ព័ត៌មានចុងក្រោយ
  • កម្ពុជា នៅជួបបញ្ហាប្រឈមកង្វះបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា កង្វះបរិមាណបន្លែសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន៖ ផ្នែកសាធារណៈ ផ្នែកឯកជន និងផ្នែកអ្នកផលិត ត្រូវតែរួមសហការគ្នា ដើម្បីដោះស្រាយបញ្ហានេះ ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន និងអនាគត ។ ការលើកឡើងបែបនេះរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូដើម្បីជំរុញខែ្សច្រវាក់បន្លែសុវត្ថិភាពតាមស្តង់ដារការអនុវត្តន៍កសិកម្មល្អកម្ពុជា (CamGAP) កាលពីពេលថ្មីៗនេះ ។ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍បន្តថា ក្រសួងនឹងបន្តគាំទ្រ លើកទឹកចិត្ត និងរង់ចាំផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងអស់ ដែលមានបំណងវិនិយោគក្នុងវិស័យសាកវប្បកម្ម

  • អ្នកនាំចេញថៃធូរចិត្ត ខណៈផ្លែឈើជាច្រើនមុខដែលចាប់គាំងនៅព្រំដែន បានអនុញ្ញាតឱ្យនាំចូលប្រទេសចិនហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យផ្លូវដែក Pingxiang នឹងបើកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ ខែមករា ដើម្បីអនុញ្ញាតឱ្យផ្លែឈើថៃចំនួនច្រើនដែលជាប់គាំងនៅ Dongxing ចូលទៅក្នុងប្រទេសចិន។ អ្នកនាំចេញមានពេលរហូតដល់ថ្ងៃអង្គារ ដើម្បីផ្លាស់ប្តូរវិញ្ញាបនបត្រអនាម័យរបស់ពួកគេ បន្ទាប់ពីនោះផ្លែឈើអាចឆ្លងកាត់ការបោសសំអាតគយនៅច្រកឆ្លងកាត់ Pingxiang មុនពេលចូលប្រទេសចិន។ យោងតាមនាយកដ្ឋានកសិកម្ម ប្រទេសថៃបាននាំចេញផ្លែឈើជាង ២លានតោន ដែលមានតម្លៃ ១៤៨ពាន់លានបាតក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២១។ ផ្លែឈើកំពូលទាំងបីដែលនាំចេញទៅប្រទេសចិនរួមមាន៖ ទុរេន មៀន និងដូងខ្ចី ប៉ុន្តែការនាំចេញជាច្រើនបានជាប់គាំងនៅព្រំដែន ដោយសារច្បាប់បោសសំអាតថ្មីដែលបានណែនាំកាលពីចុងឆ្នាំមុន៕ អត្ថបទ៖ លីនី ប្រភព៖ nationthailand

  • ទុក្ខផ្ទួនៗ! ក្រៅពីបញ្ហាជាប់គាំងកុងតឺន័រដឹកទំនិញរាប់ពាន់គ្រឿង ឥឡូវចិនបញ្ឈប់ការនាំចូលផ្លែស្រកានាគពីវៀតណាម ដោយសារបញ្ហា ១នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 3, 2022 Khmernote

    ដូចដែលយើងបានដឹងរួចមកហើយ កាលពីពេលថ្មីៗនេះ អ្នកនាំចេញវៀតណាមហាក់ជួបនឹងបញ្ហាធំៗចំពោះការនាំចេញ។ យ៉ាងណាមិញកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅថ្មីៗនេះ ប្រទេសចិនបានដាក់បម្រាមរយៈពេល ៤សប្ដាហ៍លើការនាំចូលផ្លែស្រកានាគតាមច្រកព្រំដែនវៀតណាមដ៏សំខាន់មួយ បន្ទាប់ពីបានរកឃើញវីរុស កូវីដ-១៩ នៅក្នុងការដឹកជញ្ជូនលើកមុនមួយចំនួន។ ការហាមប្រាមនេះមានរយៈពេលរហូតដល់ថ្ងៃទី២៦ ខែមករា លើការដឹកជញ្ជូនតាមច្រកព្រំដែន Huu Nghi ក្នុងខេត្ត Lang Son អនុវត្តចំពោះផ្លែស្រកានាគចំនួន ៤ប្រភេទ ដែលត្រូវបានដឹកជញ្ជូនពីខេត្ត Binh Thuan ភាគកណ្តាល និងខេត្ត Long An ភាគខាងត្បូង។ លោក Vo Huy Hoang ប្រធានសមាគមផ្លែឈើនាគខេត្ត

  • ក្រុមហ៊ុន ហ្វេសប៊ុក នឹងមិនមានវត្តមាននៅថ្ងៃនេះទេ បើសិន Mark Zuckerberg ដើរតាមឪពុកចាប់យកអាជីពមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ December 30, 2021 Khmernote

    លោក Mark Zuckerberg ចាប់ផ្ដើមទទួលបានភាពល្បីល្បាញតាមរយៈការបង្កើតបណ្ដាញសង្គម Facebook នៅក្នុងបន្ទប់ស្នាក់នៅរបស់គាត់ក្នុងសាកលវិទ្យាល័យ Harvard ហើយក្រោយមកបានឡើងកូដជាបន្តបន្ទាប់រហូតក្លាយជាមហាសេដ្ឋីលំដាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមុនពេលដែលគាត់ចូលរៀននៅមហាវិទ្យាល័យ ឪពុករបស់គាត់លោក Zuckerberg Edward បានផ្ដល់ឱកាសមួយដល់គាត់នោះ គឺធ្វើជាម្ចាស់សិទ្ធិយីហោ McDonald’s ។ បើតាមបងស្រីរបស់ស្ថាបនិក Facebook រូបនេះគឺអ្នកនាង Randi Zuckerberg បានប្រាប់ទូរទស្សន៍ CNN ថា៖ « វាពិតជារឿងគួរឲ្យអស់សំណើចមួយ ដែលឪពុករបស់ខ្ញុំតែងតែផ្ដល់នូវជម្រើសពីរយ៉ាងមកកាន់កូនៗរបស់គាត់ នៅពេលចូលដល់វ័យបន្តការសិក្សានៅមហាវិទ្យាល័យ ជម្រើសនោះគឺ តើចង់ទៅរៀននៅមហាវិទ្យាល័យ ឬ ចាប់យកការវិនិយោគក្នុងសិទ្ធិអាជីវកម្មណាមួយហើយដំណើរការវា »។ ចំពោះជម្រើសនេះ

  • ឱកាសមាសមកហើយ! ធនាគារជាតិ ប្រកាសជ្រើសរើសបុគ្គលិកក្របខណ្ឌទាំងពីរភេទជាច្រើននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 30, 2021 Khmernote

    ធនាគារជាតិនៃកម្ពុជាមុននេះបន្តិច បានចេញសេចក្តីជូនដំណឹងដល់ សិស្សនិស្សិត និងសាធារណជនស្តីពី ការជ្រើសរើសបុគ្គលិកសម្រាប់ក្របខណ្ឌមន្រ្តីក្រមការ “ខ” ទាំងពីរភេទចំនួន ២៥រូប ដើម្បីចូលរួមបម្រើការងារនៅក្នុងធនាគារជាតិនៃកម្ពុជា។ សម្រាប់ព័ត៌មានលម្អិត សួមអានសេចក្ដីជូនដំណឹងខាងក្រោម៖ អត្ថបទ៖ លីនី

  • បែកធ្លាយ! ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung កំពុងចរចាទិញក្រុមហ៊ុនផលិតថ្នាំរបស់អាមេរិក  ក្នុងតម្លៃ ៤២ពាន់លានដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung Group របស់កូរ៉េខាងត្បូងកំពុងពិភាក្សាទិញយកក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក (Biogen) ក្នុងតម្លៃជាង ៤០ពាន់លានដុល្លារ។ ដំណឹងនេះត្រូបានប្លែកធ្លាយតាមរយៈរបាយការណ៍មួយ ហើយបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Biogen បានកើនឡើងកាលពីថ្ងៃពុធ ទី២៩ ខែធ្នូ កន្លងទៅនេះ។ Biogen ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតថ្នាំ Alzheimer’s Aduhelm និង ថ្នាំ neurology ដែលផ្តោតលើសរសៃប្រសាទបានទៅជួប Samsung លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលដែលអាចមានតម្លៃជាង ៤២ពាន់លានដុល្លារអាមេរិក នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត Korea Economic Daily។ ប៉ុន្តែទោះជាយ៉ាងណាក្ដី

  • Walmart  យីហោលក់រាយដ៏ធំមួយរបស់អាមេរិក កំពុងជួបទុក្ខធំមួយនេះនៅក្នុងប្រទេសចិន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 30, 2021 Khmernote

    ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ំធំមួយរបស់អាមេរិក កំពុងតស៊ូជាមួយនឹងការតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិន បន្ទាប់ពីអ្នកនិយមលេងអ៉ីនធឺណេតរបស់ប្រទេសនេះ បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានស្តុកទុកផលិតផលពីតំបន់ Xinjiang របស់ប្រទេសចិន។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Walmart មិនមែនជួបបញ្ហាតែមួយនេះទេ គឺជួបនឹងបញ្ហាធ្លាក់ចុះនៃការប្រើប្រាស់របស់ប្រជាជនចិន និងបញ្ហាទំនាក់ទំនងនយោបាយ។ យ៉ាងណាមិញ បញ្ហាតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិននេះ មិនមែនមានតែ Walmart មួយនេះ បានជួបប្រទះ តែមានក្រុមហ៊ុនធំៗរបស់លោកខាងលិចជាច្រើន ហើយក្នុងនោះក្រុមហ៊ុនខ្លះបានចាកចេញពីទីផ្សារប្រទេសចិនតែម្ដងដូចជា៖ ផ្សារទំនើបបារាំង Carrefour ,ក្រុមហ៊ុនផលិតរថយន្តជប៉ុន “Diaoyu”, ផ្សារទំនើបរបស់កូរ៉េខាងត្បូង Lotte Mart ហើយថ្មីៗនេះមាន H&M

  • អភិបាលក្រុងបាងកក បញ្ជាឱ្យបិទ កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា បន្ថែមទៀតរហូតដល់ថ្ងៃទី ១៥ ខែមករា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អភិបាលក្រុងបាងកក លោក Pol General Asawin Kwanmuang បានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋបាលក្រុងបាងកកដើម្បី បិទកន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា និងគ្រឹះស្ថានដែលបម្រើសេវាកម្មស្រដៀងគ្នានេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។ យ៉ាងណាមិញ ខាងអភិបាលក្រុងបាងកក មិនបានបញ្ជាក់ពីហេតុផលដែលឈានដល់ការបិទនោះទេ ប៉ុន្តែអាចនឹងជាវិធានការសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសថៃកំពុងវាយប្រហារដោយកូវីដ-១៩ រ៉ាវ្យ៉ង់ អូមីក្រុង។ គួរឱ្យដឹងថា កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា