ព័ត៌មានចុងក្រោយ
  • ADB ផ្ដល់ប្រាក់កម្ចីចំនួន ៤០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យមួយនេះដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និង អនុវត្តន៍កំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ បើតាម ADB នេះគឺជាកម្មវិធីរងទី៣នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយ បរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួនពីរពីមុនដែលត្រូវបានអនុវត្តន៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សា ស្ថិរ ភាព ហិរញ្ញវត្ថុ

  • ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ ៣ថ្ងៃនេះ ភ្ញៀវទេសចរចេញដើរកម្សាន្តមានជិត ១៤ម៉ឺននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 18, 2021 Khmernote

    (ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៨,០៩៩នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៥,០៦៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,០៣៣នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ២៨,៧២៨នាក់ * រាជធានីភ្នំពេញ ២៥,៦៩៨នាក់ * ខេត្តកំពត ១៨,៤៣៧នាក់ * ខេត្តកំពង់ស្ពឺ

  • ប្រជាជនថៃ ភាគច្រើនប្រឆាំងនឹងផែនការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា​ខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 18, 2021 Khmernote

    យោងតាមការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា ប្រជាជនថៃភាគច្រើនប្រឆាំងនឹងការបើកប្រទេសឡើងវិញ ព្រោះពួកគេខ្លាចភ្ញៀវទេសចរអាចនឹងមកឆ្លងមេរោគថ្មី ខណៈប្រជាជនក្នុងតំបន់មិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ពេញលេញទេ។ ការស្ទង់មតិ Suan Dusit បានសួរអ្នកឆ្លើយសំណួរចំនួន ១,៣៩២នាក់ ពីអ្វីដែលពួកគេគិតអំពីផែនការរបស់នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចា ដើម្បីបើកប្រទេស ទទួលភ្ញៀវទេសចរបរទេសដែលចាក់វ៉ាក់សាំងរួចរាល់ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកាតទៅ។ ក្នុងនោះ អ្នកឆ្លើយតបភាគច្រើន (៥៩.៨៦%) បានបដិសេធផែនការនេះ ខណៈ ៦០.១០% បាននិយាយថា វាមិនមែនជាពេលវេលាត្រឹមត្រូវដើម្បីបើកប្រទេសឡើងវិញទេ។ ជាមួយគ្នានេះ អ្នកឆ្លើយតបក៏បាននិយាយផងដែរថា ប្រទេសថៃគួរតែបើកទ្វារឱ្យជនបរទេសតែប្រសិនបើប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំង ការផ្ទុះឡើងត្រូវបានគ្រប់គ្រង ហើយមណ្ឌលសុខភាពសាធារណៈត្រូវបានរៀបចំដើម្បីទប់ទល់នឹងការប្រែប្រួលថ្មីនៃមេរោគនេះ។ ជាងនេះទៅទៀតការស្ទង់មតិនេះ ក៏បានបង្ហាញផងដែរថា ម្ចាស់អាជីវកម្ម

  • ហ្វីលីពីន នឹងដកការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ពីប្រទេសចិន និងប្រទេសជាង ៤០ ប្រទេសទៀតដែលមានករណីកូវីដ-១៩ ទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2021 Khmernote

    ប្រទេសហ្វីលីពីន នឹងដកការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ពីប្រទេសចិន និងប្រទេស រួមទាំងតំបន់ជាង ៤០ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ-១៩ ទាប។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយអ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque នៅថ្ងៃទី ១៥ ខែតុលា កន្លងទៅថ្មីៗនេះ។ លោក Roque បាននិយាយថា ច្បាប់ថ្មីដែលអនុវត្តចំពោះអ្នកដំណើរមកពីប្រទេសចិន ហើយប្រទេសនិងតំបន់ផ្សេងទៀតនៅក្នុង“ បញ្ជីបៃតង” នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែតុលា។ ជាក់ស្ដែង អ្នកដំណើរដែលមកដល់ត្រូវតែមានលទ្ធផលតេស្ត RT-PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង

  • នៅខែវិច្ឆិកាខាងមុខនេះ ប្រទេសថៃ នឹងបើកខេត្ត-ក្រុង ចំនួន ១៥ ឡើងវិញ ស្វាគមន៍ភ្ញៀវទេសចរបរទេស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 16, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសថៃនឹងបើកដំណើរការខេត្ត-ក្រុង ចំនួន ១៥ ស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីខែវិច្ឆិកាតទៅ។ អ្នកនាំពាក្យវេជ្ជបណ្ឌិត Taweesilp Visanuyothin បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្មីៗនេះថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានយល់ព្រមបើកខេត្ត ក្រុងចំនួន ១៥ បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ខេត្តដែលត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសរួមមាន៖ ទីក្រុងបាងកក ,សាមុតប្រាកាន (អាកាសយានដ្ឋានសុវណ្ណភូមិ), ក្រាប៊ី (ខេត្តទាំងមូល) ,ផាំង-ង៉ា (ខេត្តទាំងមូល) ,ប្រាហួឃីរីខាន់

  • ខេត្តមួយនេះសំណាងណាស់ ខណៈក្រុមអ្នកវិនិយោគចិន កំពុងសិក្សាឱកាសបង្កើតរោងចក្រកែច្នៃត្រីនៅក្នុងខេត្ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2021 Khmernote

    ក្រុមអ្នកវិនិយោគចិន បាននឹងកំពុងសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម តាមរយៈការបង្កើតរោងចក្រកែច្នៃត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាតម្លៃ និងការកកស្ទះត្រីនៅក្នុងស្រះ នេះបើតាមការឱ្យដឹងពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ នៅក្នុងកិច្ចពិភាក្សានេះ ក្រុមអ្នកវិនិយោគជនជាតិចិនបានចូលរួម ហើយពួកគេបានបង្ហាញបំណង ក្នុងការសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងខេត្តកំពង់ឆ្នាំង។ លោកបានបន្ថែមថា ក្រុមវិនិយោគគិនចិន សម្លឹងឱកាសវិនិយោគនៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារខេត្តនេះសម្បូរត្រី និងជាខេត្តជាប់ទន្លេសាប ដែលងាយស្រួលនៅក្នុងការចិញ្ចឹមត្រី។ លោកសង្ឃឹមថា វត្តមានរោងចក្រកែច្នៃត្រីនៅខេត្តកំពង់ឆ្នាំង ដែលចិនកំពុងសិក្សាក្នុងការបង្កើតនេះ នឹងជួយដល់វិស័យចិញ្ចឹមត្រីនៅកម្ពុជា ជាពិសេសជួយទីផ្សារ និងតម្លៃត្រីរបស់កសិករ។ លោកបញ្ជាក់ថា «គាត់គ្រោងបោះទុន ទៅធ្វើរោងចក្រកែច្នៃត្រី

  • ៩ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានគយប្រមូលចំណូលបាន ១,៦៩៩ លានដុល្លារ ថយចុះ ៦.៨% ធៀបនឹងឆ្នាំ២០២០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 16, 2021 Khmernote

    ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ អគរ ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។ ចំនួននេះត្រូវបានបង្ហាញនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង

  • ចិន ឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកជាង ៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 14, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាវីដេអូសម្លេងបានឱ្យដឹងថា ចិនឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកប្រមាណ ៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២។ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខរៀងទី ១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។ ​យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា​​ ចាប់ពីខែមករា ដល់ខែកញ្ញា ២០២១ នៅក្នុងចំណោមប្រទេសចំនួន១០ ដែលមកវិនិយោគនៅកម្ពុជា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលមកវិនិយោគនៅកម្ពុជា នៅក្នុងទឹកប្រាក់ប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ដែលជាចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។​