កសិករម្នាក់នៅខេត្តព្រៃវែង ឃើញគេដាំពុទ្រាបានផលល្អក៏សាកដាំតាម ឥលូវមានការគាំទ្រច្រើន និងលក់បានតម្លៃថ្លៃគួរសម
អាជីវកម្ម November 24, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រជាកសិករនៅស្រុកកំចាយមារសប្បាយចិត្តក្នុងការដាំពុទ្រា ខណៈដែលមានការគាំទ្រច្រើន និងបានតម្លៃថ្លៃគួរសម។ ប្រជាកសិករម្នាក់ដែលមានឈ្មោះ ឱន សាជុំ រស់នៅក្នុងភូមិព្រែកទូលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយគាត់បានចាប់អារម្មណ៍ក្នុងការដាំផ្លែពុទ្រា នេះគឺដោយសារតែលោកបានទៅ បណ្ដាខេត្តដ៏ទៃឃើញប្រជាពលរដ្ឋគេបានដាំផ្លែពុទ្រានេះបានល្អហើយលោកក៏ចាប់អារម្មណ៍ មានគំនិតដាំដើមពុទ្រានេះឡើង ហើយឃើញថាវាឲ្យផលដូចអ្វីដែលគាត់បានអត់ទៅឃើញនៅឯស្រុកគេនោះផងដែរ។

លោក ក៏បានបន្តទៀតថាការដាំ ផ្លែពុទ្រានេះគឺថាឲ្យផលលឿនដោយប្រើរយៈពេលតែ ៦ ទៅ១០ ខែប៉ុណ្ណោះគឺទទួលបានផលហើយ។ ឬឯតម្លៃផ្លែពុទ្រានេះក៏មានតម្លៃថ្លៃគួរសម ដោយលោកលក់ក្នុងមួយគីឡូ ពី ៨ ពាន់ ទៅ ១ ម៉ឺនរៀល តាមប្រភេទនៃផ្លែពុទ្រា តូច និងធំ ហើយក្នុងមួយថ្ងៃលោកលក់បានពី ១០ គីឡូទៅ ១៥ គីឡូផងដែរ។

លោកបានបន្តទៀតថាតម្លៃផ្លែពុទ្រា គឺមិនពិបាកក្នុងការលក់ដូរនោះទេហើយក៏បានតម្លៃថ្លៃគួរសមផងដែរដោយសារតែនៅក្នុងស្រុកកំចាយមារនេះពុំសូវមានបងប្អូនប្រជាពលរដ្ឋកសិករគាត់ដាំនៅផ្លែពុទ្រានេះទេ ដោយសារគាត់គិតថាពិបាកថែទាំ។ ចំពោះផ្ទៃដីនៃការដាំពុទ្រារបស់គាត់នេះគឺមានទទឹង ១៧ ម៉ែត្រ និងបណ្ដោយ ១៥០ ម៉ែត្រ ដែលគាត់ដាំដើមពុទ្រានិងដើមហូបផ្លែផ្សេងៗទៀតជាង ១៧០ ដើម។ លោកបានបន្តទៀតថា ការដាំពុទ្រានេះគឺជាការសាកល្បងរបស់លោកជាលើកដំបូង ហើយប្រសិនបើរមានការគាំទ្រច្រើននៃផ្លែពុទ្រា លោកនឹងបន្តពង្រីកផ្ទៃដីនេះបន្ថែមទៅមុខទៀតធ្វើយ៉ាងណាដើម្បីផ្គត់ផ្គង់ទីផ្សារក៏ដូចជាបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលគាត់ចូលចិត្តញ៉ាំផ្លែពុទ្រានេះផងដែរ៕

ប្រភព៖ information