ក្រសួងពាណិជ្ជកម្មថៃ ស្វែងរកថវិកាបន្ទាន់ ១.៤ ពាន់លានបាត ដើម្បីកាត់បន្ថយតម្លៃទំនិញប្រចាំថ្ងៃ
សេដ្ឋកិច្ច January 15, 2022 Khmernote

ក្រសួងពាណិជ្ជកម្មកំពុងស្វែងរកថវិកាបន្ទាន់ចំនួន ១.៤ ពាន់លានបាត ដើម្បីកាត់បន្ថយតម្លៃទំនិញប្រចាំថ្ងៃ ខណៈដែលតម្លៃនៃការរស់នៅកើនឡើងនៅក្នុងប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ រដ្ឋមន្ត្រី Jurin Laksanawisit បានប្រកាសពីការផ្លាស់ប្តូរការឧបត្ថម្ភធន បន្ទាប់ពីបានចុះទៅពិនិត្យផ្សារទំនើប Tesco-Lotus ក្នុងតំបន់ Rattanathibet នៃទីក្រុងបាងកក ដើម្បីពិនិត្យតម្លៃ។

គាត់បាននិយាយថា គាត់នឹងស្នើសុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារដើម្បីអនុម័ត ១.៤ ពាន់លានដុល្លារពីមូលនិធិកណ្តាលដើម្បីឧបត្ថម្ភធនលើទំនិញប្រើប្រាស់ឱ្យមានតម្លៃសមរម្យ។ លោក Jurin បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក៏កំពុងព្យាយាមបញ្ចុះតម្លៃអាហារសំខាន់ៗ ដោយធ្វើឱ្យមានតុល្យភាពតម្រូវការរបស់កសិករ និងអ្នកប្រើប្រាស់ផងដែរ។

លោក​បាន​បន្ត​ថា គម្រោង​នេះ​នឹង​មាន​រយៈពេល​បី​ខែ ហើយ​នឹង​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ក្នុង​ការ​ដេញ​ថ្លៃ​ដើម្បី​បញ្ចុះ​តម្លៃ។ គួររម្លឹកថាតម្លៃ​សាច់​ជ្រូក​បាន​ហក់​ឡើង​ដល់​ប្រហែល ២៤០ បាត​ក្នុង​មួយ​គីឡូ​ចាប់​តាំង​ពី​ចូល​ឆ្នាំថ្មី ២០២២មក ខណៈ​តម្លៃ​សាច់​មាន់ និង​ពង​ក៏​ឡើង​ថ្លៃ​ដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand