ពិសាប៊ូសស្រ្តង បំណងក្លាយជាការពិត
Boostrong January 28, 2022 Khmernote

កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក ភី ធារី បន្ទាប់ពីត្រលប់មកពីធ្វើការវិញ ដោយសារតែហត់អស់កម្លាំង ប្រពន្ធបានទៅទិញភេសជ្ជៈប៊ូសស្រ្តងឲ្យមួយកំប៉ុង និង ជជែកគ្នាលេងជាមួយគ្រួសារ។ កំពុងតែជជែកគ្នាលេង ស្រាប់តែស្រែកផ្អើលអ្នកភូមិ និងក្រុមគ្រួសារដោយសារតែគាត់បានឈ្នះរង្វាន់ធំពីប៊ូសស្រ្តង ។

លោកភី ធារី រស់នៅ ភូមិជើងវត្ត សង្កាត់វិហាលួង ស្រុកសួង ខេត្តត្បូងឃ្មុំ មានអាយុ ២៨ឆ្នាំ ចំណែកឯជីវភាពលោកមធ្យម រាល់ថ្ងៃគាត់មានបំណងចង់បានម៉ូតូថ្មីមួយជិះសម្រាប់ធ្វើដំណើរទៅធ្វើការឲ្យមានភាពងាយស្រួលជាងមុន។ ស្រាប់តែនៅថ្ងៃទី០៧នេះ បន្ទាប់ពីនឿយហត់អស់កម្លាំងមកពីធ្វើការវិញ ប្រពន្ធលោកបានទៅទិញភេសជ្ជៈប៊ូសស្រ្តងឲ្យលោកពិសាដូចសព្ធមួយដង រួចក៏អង្គុយជជែកគ្នាលេងជាមួយគ្រួសារ។ ពេលគាស់កំប៉ុងភេសជ្ជៈប៉ូសស្រ្តងអ៊ុតមើលរង្វាន់ ស្រាប់តែលាន់សម្លេងស្រែកហៅបងប្អូនឲ្យមកជួយមើល ព្រោះឃើញរូបម៉ូតូ PCX ស៊េរីទំនើប 2022មួយគ្រឿងក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង ធ្វើឲ្យលោកត្រេកអរ រំភើបសប្បាយចិត្ត ស្រែកផ្អើលអ្នកភូមិ ថាខ្លួនបានឈ្នះរង្វាន់ម៉ូតូពីប៊ូសស្រ្តង។

លោកភី ធារី រំភើបគេងមិនលក់ បន់ឲ្យតែមេឃភ្លឺឆាប់បានទទួលម៉ូតូ ព្រោះរង្វាន់នេះបានជួយសម្រេចបំណងរបស់គាត់។ លោកបានបន្ថែមទៀតថា នឹងនៅបន្តពិសាដើម្បីតាមយករង្វាន់ធំ10000$ និងរង្វាន់ជាច្រើនពីប៊ូសស្រ្តង ព្រោះប៊ូសស្រ្តងឈ្ងុយឆ្ងាញ់ហើយថែមទាំងមានរង្វាន់ច្រើនទៀតផង។