គំនិតល្អមែន! ស្ថានីយ៍រថភ្លើងមួយនៅប្រទេសថៃ ប្រើដីទំនេរដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩
អាជីវកម្ម November 4, 2021 Khmernote

ស្ថានីយ៍រថភ្លើង Songkhlas Hat Yai បានប្រែក្លាយជាដីទំនេរទៅជាសួនដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដើម្បីធ្វើអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បន្លែដែលបានដាំដុះនៅទីនោះរួមមាន៖ ស្ពៃក្តោប ត្រប់ និងហ្វាតាឡៃចូន ត្រូវបានដាំដុះក្រោមការយកចិត្តទុកដាក់របស់មន្ត្រីស្ថានីយ៍។

លោក Kritsanapon Phankhiri មន្ត្រី​ស្ថានីយបាន​និយាយ​ថា គម្រោង​នេះ​បាន​ចាប់​ផ្តើម​នៅ​ដើម​ខែ​សីហា​ ក្នុងឆ្នាំ​២០២១។ លោក​បន្ត​ថា បន្លែ​នឹង​ត្រូវ​ចែក​ជូន​ពលរដ្ឋ កន្លែង​ផ្តល់​ទាន មន្ទីរពេទ្យ ឬ​ភ្នាក់ងារ​សម្រាប់​ធ្វើ​ម្ហូប បើទោះ​បីជា​បន្លែ​ទាំងនេះមិន​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ក៏​ដោយ យ៉ាង​ហោច​ណាស់​វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ញញឹម​បានដែរ។

យ៉ាងណាមិញ បើតាមមន្ត្រី​ស្ថានីយរូបនេះ បានឱ្យដឹងថា ស្ថានីយ៍រថភ្លើងនឹងពង្រីកសួនដាបន្លែក្នុងពេលឆាប់ៗនេះបន្ថែមទៀត ហើយបានលើកទឹកចិត្តដល់ស្ថានីយ៍រថភ្លើងផ្សេងៗឱ្យធ្វើបែបនេះដែរ បើសិនជាសល់ដីទំនេរច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand