យោងតាមការបង្ហោះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រឹមតែមួយថ្ងៃ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសសរុបចំនួន ៤១ ៦៧១,២០ តោន។ តួលេខដែលឯកឧត្តម បានបង្ហាញនេះ គឺយោងទៅតាម ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១។
ជាក់ស្ដែង យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៤១ ៦៧១,២០ តោន ទៅកាន់ទិសដៅ ១០ ប្រទេស។
ក្នុងនោះ ផលិតផលដែលបាននាំចេញច្រើនជាងគេរួមមាន៖
១. ស្រូវ មានចំនួន ១៦ ០០០,០០ តោន ទៅកាន់ប្រទេសវៀតណាម
២. ដំឡូងមីស្រស់មានចំនួន ១១ ២៥០,០០ តោន ទៅកាន់ប្រទេសវៀតណាម និងថៃ
៣. ផ្លែស្វាយស្រស់មានចំនួន ៣ ៥៧០,៥៨ តោន ទៅកាន់ប្រទេសវៀតណាម ចិន និងថៃ
៤. ផ្លែចេកស្រស់មានចំនួន ៣ ៥៣២,៩៦ តោន ទៅកាន់ប្រទេសចិន
៥. សណ្តែកសៀងមានចំនួន ២ ៥០០, ០០ តោន ទៅកាន់ប្រទេសវៀតណាម៕




អត្ថបទ៖ លីនី


