ទីក្រុងហូជីមិញ អនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញហើយ
អាជីវកម្ម November 17, 2021 Khmernote

ទីក្រុង​ហូជីមិញ ប្រទេសវៀតណាម បានអនុញ្ញាតឱ្យអាជីវកម្ម បារ រោងកុន ខារ៉ាអូខេ និងហាងម៉ាស្សា បន្តប្រតិបត្តិការពេញលេញឡើងវិញនៅក្នុងតំបន់មួយចំនួន ខណៈដែលសេវាកម្មជិះកង់អាចដំណើរការបានពាក់កណ្ដាលនៃសមត្ថភារបស់ពួកគេចាប់ពីថ្ងៃអង្ការ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

យោងតាមការសម្រេចចិត្តដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារដោយប្រធានទីក្រុង Phan Van Mai អាជីវកម្ម “មិនសំខាន់” រួមទាំងក្លឹបរាត្រី ស្ប៉ា និងហាងខារ៉ាអូខេ អាចបើកឡើងវិញបានពេញលេញ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យទាប។ ដោយឡែក សម្រាប់តំបន់ដែលមានហានិភ័យមធ្យម ពួកគេអាចប្រតិបត្តិការបានពាក់កណ្តាលនៃសមត្ថភាព និងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ពួកគេត្រូវតែរក្សាទំហំប្រតិបត្តិការរបស់ពួកគេនៅកម្រិត ២៥ភាគរយនៃសមត្ថភាពពេញលេញរបស់ពួកគេ។

គួរបញ្ជាក់ផងដែរថា ហាងខារ៉ាអូខេ និងម៉ាស្សា បារ និងក្លឹបរាត្រី ក្នុងទីក្រុងហូជីមិញ ត្រូវបានបិទអស់រយៈពេលប្រហែលប្រាំមួយខែមកហើយ ដើម្បីតប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress