ព័ត៌មានចុងក្រោយ
  • ទំនើបណាស់! ខ្សែសង្វាក់បឺហ្គឺដ៏ល្បីមួយនៅជប៉ុន ណែនាំឱ្យអតិថិជនប្រើបច្ចេកវិទ្យាស្កេនមុខ ដើម្បីទូទាត់ថ្លៃអាហារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម December 3, 2021 Khmernote

    ដូចដែលយើងបានដឹងរួចទៅហើយប្រទេសជប៉ុន គឺជាប្រទេសមួយដែលខ្លាំងខាងផ្នែកបច្ចេកវិទ្យាជាពិសេសការផលិត និងកែច្នៃឧបករណ៍ផ្សេងៗដើម្បីជំនួសកម្លាំងមនុស្សដូចជា រ៉ូបូតជាដើម។ យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ខ្សែសង្វាក់បឺហ្គឺដ៏ល្បីមួយ បាននិងកំពុងណែនាំឱ្យអតិថិជនរបស់ពួកគេ ប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខ ដើម្បីទូទាត់ប្រាក់ថ្លៃអាហារ។ តាមសារព័ត៌មានដដែល ហាង First Kitchen កំពុងណែនាំប្រព័ន្ធទូទាត់ដោយស្វ័យប្រវត្តិដោយប្រើបច្ចេកវិទ្យាសម្គាល់មុខ។​ ប្រព័ន្ធ​នេះ​នឹង​អាច​ប្រើ​បាន​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ នៅ​ហាង​ចំនួន​បី​របស់ First Kitchen ក្នុង​ទីក្រុង​តូក្យូ។ ដើម្បីអាចប្រើប្រាស់ប្រព័ន្ធនេះបាន ដអតិថិជនត្រូវបង្ហោះរូបថតមុខរបស់ពួកគេទៅកាន់គេហទំព័រអនឡាញរបស់ First Kitchen ហើយចុះឈ្មោះព័ត៌មានកាតឥណទានរបស់ពួកគេ តាមរយៈស្មាតហ្វូន។ ប្រតិបត្តិករនៃប្រព័ន្ធនេះនិយាយថា៖ « អត្ថប្រយោជន៍របស់ប្រព័ន្ធនេះរួមមាន រយៈពេលរង់ចាំខ្លីជាងមុន និងកាត់បន្ថយឱកាសនៃការចម្លងវីរុសនេះ។

  • រយៈពេល ១១ខែ ក្រសួងសាធារណការ លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួន ៤៨០២ លេខ និងផ្លាកលេខពិសេសរាជធានី-ខេត្ត បានចំនួន ២៥៣៦៤ លេខ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2021 Khmernote

    យោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឱ្យដឹងថា៖ ក្នុងរយៈពេល១១ខែ (ពីខែកុម្ភៈ ដល់ខែវិច្ឆិកា) ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៤៨០២ លេខ ទទួល បានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥៣៦៤ លេខ ទទួលបានចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់

  • រំភើបណាស់! សមិទ្ធផលនានាដែលកើតមានឡើងនៅខេត្តព្រះសីហនុ គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ មិនបានពឹងផ្អែកពីបរទេសណាមួយនោះឡើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សមិទ្ធផលនានាដែលបានកើតចេញ នៅខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន គឺបានមកពីបាតដៃកូនខ្មែរទាំងអស់ ដោយមិនបានពឹងផ្អែកបរទេសណាមួយនោះឡើយ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ចំនួន២ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នៅថ្ងៃនេះ ខេត្តព្រះសីហនុ បានកែប្រែមុខមាត់យ៉ាងធំ ដែលអគារកម្ពស់រាប់សិបជាន់ជាច្រើននៅក្នុងទីក្រុងមួយនេះ វាស័ក្តិសម ជាទីក្រុងទំនើបដែលមានសោភ័ណ ភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ សម្តេចបន្ថែមថា

  • វិស័យទេសចរណ៍ពិភពលោក នឹងត្រូវខាតបង់ប្រាក់ ២ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ នេះ ដោយសារតែជំងឺរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2021 Khmernote

    ស្ថាប័នទេសចរណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំនួន២ ទ្រីលានដុល្លារក្នុងឆ្នាំ២០២១ ហើយហៅការស្ទុះងើបឡើងវិញនៃវិស័យនេះថា “ផុយស្រួយ” និង “យឺត” ។ ការព្យាករណ៍ពីអង្គការទេសចរណ៍ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុង Madrid កើតឡើងនៅពេលដែលអឺរ៉ុបកំពុងប្រឈមនឹងការកើនឡើងនៃការឆ្លងមរោគកូវីដ-១៩ បំលែងថ្មី omicron ដែលកំពុងរីករាលដាលពាសពេញពិភពលោក។ បើតាមប្រភពដដែល ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំនេះ នឹងនៅតែមាន ៧០-៧៥% ទាបជាងការមកដល់ចំនួន ១.៥ ពាន់លាន ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ដែលជាការធ្លាក់ចុះស្រដៀងគ្នានឹងឆ្នាំ២០២០។ ហើយយោងតាមអង្គការ UNWTO បានឱ្យដឹងថា វិស័យទេសចរណ៍ពិភពលោកបានបាត់បង់ប្រាក់ចំណូលចំនួន ២ទ្រីលានដុល្លារ កាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត ដែលធ្វើឱ្យវាក្លាយជាវិស័យមួយក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិសុខភាព។

