យោងតាមរបាយការណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តម្លៃផលិតផលកសិកម្មសរុប និងការនាំចេញផលិតផលកសិកម្មសម្រាប់ឆ្នាំ២០២១ មានការកើនឡើងល្អប្រសើរ។ លទ្ធផលដ៏គាប់ប្រសើរនេះ ត្រូវបានចែក ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៥ ខែមករា ម្សិលមិញនេះ។
បើតាមរបាយការណ៍ តម្លៃផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ១៨ ០៦៣ ១៣៥ ១៧៩ ដុល្លារអាមេរិក មានកំណើន ៤៣,៣៩% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុប ក្នុងឆ្នាំ២០២០។ ក្នុងនោះ ផ្នែកដំណាំ (១០ ៥៦៧ ០០០ ០០០ ដុល្លារអាមេរិក)
ផ្នែកផលិតកម្មសត្វ (៥ ១០០ ០០០ ០០០ ដុល្លារអាមេរិក),ផ្នែកផលិតផលជលផល (១ ៧១២ ៨០០ ០០០ ដុល្លារអាមេរិក) ផ្នែកព្រៃឈើ ៧៨ ៦៣៦ ៩៦៣ ដុល្លារអាមេរិក ,ផ្នែកកៅស៊ូ (៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក)។
ដោយឡែក តម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ ២០២១ មានទំហំ ៥ ០៣៨ ៧០៩ ៧៦០ លានដុល្លារអាមេរិក មានកំណើន ២៤,៧៨% ធៀបទៅនឹងការនាំផលិតផលកសិកម្ម ឆ្នាំ២០២០។ ក្នុងនោះ ផ្នែកដំណាំ (៤ ៣២៣ ៧១៩ ៣០០ ដុល្លារអាមេរិក)
ផ្នែកផលិតកម្មសត្វ (៤៥ ៧៩០ ៨១០ ដុល្លារអាមេរិក) ផ្នែកផលិតផលជលផល (៤ ០៩៩ ៥៣០ ដុល្លារអាមេរិក) ផ្នែកព្រៃឈើ (៦០ ៤០១ ៩០៤ ដុល្លារអាមេរិក) , ផ្នែកកៅស៊ូ (៦០៤ ៦៩៨ ២១៦ ដុល្លារអាមេរិក)៕







អត្ថបទ៖ លីនី


