សាជីវកម្មធានាឥណទានកម្ពុជា វិនិយោគ ២លានដុល្លារ លើមូលបត្របំណុលរបស់ ក្រុមហ៊ុន CAIC លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
សេដ្ឋកិច្ច January 28, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សាជីវកម្មធានាឥណទានកម្ពុជា បានវិនិយោគ ៨.០០០លានរៀល (ប្រមាណ ២លាន ដុល្លារអាម៉េរិក) លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC ដើម្បីចូលរួមគាំទ្រគម្រោងសាង សង់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្ដកណ្ដាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ នៅអគារ ពាណិជ្ជកម្មការណាឌីយ៉ា រវាងក្រុមហ៊ុន Cambo dia Airport InvestmentCo,Ltd (CAIC) តំណាងដោយ លោក ឆារស៍ វ៉ាន់ (Charles Vann) ជាអគ្គនាយករង និងសាជីវកម្ម ធានាឥណ ទានកម្ពុជា (CGCC) តំណាងដោយ លោក Wong Keet Loong ជាអគ្គនាយក ក្រោមអធិបតី ភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC និង លោកម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC សម្រាប់ការ វិនិយោគលើសញ្ញាណប័ណ្ណមានបុគ្គលធានា ៨,០០០លានរៀល របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈ បុគ្គល)។

លោក ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC បានបញ្ជាក់ថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាណប័ណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាស យានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន 30ភាគរយ ដែលបាន ចំណាយទឹកប្រាក់សរុប 390លានដុល្លារអាម៉េរិក (ដោយមិនរាប់បញ្ចូលថ្លៃ ដីដែល វិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់សញ្ញាណប័ណ្ណនេះគឺ 5.5ភាគរយ ក្នុងមួយឆ្នាំជាមួយនឹង រយៈពេល (tenor) 3ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC។

លោកបន្ដថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុង ប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធអចលនទ្រព្យ សំណង់ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីន កិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាស យាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រកោះនរាទីក្រុងរណបជ្រោយចង្វារ និងទីក្រុង ទំនើប Olympia ជាដើម។

លោក ឆារស៍ វ៉ាន់ បានបន្ដថា ក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ធ្វើហិរញ្ញប្បទាននិងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋាន អន្តរជាតិតេជោ។

លោក Wong Keet Loong អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា បានបញ្ជាក់ថា សាជីវកម្ម ធានាឥណទានកម្ពុជា (CGCC) គឺជាសហគ្រាសសាធារណៈដែលត្រូវបានបង្កើត ឡើង ដោយអនុក្រឹត្យ លេខ ១៤០ អនក្រ.បកចុះ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០។ ស.ធ.ក.ស្ថិត នៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកបន្ដថា សាជីវកម្មឥណទាន CGCC ត្រូវបានចុះបញ្ជីជាផ្លូវការនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ និងទទួលបានការគាំទ្របច្ចេកទេសពីដៃគូអភិវឌ្ឍន៍មួយចំនួន ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោក និងមូលនិធិអភិវឌ្ឍន៍ទុនរបស់អង្គការសហប្រជា ជាតិ(UNCDF)។ លោកបន្ដថា CGCC បានដាក់ឱ្យដំណើរការនូវគម្រាងធានាឥណទានដំបូងនា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។

ចក្ខុវិស័យរបស់ CGCC គឺធ្វើខ្លួនឱ្យក្លាយទៅជាស្ថាប័នធានា ឥណទាននាំមុខ គេនៅកម្ពុជាក្នុងការបង្កើនបរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាស ខ្នាតតូច និងមធ្យម។ លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ឱ្យដឹងថា ការវិនិយោគ លើសញ្ញាប័ណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់ CGCC ទៅលើ សញ្ញាប័ណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ។ ពួកយើងពិតជាមានក្តីសោមនស្សនៅក្នុងការ វិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួម ចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជាយើងផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន