ក្រុមហ៊ុនថៃមួយ ត្រៀមលុយជាង ១ពាន់លានដុល្លារសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតសម្រាប់ទេសចរណ៍អវកាសនៅលើកោះត្រល់
អាជីវកម្ម January 4, 2022 Khmernote

ក្រុមហ៊ុនឯកជន Thaigroup គ្រោងនឹងសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតសម្រាប់ទេសចរណ៍អវកាសនៅលើកោះ Phu Quoc ដែលខ្មែរយើងស្គាល់ថា ជាកោះត្រល់ ក្នុងតម្លៃ ៣០ទ្រីលានដុង (១.៣ ពាន់លានដុល្លារ)។ សម្ព័ន្ធអភិវឌ្ឍន៍អចលនទ្រព្យរបស់ក្រុមហ៊ុនថៃ Thaiholdings បានបញ្ចប់ផែនការសាងសង់ក្នុងឆ្នាំ២០២២-២០២៦ ដើម្បីជួយប្រែក្លាយកោះ Phu Quoc ទៅជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ។

ក្រុមហ៊ុនបាននិយាយថា មានតម្រូវការសម្រាប់វិស័យទេសចរណ៍អវកាសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែតំបន់នេះមិនមានកន្លែងបាញ់បង្ហោះរ៉ុក្កែតនៅឡើយទេ។ ដូច្នេះហើយ ក្រុមហ៊ុន Thaigroup បានស្វែងរកការអនុញ្ញាតពីអាជ្ញាធរខេត្ត ដើម្បីធ្វើការស្ទង់មតិទីតាំងសម្រាប់ការសាងសង់កន្លែងបាញ់បង្ហោះគ្រាប់រ៉ុក្កែតនេះ។

គួរឱ្យដឹងថា នៅទីក្រុង Phu Quoc ក្រុមហ៊ុន Thaigroup កំពុងសាងសង់រមណីយដ្ឋានមួយក្នុងតម្លៃជាង ៩.៨ ទ្រីលានដុង។ ក្នុងឆ្នាំ ២០១៩ កោះ Phu Quoc ដែលជាកោះធំជាងគេរបស់វៀតណាមបានទទួលភ្ញៀវទេសចរណ៍ជាង ៥លាននាក់ ក្នុងនោះមានជនបរទេសចំនួន ៥៤១,៦០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress