ចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ ធ្វើឱ្យបន្លែ ផ្លែឈើវៀតណាមក្នុងកុងតឺន័រជាង ៦ពាន់គ្រឿងជាប់គាំង និងចាប់ផ្ដើមស្អុយ រលួយ អ្នកដឹកសម្រេចដាក់លក់ក្នុងតម្លៃថោកៗ
សេដ្ឋកិច្ច December 23, 2021 Khmernote

ប្រទេសចិន រឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យ និងហាមឃាត់រថយន្តដឹកទំនិញជាង ៦០០០គ្រឿងមិនឱ្យចូល និងចាកចេញពីប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាម ជាពិសេសនៅក្នុងខេត្ត Lang Son។ មូលហេតុដែលនាំឱ្យរឹតបន្តឹងប៉ុស្តិ៍ត្រួតពិនិត្យបែនេះ គឺ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ នៅប្រទេសវៀតណាម ដែលមានចំនួនខ្ពស់រហូតដល់ ១៦,០០០ករណីក្នុងមួយថ្ងៃ។

ជាលទ្ធផល ផលិតផលកសិកម្មនៅក្នុងរថយន្តដឹកទំនិញជាច្រើនគ្រឿង បានចាប់ផ្តើមខូច ស្អុយ រលួយជាបណ្ដើរៗ ហើយត្រូវបានដាក់លក់ក្នុងតម្លៃទាប។ គួរឱ្យដឹងថា នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការចូល និងចេញនៃរថយន្តទំនិញ និងអ្នកបើកបរ។ ជាមួយគ្នានេះ ប្រទេសចិនបានយកគំរូផលិតផលចំនួន ៣,២០០ ដើម្បីធ្វើតេស្តរកមេរោគ និងបានរកឃើញសារធាតុកខ្វក់ចំនួន ៤៤៩ ដូច្នេះ ខ្លួនបានផ្អាកការនាំចូលអាហារសមុទ្រក្លាសេយ៉ាងហោចណាស់ ១៥ថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ 2manautolao, nguoi-viet, nguoi-viet , tuoitre.vn