សោកស្ដាយ! ក្រុមហ៊ុនទេសចរណ៍ ៩៦% នៅវៀតណាម រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩
អាជីវកម្ម November 12, 2021 Khmernote

យោងតាមការស្ទង់មតិមួយបានរកឃើញថា ជំងឺរាតត្បាត កូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍នៅប្រទេសវៀតណាម ៩៦% ត្រូវផ្អាកដំណើរការ ហើយមិដឹងថាពេលណាទើបក្រុមហ៊ុនទាំងនោះអាចចាប់ផ្តើមឡើងវិញនោះទេ។ ការស្ទង់មតិធ្វើឡើងតាមអ៉ីនធឺណេតដោយ VnExpress និងគណៈកម្មាធិការអភិវឌ្ឍន៍វិស័យឯកជនក្នុងខែសីហា ឆ្នាំ២០២១ ដោយការស្ទង់មតិ ១,៨៥៣ អ្នកឆ្លើយតបបាននិយាយថា ៨៥% នៃក្រុមហ៊ុនទាំងនោះបានបង្ហាញថា ប្រាក់ចំណូលធ្លាក់ចុះយ៉ាងហោចណាស់ពាក់កណ្តាល ហើយ ៥៤% មិនប្រាកដថាអាចស៊ូទ្រាំបានដល់ពេលណានោះទេ។

ជាមួយគ្នានោះដែរ ការស្ទង់មតិក៏បាន​បង្ហាញថា ការលំបាកចម្បងរបស់ពួកគេគឺ ការទូទាត់ប្រាក់បៀវត្សរ៍ ប្រាក់កម្ចីធនាគារ ការជួល ឧបករណ៍ប្រើប្រាស់ និងការធានារ៉ាប់រងដែលត្រូវទូទាត់បន្តកន្ទុយគ្នា។ គួរឱ្យដឹងផងដែរថា ជំងឺរាតត្បាតបានបំផ្លាញឧស្សាហកម្មទេសចរណ៍ និងបំផ្លាញកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិរបស់ប្រទេសវៀតណាម។ ជាក់ស្ដែង យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវបរទេសចំនួន ១២៥,១០០ នាក់ក្នុងរយៈពេល ១០ខែដំបូង គឺធ្លាក់ចុះ ៩៦.៧ % ពីមួយឆ្នាំទៅមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress