យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ក្រុមហ៊ុនដែលមានតម្លៃបំផុតរបស់ពិភពលោក Apple និង Amazon នឹងត្រូវរងការពិន័យរាប់រយលានដុល្លារ នៅក្នុងប្រទេសអ៉ីតាលី។ និយតករប្រឆាំងការទុកចិត្តរបស់ប្រទេសអ៉ីតាលីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានគណនាឡើងវិញនូវការផាកពិន័យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក ទាំង ២ខាងលើនេះ ដោយសារតែ “កំហុសសម្ភារៈ”។
ក្រុមឃ្លាំមើលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផាកពិន័យឥឡូវនេះមានចំនួន ១៣០.០៤ លានដុល្លារ សម្រាប់ Apple និង ៦៦.៤ លានដុល្លារ សម្រាប់ Amazon។ ចំនួននៃការផាកពិន័យនេះ ត្រូវបានថយចុះកាលពីពេលមុន ពោលគឺ Apple ត្រូវផាកពិន័យ ១៥២.៥ លានដុល្លារ និង Amazon ចំនួន ៧៨លានដុល្លារ។
ដោយឡែកអាជ្ញាធរអ៉ីតាលីបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនបានពិន័យក្រុមហ៊ុនទាំងពីរសម្រាប់ការចោទប្រកាន់ថា បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការប្រកួតប្រជែងក្នុងការលក់ផលិតផល Apple និង Beats៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


