អ្នកវិនិយោគទុនជប៉ុន ៣រូប និងឧកញ៉ា ម៉ុង ឫទ្ធី ត្រៀមចាប់ដៃគ្នាបោះទុន​សាងសង់​ភូមិឋាន​បែប​បូរាណ​ជប៉ុននៅលើទឹកដីកម្ពុជា​
អាជីវកម្ម January 24, 2022 Khmernote

យោងតាមការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា អ្នកវិនិយោគទុនជប៉ុន ៣រូប មាន​ចំណាប់​អារម្មណ៍​ចង់បោះទុន​វិនិយោគ​ សាងសង់​ភូមិឋាន​បែប​បូរាណ​ជប៉ុន​ដេីម្បី​បង្ហាញ​វប្បធម៌​ជប៉ុន​ និងមាន​ភោជនីយដ្ឋាន​បូរាណ​ជប៉ុន​នៅលេីទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

បើតាមសំណេររៀបរាប់របស់ឯកឧត្តម នាព្រឹកទី​២២​ ខែមករា​ ឆ្នាំ​២០២២​ ឯកឧត្តមបានទទួល​ជួបជាមួយ​អ្ន​វិនិយោគទុនមកពី​ប្រទេស​ជប៉ុន​បីរូប​ ទី១.លោក ​ISHIKAWA MASASHIKO បានមក​រស់នៅប្រកប​អាជីវកម្ម​នៅកម្ពុជា​យេីង​ អស់រយៈពេល​​8ឆ្នាំ​កន្លងទៅហេីយ​ ​ជា​ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ និង​ ជា​ម្ចាស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អំពី​អចលនទ្រព្យ​ ទី២​.លោក​ DOI TADASHI ម្ចាស់​ភោជនីយដ្ឋាន​ ហីបាឈិ​ នៅ​ភ្នំពេញ​ បានមក​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យេីង៨​ឆ្នាំ​ហើយ​ដែរ​ ទី​៣​.លោក​ UETA TERUHIKO​ បានមក​រស់នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​​ ១០ឆ្នាំ​ហើយ​ជា​ម្ចាស់​ក្រុមហ៊ុន​សំណង់​ និង​ ជា​ម្ចាស់​ហាង​កាហ្វេ​ អឹអិដា​ រាជធានី​ភ្នំពេញ​។

ឯកឧត្តមបានឱ្យដឹងទៀតថា ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់បានចូលមក​ ពិនិត្យ​សិក្សា​លេីទីតាំង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​ កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ច្រើន​លេីក​រួចមកហេីយ​ ទេីបមាន​ចំណាប់​អារម្មណ៍​ចង់បោះទុន​វិនិយោគ​ សាងសង់​ភូមិឋាន​បែប​បូរាណ​ជប៉ុន​ដេីម្បី​បង្ហាញ​វប្បធម៌​ជប៉ុន​ និងមាន​ភោជនីយដ្ឋាន​បូរាណ​ជប៉ុន​ផងដែរ​ នៅលេីទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យេីង​ ក្រោយពីបានជូន​ទៅ​ពិនិត្យ​មេីលទីតាំង​ជាក់ស្តែង​រួចហេីយ​ ភ្ញៀវ​ទាំងអស់​និងទៅ​សិក្សា​គូប្លង់​លំអិត​រួចហេីយ​ជួប​គ្នា​សម្រេចជាចុងក្រោយ​៕

អត្ថបទ៖ លីនី