ភ្ញាក់ផ្អើល! នាយករដ្ឋមន្រ្តីថៃ ព្រួយបារម្ភពីការឡើងថ្លៃបន្លែ ជីវ៉ាន់ស៊ុយ ដែលឡើងដល់ទៅ ១២ដុល្លារក្នុងគីឡូក្រាម
សេដ្ឋកិច្ច
November 5, 2021
Khmernote
លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានស្នើឱ្យភ្នាក់ងាររដ្ឋ ស្វែងរកជំនួយពីយោធា ក្នុងការដាំដុះដំណាំ ជីវ៉ាន់ស៊ុយ សម្រាប់ចែកចាយ បន្ទាប់ពីតម្លៃបន្លែនេះ បានកើនឡើងដល់ ៤០០បាត (១២ ដុល្លារ) ក្នុងមួយគីឡូក្រាម។
លោក Chalermchai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃបន្លែ ជាពិសេស ជីវ៉ាន់ស៊ុយ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបថៃ។ បើតាមលោក រដ្ឋមន្ត្រី តម្លៃបានហក់ឡើងខ្ពស់ ដោយសារបញ្ហាទឹកជំនន់ ប៉ុន្តែគេរំពឹងថានឹងធ្លាក់ចុះវិញ ខណៈបច្ចុប្បន្ន ខាងទាហានបានចាប់ផ្តើមដាំដុះបន្លែប្រភេទអស់នេះរួចហើយមានដូចជា ស្លឹកខ្ទឹម និងម្ទេស សម្រាប់ចែកចាយ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