  • ក្រសួងកសិកម្មថៃ ជំរុញឱ្យធុរកិច្ចថៃទាញយកអត្ថប្រយោជន៍ពីផ្លូវដែក ឡាវ-ចិន ថ្មី សម្រាប់ឧស្សាហកម្មកសិកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា វិស័យកសិកម្មថៃ អាចទាញយកអត្ថប្រយោជន៍ពីផ្លូវដែក ឡាវ-ចិន ថ្មី ដែលនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី 2 ខែធ្នូ នេះតទៅ។ ក្រសួងកសិកម្ម និងសហប្រតិបត្តិការរបស់ប្រទេសថៃបាននិយាយថា ផ្លូវរថភ្លើងថ្មី ឡាវ-ចិន នេះ អាចនឹងបម្រើជាបណ្តាញដឹកជញ្ជូនដ៏ល្អសម្រាប់ឧស្សាហកម្មកសិកម្ម ហើយធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដែលជាកាសែតឌីជីថលប្រចាំថ្ងៃជាភាសាអង់គ្លេសរបស់ប្រទេសថៃ ផ្លូវរថភ្លើងដំបូងនឹងផ្តល់សេវាកម្មដឹកជញ្ជូនដល់ក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅប្រទេសឡាវតែប៉ុណ្ណោះ ការដឹកជញ្ជូនទំនិញរួមមាន៖ កៅស៊ូ ដំឡូងមីស្ងួត អំបិលឧស្សាហកម្ម រ៉ែ និងទំនិញផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងលោក Chantanon Wannakhajorn បាននិយាយថា ធុរកិច្ចថៃគួរតែអាចទាញយកអត្ថប្រយោជន៍ពីផ្លូវរថភ្លើងដោយធ្វើដំណើរឆ្លងកាត់ស្ពានមិត្តភាព

  • មោទកភាព! សៀវភៅមុខម្ហូបរសជាតិអង្គរ ត្រូវបានជ្រើសរើសជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ December 2, 2021 Khmernote

    សៀវភៅមុខម្ហូប កេរ្ដិ៍ដំណែលស្នាដៃម្ហូបខ្មែរ (The Taste of Angkor) ត្រូវបានជ្រើសរើស ជា «សៀវភៅមុខម្ហូបអាស៊ីដ៏ល្អផ្តាច់គេ» (The Best Asian Cookbook) កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅក្នុងកម្មវិធីតាំងពិព័រណ៍ Gourmand World Cookbook Award 2021 ដែលប្រារព្ធឡើងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ កម្មវិធី Gourmand World Cookbook Award

  • សម្ដេច​ តេជោ ហ៊ុន សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៧ ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី 1 និងទី 2 ក្នុងខេត្តព្រះសីហនុ។ តាមតាមសុន្ទរកថាស្វាគមន៍ និងរបាយ ការណ៍សាងសង់របស់ឯកឧត្តមជា សុផារ៉ាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានឲ្យដឹងថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ ខ្សែក្នុងខេត្តព្រះសីហនុគឺជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៣០ ខែសីហាឆ្នាំ២០១៩ ដើម្បីកែលម្អខ្សែផ្លូវមេយុទ្ធសា ស្ត្រនៃប្រព័ន្ធនគរូបនីយកម្មគមនាគមន៍ដឹកជញ្ជូនសេដ្ឋកិច្ចធុរកិច្ចនិងទេសចរណ៍នៃខេត្តព្រះសីហនុសំដៅរួមចំណែកកាត់ បន្ថយភាពក្រីក្រលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងលើកកម្ពស់សោភ័ណភាពរបស់ខេត្ត។ ការស្ថាបនាផ្លូវនេះបានចូលរួមចំណែកដ៏ធំធេងក្នុងការ សម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍខេត្តព្រះសីហនុដែលជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ ឆ្នេរសមុទ្រកម្ពុជាឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងមជ្ឈមណ្ឌលកំណើ នជាតិនិងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតនិងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ។ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខែក្នុងខេត្តព្រះសីហនុ

  • ជប៉ុន គ្រោងផ្តល់ឥណទានសម្បទានប្រមាណ ១៨០លានដុល្លារដល់កម្ពុជា គាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងប្រឆាំងជំងឺកូវីដ១៩ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 1, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាសារសម្លេងបានឱ្យដឹងថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ «ផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩» ដែលមានទឹកប្រាក់២០ប៊ីលានយ៉េនជប៉ុន (ប្រហែល១៨០លានដុល្លារ) ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការបង្ហាញការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA)