ្នាំមួយរូប អាចរកចំណូលបាន ៨,៦០០ ដុល្លារក្នុងមួយ​ខែ ដោយធ្វើការតែ ២ម៉ោងប៉ុណោះក្នុងមួយថ្ងៃ តាមរយៈ Tik Tok និង Instagram។

យោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ស្រ្តីដែលមានឈ្មោះលើបណ្ដាញសង្គម Tik Tok ថា hustlewithshan រូបនេះ បានបាត់បង់ការងារជាអ្នករត់តុ និងអ្នកបណ្ដុះបណ្ដាលផ្ទាល់ខ្លួន នៅពេលដែលជំងឺរាតត្បាតចាប់ផ្ដើមមានឡើង។ នៅពេលនោះ នាងបានសម្រេចចិត្តចាប់ផ្ដើមរកលុយតាមអ់ីនធឺណេតដែលនាងធ្លាប់ស្រមៃចង់ធ្វើពីមុន ដោយលក់កម្មវិធីបង្រៀនពីរបបអាហារ និងការហាត់ប្រាណ តាម Zoom ដោយចំណាយពេល ១០ម៉ោងក្នុង ១ថ្ងៃ រកចំណូលបាន ១,០០០ ទៅ ២,០០០ ក្នុងមួយខែ។

អស់ជាច្រើនខែក្រោយមក ដើម្បីរកចំណូលបានច្រើនជាងមុន នារីរូបនេះបានចាប់ផ្ដើមងាកមកប្រើបណ្ដាញ Tik Tok និង Instagram វិញ ហើយបន្ថែមការលក់ដូចជាផលិតផល និងការបង្កើតវិដេអូខ្លីៗពីការរកចំណូល រួមទាំងផ្សព្វផ្សាយអាជីវកម្ម និងឧបករណ៍ និងកម្មវិធីបង្កើតទ្រព្យសម្បត្តិ ក្រៅពីការបង្រៀនពីផែនការអាហារ និងហាត់ប្រាណ។

ឥឡូវនេះ គណនី TikTok របស់នាងមានអ្នកតាមដាន ៤៣,០០០នាក់ ហើយនាងអាចរកចំណូលបានដល់ទៅ ៨,៦០០ ដុល្លារ ក្នុងមួយខែ ដោយធ្វើការត្រឹមតែ ២ម៉ោងក្នុងមួយថ្ងៃ​។ ជាងនេះទៅទៀត សព្វថ្ងៃនេះ នាងទទួលបានសេរីភាពដែលនាងចង់បាន នៅអាយុ ២៤ឆ្នាំ នាងអាចផ្លាស់ទៅរស់នៅក្នុងផ្ទះល្វែងដ៏ស្រស់ស្អាតមួយក្នុងទីក្រុងញូវយ៉ក ហើយនាងជីវិតរបស់នាងលែងវិលវល់នឹងការងារទៀតហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc